ល្អមែន! ផ្សារទំនើប ជីបម៉ុង ២៧១ នឹងធ្វើកម្មវិធីធម្មសន្ទនា «ផ្លូវជីវិត ផ្លូវព្រះធម៏» ដើម្បីលើកម្ពស់ការអប់រំចិត្ត
Kan DaraOCTOBER 13 2025

«ផ្លូវចិត្តជ្រះថ្លា ជាថ្មាំព្យាបាលដ៏ល្អបំផុតសម្រាប់ជីវិត និងជាឫសគល់នៃសេចក្តីចម្រើនលើគ្រប់ការងារទាំងពួង»។ ការអប់រំចិត្ត សីល សមាធិ និងមេត្តាករុណា ជួយឲ្យយើងមានចិត្តស្ងប់ស្ងាត់ ទប់ទល់នឹងភាពតានតឹង ក្តីអស់សង្ឃឹម និងបង្កើតសង្គមសុភមង្គលឡើងវិញ ពេលស្ថិតក្នុងគ្រាដ៏លំបាក។

 

យ៉ាងណាមិញ ក្នុងនាមជាប្រទេសដែលកំណត់យកសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល មានសេចក្តីសោមន្សសរីករាយ បានបង្កើតកម្មវិធីធម្មសន្ទនាក្រោមប្រធានបទ «ផ្លូវជីវិត ផ្លូវព្រះធម៌» ដើម្បីជាជំនួយអប់រំចិត្តដល់ប្រជាជនកម្ពុជាតាមគន្លងព្រះធម៌។

 

កម្មវិធីធម្មសន្ទនាខាងលើ ប្រព្រឹត្តទៅក្រោមអធិបតីភាព ភិក្ខុលទ្ធធម្មោ ជា គឹមសាន និង លោកគ្រូឧបាសក សាន សុជា ជាវាគ្មិនកិត្តិយស។ ការប្រារព្ធកម្មវិធីធម្មសន្ទនានេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់អប់រំចិត្តគំនិតបញ្ញាស្មារតីជនរួមជាតិ  ដល់ពុទ្ធិបញ្ញាញាណ ដែលគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាពក្នុងសង្គម។

 

ដូច្នេះសូមគោរពនិមន្ត និងគោរពអញ្ជើញជាភ្ញៀវកិត្តិយសចូលរួមដោយសេរី ខណៈកម្មវិធីនឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៥ ទីតាំងនៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី ២ ទល់មុខហាង Kfour (Open Hall) ចាប់ពីម៉ោង ៣:០០ រសៀលដល់ម៉ោង ៥:០០ ល្ងាច៕

 

១ Large

២ Large

៣ Large

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia