ដំបូន្មាន៥យ៉ាង ធ្វើឲ្យជនជាតិចិនក្លាយជាអ្នកមានតជំនាន់ ដែលអ្នកគួររៀនសូត្រតាម
Kan DaraMAY 3 20231.6 K views

ជនជាតិចិនគឺជាជាតិសាសន៍មួយដែលត្រូវបានគេស្គាល់ថាមានការកត្តញ្ញូ តស៊ូ ស្មោះត្រង់ សន្សំសំចៃ និងឧស្សាហ៍ព្យាយាម ហើយកត្តារួមផ្សំទាំងអស់នេះបានធ្វើឲ្យពួកគេអាចកសាងធុរកិច្ចឡើងពីបាតដៃទទេរហូតទទួលបានជោគជ័យ។

ថ្ងៃនេះ Business Cambodia សូមលើកបង្ហាញដំបូន្មានកំពូលៗ ឬពាក្យដែលមិនគួរនិយាយទាំង៥ ធ្វើឲ្យជនជាតិចិនក្លាយជាអ្នកមានតជំនាន់៖

១/. ពិបាក

នៅពេលដែលនិយាយពីពាក្យពិបាកវានឹងក្លាយទៅជាការរារាំងសមត្ថភាពរបស់ខ្លួនឯងភ្លាមតែម្តង ព្រោះមនុស្សដែលតែងតែត្អូញត្អែរថាពិបាក គេតែងមានការរារែកខ្លាចយ៉ាងនេះយ៉ាងនោះមិនហ៊ានចាប់យកឱកាសនៅពីមុខ ព្រោះពួកគេគិតថាវាមិនអាច ធ្វើមិនកើត ទៅមិនរួចនោះឡើយ។

/. ធ្វើមិនកើត

ពាក្យថាធ្វើមិនកើត នៅពេលដែលនិយាយពាក្យនេះវានឹងក្លាយទៅជាការបណ្តេញខ្លួនឯងចេញពីអ្វីដែលអ្នកកំពុងធ្វើ ឬបញ្ឈប់ការរៀន និងការយល់ដឹង រួមទាំងអាចឈប់ស្រាវជ្រាវនូវរឿងថ្មីៗ និងអ្វីដែលនៅជុំវិញខ្លួនតែម្តង។ មិនតែប៉ុណ្ណោះវាថែមទាំងធ្វើឲ្យអ្នកមានអារម្មណ៍ថាសុញគ្រប់ពេល និងខ្លាចមិនហានប្រឈមមុខជាមួយការពិតនៅពេលដែលរឿងនោះបរាជ័យ។

/. អស់សង្ឃឹម

នៅពេលពាក្យមួយម៉ាត់នេះផុតឡើងក្នុងចិត្ត ថាមពលទាំងមូលទូទាំងរាងកាយនិងផ្លូវចិត្តនឹងធ្លាក់បាត់បង់អស់​ ពោលគឺយល់ថាពិភពលោកទាំងមូលនេះគ្មានអ្វីដែលនៅសេសសល់សម្រាប់ខ្លួនឯងទៀតឡើយ។ ក្នុងលក្ខខណ្ឌបែបនេះ មនុស្សដែលនិយាយពាក្យមួយម៉ាត់នេះនឹងមិនអាចចាប់ផ្តើមធ្វើរឿងរ៉ាវដែលបរាជ័យម្តងទៀតនោះទេ ឬក៏មិនហ៊ានប្រថុយចាប់យកនូវរឿងរ៉ាវអ្វីដែលថ្មីទៀតមកអនុវត្តន៍ឡើយ។​ ហើយចុងក្រោយពួកគេនឹងក្លាយទៅជាមនុស្សមិនដូចមនុស្ស ឬអាចនិយាយបានថាជាគល់ឈើ។

/. ខ្ចិល

មិនគួរនិយាយពាក្យនេះបើសូម្បីគ្រាន់តែនិយាយលេងក៏ដោយ ព្រោះវានឹងធ្វើឲ្យគ្មានទំនួលខុសត្រូវ និងមើលងាយទៅលើការងាររបស់អ្នកដទៃដែលកំពុងតែធ្វើ។ ចូរចងចាំថា ពាក្យថាខ្ចិលជានិច្ចកាលត្រូវបានគេប្រើនៅក្នុងជំពូកមនុស្សឥតបានការ និងមិនដែលធ្វើអ្វីតែប៉ុណ្ណោះ។

/. នឿយហត់

ពេលដែលនិយាយពាក្យនេះចេញមករាងកាយនឹងឆ្លើយតបដោយភាពទន់ជ្រាយភ្លាមតែម្តង ហើយរាងកាយទាំងមូលនឹងប្រែទៅជាអសកម្ម និងមិនអាចបន្តការគិត ឬប្រព្រឹត្តិរឿងរ៉ាវដែលកំពុងតែនាំទៅរកភាពជោគជ័យនិងទទួលបាននូវទ្រព្យសម្បត្តិមហាសាលនោះឡើយ។ អ្នកត្រូវដឹងថា គ្មានភាពជោគជ័យឯណាដែលមិននឿយហត់នោះទេ។ អ្វីដែលយើងត្រូវគិត និងត្រូវនិយាយដើម្បីឲ្យរាងកាយយើងសកម្មបន្តទៀតនោះគឺការតស៊ូ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia