ធនាគារ ឈីហ្វ ដាក់ឱ្យប្រើប្រាស់គណនីកុមារ “Chief Child Account” ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់កុមារ
Sreymom ChaSEPTEMBER 16 2024

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានដាក់ឱ្យប្រើប្រាស់គណនីកុមារ (Chief Child Account) ដែលជាគណនីសន្សំ​ ក្នុងគោលបំណងផ្តល់ឱ្យកុមារដែលមានអាយុក្រោម ១៨ឆ្នាំ​ យល់ដឹង និងរៀនសូត្រអំពីការគ្រប់គ្រងហិរញ្ញវត្ថុតាំងពីនៅវ័យក្មេង។ គំនិត​ផ្តួច​ផ្តើម​នេះ​គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយរបស់ធនាគារ ក្នុងការលើកកម្ពស់ចំណេះដឹង​ហិរញ្ញវត្ថុ ក្នុងចំណោមកុមារនៅប្រទេសកម្ពុជា។  បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ឈីហ្វ បានសង្កត់ធ្ងន់​លើ​សារៈ​សំខាន់​នៃការ​ផ្តល់​ចំណេះដឹងហិរញ្ញវត្ថុតាំងពីកុមារភាពនេះថា ៖«យើងជឿជាក់ថា ការបង្រៀនពី​ជំនាញ​ហិរញ្ញវត្ថុ   តាំងពីកុមារភាព គឺជាកត្តាដ៏សំខាន់មួយសម្រាប់ជំរុញទម្លាប់គ្រប់គ្រងហិរញ្ញវត្ថុ ប្រកបដោយ​ការ​ទទួលខុសត្រូវ។ គណនីកុមារ (Chief Child Account) នេះ គឺត្រូវបានរៀបចំឡើង​ដើម្បីផ្តល់​នូវ​សុវត្ថិភាព និង​បង្កើនទឹកប្រាក់សម្រាប់ការសន្សំរបស់កុមារ ខណៈដែលឪពុកម្តាយអាចគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់កូនៗប្រកបដោយប្រសិទ្ធភាព»។ 

Photo 2024 09 16 13 35 09

អត្រាការប្រាក់ប្រកួតប្រជែង និង​លក្ខខណ្ឌ​មាន​ភាព​បត់បែន

 គណនីកុមារ (Chief Child Account) ផ្តល់អត្រាការប្រាក់រហូតដល់ ៣,៧% សម្រាប់គណនីជា​ប្រាក់​ដុល្លារ​។ គណនីនេះដំណើរការជាគណនីសន្សំ ដោយមិនចាំបាច់ប្រើប្រាស់កាត ATM ដើម្បី​ធានាថា ឪពុកម្តាយ ឬអាណាព្យាបាល មានការគ្រប់គ្រងបានពេញលេញលើការហិរញ្ញវត្ថុរបស់កូនៗ។ លើសពីនេះ សៀវភៅធនាគារត្រូវបានផ្តល់ជូនក្នុងអំឡុងពេលបើកគណនីដែល​ផ្តល់ភាពងាយស្រួល ក្នុងការ​តាមដានរាល់ប្រតិបត្តិការទាំងឡាយ។  ការបង្កកគណនីនេះគឺមានរយៈពេល ៦ខែ ហើយការដាក់ប្រាក់ និងការផ្ទេរប្រាក់​គឺ​គ្មានដែនកំណត់ ដែលត្រូវបានធ្វើឡើងដោយមាតាបិតា ឬអាណាព្យាបាល។ ការប្រាក់​ត្រូវបានគណនា​ជារៀងរាល់ថ្ងៃ និង​បញ្ចូលទៅក្នុងគណនីកុមារប្រចាំខែ ដែលធ្វើឱ្យកើនទឹកប្រាក់ក្នុងគណនី​សម្រាប់ការ​សន្សំរយៈពេលវែង។  ជំរុញឱ្យមានការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ធនាគារ ឈីហ្វ ចាត់ទុកគណនីកុមារ (Chief Child Account) ជាគណនីដ៏​សំខាន់មួយសម្រាប់​ជំរុញដល់​ការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុតាំងពីកុមារភាព។ តាមរយៈការផ្តល់ឱ្យកុមារនូវ​ជម្រើស​សន្សំ ដែលមានរចនាសម្ព័ន្ធ និងសុវត្ថិភាព ខណៈដែល​មាតាបិតា​អាច​បង្រៀនគោលការណ៍ហិរញ្ញវត្ថុសំខាន់ៗ ចំពោះបុត្រធីតា ដូចជាគុណតម្លៃនៃការសន្សំ និង​សារៈ​សំខាន់​នៃការធ្វើផែនការ​សម្រាប់ពេលអនាគត ជាដើម។ តាមរយៈគណនីកុមារនេះ ធនាគារ ឈីហ្វ បន្តគាំទ្រគំនិតផ្តួចផ្តើម ការអប់រំផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ឱ្យ​មនុស្សជំនាន់ក្រោយជាមួយនឹង​របៀបរបប​ដែលត្រូវការសម្រាប់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុរយៈពេលវែង។ 

សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ផលិតផល​នេះ សូម​អញ្ជើញ​ទៅ​កាន់​សាខា​​ធនាគារ ឈីហ្វ ដែល​នៅ​ជិត​លោក​អ្នក​បំផុត ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម៕

សម្រាប់ព័ត៌មានបន្ថែម: https://www.chiefbank.com.kh/en/Products/CHIEFChildAccount

Join Our Telegram Channel: https://t.me/chiefbankcambodia

Facebook: https://www.facebook.com/ChiefCambodiaBank

Instagram: https://www.instagram.com/chief_bank/

YouTube: https://www.youtube.com/@chiefbank7042

023 900 878 (ទីស្នាក់ការកណ្ដាល)

023 900 879 (សាខាខណ្ឌដូនពេញ - សង្កាត់ផ្សារកណ្ដាលទី២)

023 212 878  (សាខាខណ្ឌ ៧ មករា - សង្កាត់វាលវង់)

023 230 488 (សាខាខណ្ឌច្បារអំពៅ - សង្កាត់ច្បារអំពៅទី២)

023 998 878  (សាខាអ៊ីអនមានជ័យ)

Chief (Cambodia) Commercial Bank Plc. has introduced the CHIEF CHILD Account, a specialized savings product aimed at providing children under the age of 18 with early exposure to financial management. This initiative is part of the bank’s broader commitment to promoting financial literacy among Cambodia's younger generation.

Dr. Soeung Morarith, Chief Executive Officer (CEO) of Chief Bank, emphasized the importance of early financial education. "We believe that teaching financial skills from a young age is crucial for fostering responsible money management habits. The CHIEF CHILD Account is designed to provide both security and growth for children's savings while giving parents the tools to manage their funds effectively."

Competitive Interest Rates and Flexible Features

The CHIEF CHILD Account offers an attractive 3.70% interest rate for US Dollar accounts. It operates as a savings account without an ATM card, ensuring that parents or guardians have full control over the management of the funds. Additionally, a passbook is provided during account opening, allowing easy tracking of all transactions.

The account has a six-month locking period, after which unlimited deposits and transfers are allowed by the parent or guardian. Interest is calculated daily and credited to the account monthly, providing steady growth for long-term savings.

Fostering Financial Responsibility

Chief Bank views the CHIEF CHILD Account as an important tool for fostering financial responsibility from an early age. By providing children with a structured and secure savings option, parents can instill key financial principles in their children, such as the value of saving and the importance of planning for the future.

Through products like the CHIEF CHILD Account, Chief Bank continues to support financial education initiatives in Cambodia, empowering future generations with the tools they need for long-term financial success.

Customers interested in these services are encouraged to visit the nearest Chief Bank branch for further assistance. The bank continues to prioritize customer satisfaction by offering services that align with their financial needs and expectations.

Find Out More: https://www.chiefbank.com.kh/en/Products/CHIEFChildAccount

Join Our Telegram Channel: https://t.me/chiefbankcambodia

Facebook: https://www.facebook.com/ChiefCambodiaBank

Instagram: https://www.instagram.com/chief_bank/

YouTube: https://www.youtube.com/@chiefbank7042

☎️ 023 900 878 (Head Office)

☎️ 023 900 879 (Local Branch Khan Doun Penh – Sangkat Phsar Kandal Ti Pir)

☎️ 023 212 878 (Local Branch Khan Prampir Meakkakra – Sangkat Veal Vong)

☎️ 023 230 488 (Local Branch Khan Chbar Ampov – Sangkat Chbar Ampov Ti Pir)

☎️ 023 998 878 (AEON Mean Chey Branch)

Sreymom Cha

អត្ថបទសរុប៖ 301

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia