មួយរយៈពេលចុងក្រោយនេះយើងសង្កេតឃើញថាឡានចិនគឺមានភាពពេញនិយមខ្លាំងនិងចរាចរណ៍ច្រើនមែនទែននៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា ខណៈក្រុមហ៊ុនផលិតរថយន្តធំៗចំនួន៥ កំពុងវៃលុកពេញទីផ្សារកម្ពុជា។ ដោយក្រុមហ៊ុនទាំងនោះរួមមាន៖
១. ក្រុមហ៊ុន MG
MG គឺជាក្រុមហ៊ុនផលិតរថយន្តកូនកាត់អង់គ្លេសចិនដែលបានបង្កើតនៅឆ្នាំ ២០០៦ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍។ នៅឆ្នាំ២០២១ ការលក់ឡានរបស់ក្រុមហ៊ុនត្រូវកើនឡើងរហូតដល់ទៅ៤០ភាគរយ ពោលលក់អស់រហូតដល់ទៅ ៥៧,៥០៦គ្រឿង ខណៈ MG ZS ប្រភេទ SUV តូចគឺដាច់ខ្លាំងជាងគេ។
២. ក្រុមហ៊ុន BYD
ក្រុមហ៊ុន BYD Co. Ltd គឺជាក្រុមហ៊ុនផលិតសាជីវកម្មចិនដែលបានចុះបញ្ជីជាសាធារណៈដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិនដោយ បានបង្កើតឡើងនៅឆ្នាំ១៩៩៥។ ស្រមគ្នានេះដែរនៅឆ្នាំ ២០២២ BYD បានលក់រថយន្តអគ្គិសនីរបស់ខ្លួនអស់ច្រើនជាង ១.៨៥ លានគ្រឿង ដែលច្រើនជាងបីដងនៃលទ្ធផលឆ្នាំ ២០២១ ដែលមានចំនួន ៥៩៣,៧៤៥គ្រឿង។
៣. ក្រុមហ៊ុន Forthing
Forthing គឺជារថយន្តដែលគ្រប់គ្រងដោយក្រុមហ៊ុនផលិតរថយន្តចិន Dongfeng Liuzhou Motor ដែលជាផ្នែកមួយនៃក្រុមហ៊ុន Dongfeng Motor Group ។ យីហោនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ ដោយប្រើឈ្មោះ Fengxing ហើយក្រោយមកត្រូវបានប្តូរឈ្មោះទៅជា Forthing ជាឈ្មោះភាសាអង់គ្លេស ខណៈដែលឈ្មោះចិននៅតែដដែល។
៤. ក្រុមហ៊ុន DFSK Fengon
Dongfeng Sokon Automobile ត្រូវបានគេស្គាល់ជាអន្តរជាតិថា DFSK Motor គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង Dongfeng និង Chongqing Sokon Industry Group Co Ltd. ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣។ ទន្ទឹមនឹងនេះដែរ នៅឆ្នាំ២០២២ ក្រុមហ៊ុនអាចលក់អស់រហូតដល់ ១០០,៥៧៩ គ្រឿង ខណៈឆ្នាំ២០២១លក់អស់ ១៤៨,២៥៥ គ្រឿង។
៥. ក្រុមហ៊ុន Hongqi
គឺជារថយន្តប្រណិតរបស់ចិនដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផលិតរថយន្ត FAW Car Company ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ FAW Group ។ Hongqi ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៩ ជារថយន្តចិនដ៏ចំណាស់ជាងគេបំផុត។