ក្បឿង ជីប ម៉ុង បានឧបត្ថម្ភក្បឿងចំនួន ១សែនសន្លឹក ទៅកាន់សាលានៅតាមបន្ទាត់ព្រំដែន រាជធានីភ្នំពេញ និងតាមរយៈសមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ ដោយមិនព្រងើយកន្តើយ ក្រុមហ៊ុនជីប ម៉ុង ដែលជាក្រុមហ៊ុនកូនខ្មែរ បានឧបត្ថម្ភសាងសង់សាលារៀនរហូតទៅដល់ ១១ ទីតាំង ដោយមាន ៥ ទីតាំង តាមរយៈសមាគមឧកញ៉ាកម្ពុជា ១ ទីតាំងនៅរាជធានីភ្នំពេញ និង ៥ ទីតាំងផ្សេងទៀតនៅតាមបន្ទាត់ព្រំដែន ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន។​

2026 08 27 19.41.18

10

ក្រុមហ៊ុន ជីប ម៉ុង ជឿជាក់ថា “ការអប់រំ” គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកសាងអនាគតប្រទេសជាតិ។ ដូច្នេះ ការចូលរួមសាងសង់សាលារៀនទាំងនេះ មិនត្រឹមតែជាការសាងសង់អគារប៉ុណ្ណោះទេ ប៉ុន្តែវាជាការចូលរួមកសាងឱកាស ក្តីសង្ឃឹម និងអនាគតដ៏ប្រសើរសម្រាប់កុមារកម្ពុជា។

2026 08 27 19.41.39

2026 08 27 19.41.46

ជាក់ស្តែង កន្លងមក មិនថាក្នុងពេលមានវិបត្តិ អំឡុងពេលជួបការលំបាក ឬក្រោយពេលស្ថានភាពធូរស្រាលនោះទេ ក្រុមហ៊ុន ជីប ម៉ុង តែងតែឈរ និងនៅក្បែរបងប្អូនប្រជាពលរដ្ឋខ្មែរជានិច្ច ដោយបានចូលរួមឧបត្ថម្ភសម្ភារៈជាច្រើនរួមមាន សម្ភារៈសិក្សា ភេសជ្ជៈ តង់ អង្ករ និងសម្ភារៈចាំបាច់ជាច្រើនផ្សេងទៀត ជូនដល់ប្រជាពលរដ្ឋ ជនភៀសសិក និងវីរកងទ័ពដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី។

2026 08 27 19.41.50

ទន្ទឹមនឹងនេះ សម្រាប់គម្រោងសាងសង់សាលារៀនទាំង ១១ ទីតាំង ក្រុមហ៊ុនក៏បានបន្តឧបត្ថម្ភសម្ភារៈសំណង់ជាច្រើន រួមមាន ស៊ីម៉ងត៍អូដ្ឋ ដែកទីប ស ជីប ម៉ុង ទុយោ ជីប ម៉ុង និងជាពិសេសក្បឿងជីប ម៉ុងរហូតដល់ ១ សែនសន្លឹក ដើម្បីផ្តល់នូវដំបូលដ៏រឹងមាំ ការពារកម្តៅថ្ងៃ ការពារសម្លេងរំខាន និងបង្កើនបរិយាកាសសិក្សាដែលមានសុវត្តិភាព និងផាសុខភាពដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ។

2026 08 27 19.42.00

រាល់ការគាំទ្ររបស់បងប្អូន មិនត្រឹមតែជាការគាំទ្រមកលើផលិតផល ជីប ម៉ុង ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមចំណែកយ៉ាងមានតម្លៃក្នុងការកសាងសង្គម និងអនាគតប្រទេសជាតិរបស់យើងទាំងអស់គ្នាផងដែរ។

ក្បឿង ជីប ម៉ុង ដំបូលនៃក្តីសង្ឃឹមកុមារកម្ពុជា

Facebook: https://www.facebook.com/share/1C2ATgrT4t/?mibextid=wwXIfr

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/ChipMongIndustries

𝐓𝐢𝐤𝐓𝐨𝐤: https://www.tiktok.com/@chip.mong.rooftile?is_from_webapp=1&sender_device=pc

 2026 08 27 19.53.422026 08 27 19.53.35

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia