បម្រាម! រដ្ឋបាលរាជធានីភ្នំពេញហាមពលរដ្ឋធ្វើរឿង ៣ នេះដាច់ខាតនៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិន
Bunthoeun KoemFEBRUARY 7 2024209 views

នេះមុននេះបន្ដិចរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីការរៀបចំសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀមណាម។ ដោយនៅក្នុងសេចក្ដីជូនដំណឹងនោះបានហាមដាច់ខាតមុនមិនឲ្យមាន៖

 

១. ការដុចផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសបុណ្យនេះ

២. មិនឲ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ

៣. ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។

 

បន្ថែមពីលើនេះ រដ្ឋបាលរាជធានីក៏បានណែនាំឲ្យគ្រប់កន្លែងកម្សាន្ដសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្ដីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្រ្កាន ចរន្ដអគ្គិសនី ដែលអាចបង្កឲ្យមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ។ 

 

ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីធ្វើការដុត ហាមដាច់ខាតមិនឲ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូវផ្លូវសាធារណៈឡើយ។ ជាមួយគ្នានេះសម្រាប់ជនណាដែលនូវតែបំពាន ឬប្រព្រឹត្ដិល្មើសបង្កឲ្យមានចលាចលក្នុងសង្គម បាត់សណ្ដាប់ធ្នាប់សន្ដិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន៕

 

422460971 376422908366358 2626800606478634792 N

422664806 376422905033025 3333565668018982634 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia