ដើម្បីជួយដល់កងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃនិងជនភៀសសឹក ពេលនេះក្រុមហ៊ុនយក្ស ជីប ម៉ុង គ្រុបបានបរិចា្ចគថវិការហូតដល់ទៅ ៣លានដុល្លារ ដើម្បីជូនទៅដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹក។
ជាក់ស្តែងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បើតាមការបង្ហោះលើផេកផ្លូវការរបស់ Chip Mong Group បានឱ្យដឹងថា ក្រុមហ៊ុនជីប ម៉ុង ឧបត្ថម្ភថវិកា ៣,០០០,០០០ដុល្លារ រួមជាមួយអង្ករ ៣០០ តោន ទឹកពិសាកម្ពុជា១.៥លីត្រ ចំនួន៣០,០០០កេស ជួយដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹក។

យ៉ាងណាមិញ ក្រុមហ៊ុនជីប ម៉ុង ដែលជាក្រុមហ៊ុនសហគ្រិនខ្មែរ១០០% តែងតែឧបត្ថម្ភជាហូរហែមកដល់បច្ចុប្បន្នសរុបជិត ៦,០០០,០០០ ដុល្លារ ដោយដើរក្នុងស្មារតីតែមួយការពារបូរណភាពទឹកដីកម្ពុជា។ ដោយក្ដីគោរពយ៉ាងស្មោះស្ម័គ្រសូមផ្ដល់នូវកម្លាំងចិត្ត ភាពជឿជាក់ និងការគាំទ្រយ៉ាងពេញទំហឹងជូនវីរៈកងទ័ពជួរមុខកម្ពុជាគ្រប់រូប។
សូមជម្រាបថា ក្រុមហ៊ុន ជីប ម៉ុង គ្រុប ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨២ ដែលមានស្ថាបនិក លោកជំទាវ លោកអ្នកឧកញ៉ា ភាព ហៀក។ មកដល់ពេលបច្ចុប្បន្ន ជីប ម៉ុង គ្រុប បានបង្កើតក្រុម ហ៊ុនបុត្រសម្ព័នចំនួន ១៤ ដែលរកស៊ីក្នុងវិស័យជាច្រើនដូចជា៖ វិស័យសំណង់ ការអភិវឌ្ឍអចលន ទ្រព្យ ភេសជ្ជៈ ផ្សារទំនើប ធនាគារ រោងចក្រផលិតកំប៉ុង សណ្ឋាគារ និងបដិសណ្ឋារកិច្ច ទីលាន វាយកូនហ្គោល និងចែកចាយផលិតផលអេឡិចត្រូនិក ជាដើម។ អ្វីដែលកាន់តែសំខាន់គឺបានបង្កើត ឱកាសការងាររាប់ម៉ឺនកន្លែងជូនដល់ពលរដ្ឋខ្មែរ និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប្រទេសជាតិផងដែរ៕


