ព្រោះមូលហេតុនេះ ក្រុមហ៊ុនចិនសម្រេចលក់រមណីយដ្ឋានដ៏ល្បីនៅជប៉ុនចោល
Nim Pranun JULY 9 2024743 views

ក្រុមហ៊ុន Fosun International របស់ចិននឹងលក់ Hoshino Resorts Tomamu ដែលជារមណីយដ្ឋានជិះស្គីក្នុងប្រទេសជប៉ុនក្នុងតម្លៃ 40.8 ពាន់លានយ៉េន ស្មើនឹងប្រមាណ252 លានដុល្លារ នេះបើយោងតាមផែនការរបស់ក្រុមហ៊ុនបានប្រកាសកន្លងមក។

មូលហេតុចម្បងនាំឱ្យក្រុមហ៊ុននេះដាក់លក់រមណីយយដ្ឋានរបស់ខ្លួន ដោយសារក្រុមហ៊ុននេះបានបាត់បង់ទ្រព្យសកម្ម និងទីផ្សារអចលនទ្រព្យធ្លាក់ចុះនៅក្នុងប្រទេសចិន។Fosun នឹងលក់ភាគហ៊ុន 99.998 ភាគរយនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Shinsetsu ដែលកាន់កាប់ Hoshino Resorts Tomamu ជាទ្រព្យសកម្មចម្បងរបស់ខ្លួន។ អ្នកទិញគឺ YCH16 ដែលជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត។  

គួរបញ្ជាក់ផងដែរថា Tomamu មានកន្លែងជិះស្គី សណ្ឋាគារ និងអាងហែលទឹក។ Fosun បានទិញអចលនទ្រព្យក្នុងឆ្នាំ 2015 ក្នុងតម្លៃ 18.3 ពាន់លានយ៉េន តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានជួញដូរជាសាធារណៈរបស់ខ្លួនគឺ Shanghai Yuyuan Tourist Mart ។

 

Nim Pranun

អត្ថបទសរុប៖ 60

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia