ត្រឹមឆ្នាំ២០២៤ ឡានចិនក្រឡុកកម្ពុជា? តស់មកស្គាល់ក្រុមហ៊ុនរថយន្តចិន៧ កំពុងវៃលុកពេញទីផ្សារកម្ពុជា
នារី AUTOMAY 16 2024878 views

មួយរយៈពេលចុងក្រោយនេះយើងសង្កេតឃើញថាឡានចិនគឺមានភាពពេញនិយមខ្លាំងនិងចរាចរណ៍ច្រើនមែនទែននៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា ខណៈក្រុមហ៊ុនផលិតរថយន្តធំៗចំនួន៧ កំពុងវៃលុកពេញទីផ្សារកម្ពុជា។ ដោយក្រុមហ៊ុនទាំងនោះរួមមាន៖ ​

១. ក្រុមហ៊ុន MG

MG គឺជាក្រុមហ៊ុនផលិតរថយន្តកូនកាត់អង់គ្លេសចិនដែលបានបង្កើតនៅឆ្នាំ ២០០៦ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍។ នៅឆ្នាំ២០២១ ការលក់ឡានរបស់ក្រុមហ៊ុនត្រូវកើនឡើងរហូតដល់ទៅ៤០ភាគរយ ពោលលក់អស់រហូតដល់ទៅ ៥៧,៥០៦គ្រឿង ខណៈ MG ZS ប្រភេទ SUV តូច​គឺដាច់ខ្លាំងជាងគេ។

1

២. ក្រុមហ៊ុន BYD

ក្រុមហ៊ុន BYD Co. Ltd គឺជាក្រុមហ៊ុនផលិតសាជីវកម្មចិនដែលបានចុះបញ្ជីជាសាធារណៈដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិនដោយ បានបង្កើតឡើងនៅឆ្នាំ១៩៩៥។ ស្រមគ្នានេះដែរនៅឆ្នាំ ២០២២ BYD បានលក់រថយន្តអគ្គិសនីរបស់ខ្លួនអស់ច្រើនជាង ១.៨៥ លានគ្រឿង ដែលច្រើនជាងបីដងនៃលទ្ធផលឆ្នាំ ២០២១ ដែលមានចំនួន ៥៩៣,៧៤៥គ្រឿង។

2

៣.​ ក្រុមហ៊ុន Forthing

Forthing គឺជា​រថយន្ត​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន Dongfeng Liuzhou Motor ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Dongfeng Motor Group ។ យីហោនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ ដោយប្រើឈ្មោះ Fengxing ហើយក្រោយមកត្រូវបានប្តូរឈ្មោះទៅជា Forthing ជាឈ្មោះភាសាអង់គ្លេស ខណៈដែលឈ្មោះចិននៅតែដដែល។

3

៤. ក្រុមហ៊ុន DFSK Fengon

Dongfeng Sokon Automobile ត្រូវបានគេស្គាល់ជាអន្តរជាតិថា DFSK Motor គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង Dongfeng និង Chongqing Sokon Industry Group Co Ltd. ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣។ ទន្ទឹមនឹងនេះដែរ នៅឆ្នាំ២០២២ ក្រុមហ៊ុនអាចលក់អស់រហូតដល់ ១០០,៥៧៩ គ្រឿង ខណៈឆ្នាំ២០២១លក់អស់ ១៤៨,២៥៥ គ្រឿង។

4

៥. ក្រុមហ៊ុន Hongqi

គឺជារថយន្តប្រណិតរបស់ចិនដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផលិតរថយន្ត FAW Car Company ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ FAW Group ។ Hongqi ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៩ ជារថយន្តចិនដ៏ចំណាស់ជាងគេបំផុត។

5

៦. ក្រុមហ៊៊ុន Changan

Changan Automobile គឺជាក្រុមហ៊ុនផលិតរថយន្តរដ្ឋរបស់ចិន ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Jiangbei និងទីក្រុង Chongqing ។ វាគឺជាក្រុមហ៊ុនផលិតរថយន្តចំណាស់ជាងគេបំផុតរបស់ប្រទេសចិន ដែលមានប្រវត្តិដ៏សម្បូរបែបដែលមានតាំងពីឆ្នាំ ១៨៦២ ។

6

ខណៈបច្ចុប្បន្នក្រុមហ៊ុនដ៏មានវ័យដ៏ចំណាស់នេះ ត្រូវបាននាំចូលមកកាន់ទឹកដីខ្មែរ ក្រោមក្រុមហ៊ុនយក្ស RMA (Cambodia) PLC ។ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភីអិលស៊ី គឺជាអ្នកចែកចាយផ្តាច់មុខនៃក្រុមហ៊ុន Changan Automobile ដើម្បីនាំចូល និងចែកចាយរថយន្ត Changan ថ្មី គ្រឿងបន្លាស់ និងសេវាកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

៧. ក្រុមហ៊៊ុន Geely

ក្រុមហ៊ុន Geely ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៦ ដោយសហគ្រិនជនជាតិចិន Li Shufu Geely ដោយការចាប់ផ្តើមដំបូង មុនឈានចូលទៅក្នុងឧស្សាហកម្មរថយន្ត ក្នុងឆ្នាំ ១៩៩៧ ជាមួយនឹងក្រុ​មហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Geely Auto ក្រុមហ៊៊ុនកើតចេញពីក្រុមហ៊ុនផលិតគ្រឿងបន្លាស់ទូទឹកកក ។ ជាមួយគ្នានេះដែរ Geely មានបំណងផលិតរថយន្តដែលមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់ចិនជាមធ្យម ដោយក្លាយជាក្រុមហ៊ុនផលិតរថយន្តឯកជនដំបូងគេរបស់ប្រទេសរបស់ខ្លួនផងដែរ៕

7

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia