ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឈានដល់កិច្ចសហការគ្នាតាមរយៈអនុស្សារណៈនៃការយោគយល់គ្នាជាដៃគូយុទ្ធសាស្ត្រ ដែលបានចុះហត្ថលេខានៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ហើយកិច្ចសហប្រតិបត្តិការនេះផ្តោតលើកម្មវិធី Chief Easy ជាកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថលដែលជួយបង្កើនភាពងាយស្រួលនៃកម្ចីផ្នែកហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។
Chief Easy បង្កើននិន្នាការរីកចម្រើននៃធនាគារឌីជីថលនៅប្រទេសកម្ពុជា និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្នើសុំប្រាក់កម្ចីបានយ៉ាងងាយស្រួលពីគ្រប់ទីកន្លែង គ្រប់ពេលវេលា និងធានាការឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោងនៃថ្ងៃធ្វើការ។ ជាមួយការអនុម័តដំបូងដោយធនាគារជាតិនៃកម្ពុជា (NBC) នៅក្នុងឆ្នាំ២០២១ កម្មវិធីទូរស័ព្ទដៃនេះត្រូវបានអនុញ្ញាតឱ្យផ្តល់ប្រាក់កម្ចីខ្នាតតូច ១០០០ ដុល្លារ។ ដែនកំណត់នេះត្រូវបានបង្កើនដល់ ៥០០០ដុល្លារ ក្រោយមានការអនុម័តជាថ្មីនៅឆ្នាំ២០២២ ដែលអនុញ្ញាតឱ្យកម្មវិធីនេះបំពេញតម្រូវការអតិថិជនកាន់តែប្រសើរ។
Chief Easy ជួយគាំទ្រដល់និស្សិត និងក្រុមគ្រួសាររបស់និស្សិត
Chief Easy បង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់សេវាហិរញ្ញវត្ថុទូលំទូលាយ ជាពិសេសដល់ប្រជាជនកម្ពុជាដែលត្រូវការសេវាកម្មហិរញ្ញវត្ថុ។ កិច្ចសហការរបស់ធនាគារ ឈីហ្វជាមួយនឹងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អនុញ្ញាតឱ្យយើងផ្ដល់កម្ចីដល់អតិថិជនកាន់តែទូលំទូលាយ ក៏ដូចជាជួយគាំទ្រដល់និស្សិត និងក្រុមគ្រួសាររបស់និស្សិតក្នុងដំណោះស្រាយហិរញ្ញវត្ថុ។
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នឹងជួយគាំទ្រ និងទទួលស្គាល់កម្មវិធី Chief Easy ហើយណែនាំដល់និស្សិតរបស់ខ្លួន និងក្រុមគ្រួសាររបស់និស្សិត។ លក្ខខណ្ឌពិសេសនៅក្នុងភាពជាដៃគូនេះអាចឱ្យនិស្សិត ឪពុកម្តាយ និងអាណាព្យាបាលទទួលបានប្រាក់កម្ចីខ្នាតតូចរហូតដល់ ៥០០០ ដុល្លារ ដែលត្រូវបានរៀបចំជាពិសេសដើម្បីជួយដល់ការចំណាយលើការសិក្សា និងតម្រូវការហិរញ្ញវត្ថុផ្សេងទៀត។
ផ្ដល់ភាពងាយស្រួលដល់អតិថិជនដែលមានតម្រូវការហិរញ្ញវត្ថុបត់បែនកាន់តែប្រសើរ
កម្មវិធីនេះផ្តល់ប្រាក់កម្ចីរហូតដល់ ៥០០០ដុល្លារ ជាមួយនឹងលក្ខខណ្ឌនៃការសងរហូតដល់ ៣ ឆ្នាំ ដែលជាជម្រើសងាយស្រួល និងបត់បែនសម្រាប់ប្រជាជនកម្ពុជា។ តាមរយៈការធ្វើឱ្យដំណើរការកម្ចីប្រាក់មានភាពសាមញ្ញ និងផ្តល់ព៍ត័មានត្រឡប់មកវិញដោយរហ័ស Chief Easy មានគោលបំណងធ្វើឱ្យសេវាកម្មហិរញ្ញវត្ថុមានបរិយាបន្នភាព និងអាចបម្រើទៅដល់អតិថិជនគ្រប់ៗគ្នា។
ភាពជាដៃគូយុទ្ធសាស្ត្ររវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងធនាគារ ឈីហ្វ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុ ចុះកម្មសិក្សា ឱកាសការងារ និងជួយគាំទ្រដល់ការបន្តសិក្សារបស់និស្សិតនៅទូទាំងប្រទេសកម្ពុជា។
ស្នាក់ការកណ្តាលរបស់ធនាគារ ឈីហ្វ នឹងផ្លាស់ប្តូរទីតាំងថ្មីទៅអគារ Chief Tower ក្នុងពេលឆាប់ៗនេះ ដែលជាទីតាំងយុទ្ធសាស្ត្រ ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ ៩៣ នៅសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។
Chief Easy គឺជាកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថលថ្មីរបស់ធនាគារ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនដែលត្រូវការកម្ចីខ្នាតតូចដោយប្រើកម្មវិធី Digital Mobile Application Platform។ កម្មវិធីទូរស័ព្ទនេះមាននៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android។
សម្រាប់ព័ត៌មានបន្ថែមអំពី Chief Easy និងរបៀបស្នើសុំកម្ចី សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ Chief Bank ឬទាញយកកម្មវិធីទូរស័ព្ទ Chief Easy ថ្ងៃនេះ។
គេហទំព័រ: https://www.chiefbank.com.kh/en/OnlineServices/ChiefEasy
App Store: https://apple.co/3A1kXzD
Google Play: https://bit.ly/2WrWBkK
☎️ 097 9 900 878
☎️ 089 900 878
☎️ 010 900 878
☎️ 023 900 878 (ការិយាល័យកណ្តាល)
☎️ 023 900 879 (សាខាព្រះនរោត្តម)
