ជាការពិតណាស់ ចិនគឺជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក និងមានវប្បធម៌រស់នៅដ៏ចំណាស់បំផុត។ បើនិយាយអំពីវប្បធម៌នៃការធ្វើជំនួញ ជនជាតិចិនមានវត្តមានតាំងពីរាប់ពាន់ឆ្នាំមុនមកម្ល៉េះនៅក្នុងនោះពិភពលោកក៏បានចាត់ទុកថាជាតិសាសន៍ចិនគឺពូកែខាងធ្វើជំនួញ សន្សំសំចៃ និងមានយុទ្ធសាស្រ្តខ្ពស់។
ជាមួយគ្នានោះដែរ ទាំង៣នេះគឺជាវិធីសាស្រ្តធ្វើជំនួញដ៏រឹងមាំ តជំនាន់របស់ជនជាតិចិន ដែលចាស់តែមិនហួសសម័យ អាចអនុវត្តបានតកូនតចៅ៖
១. លឿន រហ័ស រហួន និងស៊ូ៖ ជាអត្តចរិកមួយនៃជនជាតិភាគច្រើន ដែលបាន ជះឥទ្ធិពលដល់ការប្រកបការងារនិងការរកស៊ី ពួកគេធ្វើការងារដោយដាក់ចិត្តដាក់កាយ ផ្តោតអភិវឌ្ឍ ឱ្យតម្លៃពេលវេលា មិនលំៗ ល្អិតល្អន់និងតស៊ូ ដំណើររហ័សរហួន ហើយភាសានៃជនជាតិចិន ពួកគេមិនចូលចិត្តនិយាយពាក្យថា “ហត់ ធ្វើមិនកើត” ។
២. ឱ្យតម្លៃលុយមួយកាក់មួយសេន៖ ជនជាតិចិនពូកែសន្សំសំចៃណាស់ រហូតមានព្រះតំណាងលុយ ទៀតផង ហើយការមិនមើលងាយលុយមួយកាក់មួយសេននេះបានធ្វើឱ្យពួកគេអាចសន្សំបន្តិចៗ មានភាពអត់ធ្មត់ ដែលជាដើមទុនពិសេសសម្រាប់ចាប់ផ្ដើមអាជីវកម្ម។
៣.ចេះអ្វីធ្វើហ្នឹង ចាប់ផ្តើមពីតូច៖ ចិនឱ្យតម្លៃទៅលើជំនាញនិងភាពប៉ិនប្រសព្វ នៅក្នុងការរកស៊ីគេឱ្យចាប់ផ្តើមពីអ្វីដែលគេចេះនិងមានជំនាញ ធ្វើពីតូចទៅ ដោយសារតែបែបនេះ បានជាគេសង្កេតឃើញជនជាតិចិនភាគច្រើនហ៊ានចេញរកស៊ី ទោះរបរលក់ដូរកំប៉ិកកំប៉ុកក្តី ៕



