ព្រះករុណាព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ «អ្នកឧកញ៉ា» ជូនដល់ ឧកញ៉ា ហុង ឆេងឈុន ស្ថាបនិកក្រុមហ៊ុន ស្ថាបនិក ឈុន ស៊ីង គ្រុប ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ការត្រាស់បង្គាប់ផ្ដល់គោរមងារអ្នកឧកញ៉ា ជូនដល់ស្ថាបនិកក្រុមហ៊ុន ឈុន ស៊ីង គ្រុប នេះគឺធ្វើឡើងតាមសេចក្ដីក្រាបបង្គំទួលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន ឈុន ស៊ីង គ្រុប (Chhun Xing Group) គឺជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យសំណង់ និងអចលនទ្រព្យដ៏សកម្មមួយនៅកម្ពុជា ដែលត្រូវបានបង្កើតឡើង និងដឹកនាំដោយអ្នកឧកញ៉ា ហុង ឆេងឈុន។ ក្រុមហ៊ុននេះមានបទពិសោធន៍ក្នុងវិស័យសំណង់ និងអចលនទ្រព្យជាង ១ ទសវត្សរ៍មកហើយ ដោយផ្តោតសំខាន់លើការអភិវឌ្ឍគម្រោងលំនៅឋាន និងការម៉ៅការសាងសង់។ ដោយក្នុងនោះមានដូចជា៖
១. បុរី ឈុន ទីន ដែលជាគម្រោងអភិវឌ្ឍន៍លំនៅឋានមានទីតាំងនៅក្នុងក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។ គម្រោងនេះត្រូវបានអភិវឌ្ឍន៍មានម៉ូតផ្ទះច្រើនប្រភេទ និងជាពិសេសគឺស្ថិតក្នុងតំបន់សក្ដានុពលខ្លាំង ដែលនៅជិតផ្សារកំពង់ស្ពឺ និងសាលាខេត្តផ្ទាល់តែម្ដង។
២. បុរី ឈុនស៊ីង ក្រុងបាវិត ដែលបច្ចុប្បន្នបានអភិវឌ្ឍន៍គម្រោងលំនៅឋានចំនួន ៥គម្រោងរួចមកហើយដែលមានដូចជា ៖ គម្រោងទី១ CHHUN XING PLATINUM, គម្រោងទី ២ CHHUN XING GOLDEN, គម្រោងទី៣ និងទី៤ មានឈ្មោះថា CHHUN XING DIAMOND និង CHHUN XING GOLDEN STAR ។
៣. ក្រុមហ៊ុន ឈុន ស៊ីងខនស្រ្ដាក់សិន ដែលផ្តោតលើការងារម៉ៅការសាងសង់ និងការអភិវឌ្ឍគម្រោងលំនៅឋាន។

គួរសម្រាបផងដែរថា អ្នកឧកញ៉ា ហុង ឆេងឈុន ក្រៅពីទទួលបានជោគជ័យលើមុខជំនួញ អ្នកឧកញ៉ាក៏តែងតែបានបរិច្ចាគថវិកា និងការចូលរួមក្នុងសកម្មភាពសប្បុរសធម៌ជាច្រើន ដើម្បីរួមចំណែកជួយដល់ការអភិវឌ្ឍន៍សង្គមជាតិ៕