☎️ 023 212 878 (សាខាផ្សារអូឡាំពិក)
☎️ 023 230 488 (សាខាច្បារអំពៅ)
☎️ 023 998 878 (សាខាអ៊ីអនមានជ័យ)
Chief Bank and BELTEI International University Forge Partnership Through ‘Chief Easy’ Digital Lending Platform
Chief Bank and BELTEI International University have entered a strategic partnership through a Memorandum of Understanding (MoU) signed on 08 August 2024, and the collaboration focuses on "Chief Easy," a leading digital micro-lending platform aimed at enhancing financial accessibility in Cambodia.
Chief Easy leverages the growing trend of digital banking in Cambodia. The platform allows users to apply for loans conveniently from any location, anytime and guarantees responses within 24 hours on working days. Initially approved by the National Bank of Cambodia (NBC) in 2021, the app was authorized to offer digital micro-loans up to $1,000. After strong support from our clients, this limit was increased to $5,000 following an upgrade approved in 2022 by our regulator, enabling the platform to better meet customer needs.
Chief Easy Supporting Students and Their Families
Chief Easy exemplifies our commitment to providing accessible financial services, particularly to the unbanked and underbanked populations in Cambodia. Our collaboration with BELTEI International University allows us to reach a broader audience and support students and their families in overcoming financial challenges.
BELTEI International University would support the promotion and adoption of Chief Easy among its student body and their families. Special provisions within the partnership enable students, parents, and guardians to access digital micro-loans up to $5,000, specifically tailored to assist with educational expenses and other financial needs.
Better Serve The Customers' Evolving Financial Needs
The app offers loans up to $5,000 with repayment terms extending up to three years, making it a flexible and accessible option for many Cambodians. By simplifying the loan application process and providing swift feedback, Chief Easy aims to make financial services more inclusive and reachable for all.
This strategic partnership between BELTEI International University and Chief Bank underscores a shared commitment to enhancing financial access, internship, job opportunity and supporting the educational pursuits of students across Cambodia.
Chief Bank’s headquarters will relocate soon to Chief Tower, which is strategically located along Monivong Boulevard, on the corner of Street 93, in Phnom Penh’s upmarket BKK1 district.
Chief Easy is the new digital micro-lending product of the Bank that provides very convenient access to those are in need of micro loan by using our Digital Mobile Application Platform. The application is available on iOS and Android operating system.
For more information about Chief Easy and how to apply for a loan, visit Chief Bank’s official website or download the Chief Easy app today.
Website: https://www.chiefbank.com.kh/en/OnlineServices/ChiefEasy
App Store: https://apple.co/3A1kXzD
Google Play: https://bit.ly/2WrWBkK
☎️ 097 9 900 878
☎️ 089 900 878
☎️ 010 900 878
☎️ 023 900 878 (Head Office)
☎️ 023 900 879 (Preah Norodom Branch)
☎️ 023 212 878 (Olympic Market Branch)
☎️ 023 230 488 (Chbar Ampov Branch)
☎️ 023 998 878 (AEON Mean Chey Branch)