ពីគណនេយ្យករតស៊ូរហូតក្លាយជាប្រធានក្រុមប្រឹក្សាភិបាល នេះជាប្រវត្ដិ និងការសិក្សាមេធំធនាគារអេស៊ីលីដា
Bunthoeun KoemOCTOBER 25 202496 views

លោក ឆាយ សឿន បច្ចុប្បន្នគឺជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា និងជាធនាគារខ្មែរដំបូងគេដែលបើកប្រតិបត្ដិការនៅក្រៅប្រទេសរួមមាន៖ ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា។ លោកបានប្រសូត្រនៅក្នុងខែមេសា ឆ្នាំ១៩៥៤ ដែលគិតមកដល់ពេលបច្ចុប្បន្នគឺមានអាយុ ៧០ ឆ្នាំហើយ។

 

Portrait Bod Csoeun

 

ក្រឡេកទៅមើលប្រវត្ដិវិញ មុននឹងក្លាយជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារអេស៊ីលីដា លោក ឆាយ សឿន ធ្លាប់បានឆ្លងកាត់នូវបទពិសោធន៍ការងារ និងការសិក្សាជាច្រើន។ ដោយក្នុងនោះលោកបានឆាប់ផ្ដើមការងារជា គណនេយ្យករ និងជាអនុប្រធានគណនេយ្យករនៃមន្ទីរពាណិជ្ជកម្មខេត្ដកំពត ចន្លោះឆ្នាំ ១៩៨០ ដល់ឆ្នាំ ១៩៩២។ បន្ទាប់មកនៅក្នុងខែមករា ឆ្នាំ១៩៩៣ លោកក៏បានចូលបម្រើការងារជាមួយធនាគារអេស៊ីលីដារហូតដល់ចូលនិវត្ដន៍នៅក្នុងឆ្នាំ២០១៤។

 

តួនាទីចុងក្រោយមុនការចូលនិវត្ដន៍របស់លោកនៅក្នុងធនាគារអេស៊ីលីដា គឺជាអនុប្រធាននាយកប្រតិបត្ដិ​ និងជាគណៈប្រធាននាយកប្រតិបត្ដិហិរញ្ញវត្ថុ បន្ទាប់មកទើបត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលធនាគាររហូតមកដល់បច្ចុប្បន្ន។ ក្រៅពីតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលអេស៊ីលីដានៅកម្ពុជា លោក ឆាយ សឿន ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារអេស៊ីលីដា នៅក្នុងប្រទេសឡាវ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា នៅក្នុងប្រទេសមីយ៉ាន់មាផងដែរ។

 

ចំពោះការសិក្សាវិញ លោក ឆាយ សឿន បានបញ្ចប់ថ្នាក់អនុបណ្ឌិតប្រតិបត្ដិគ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ និងគណនេយ្យ ពីសាកលវិទ្យាល័យ Preston នៅសហរដ្ឋអាមេរិក។ ហើយលោកក៏បានបញ្ចប់វគ្គសិក្សាស្ដីពីអភិបាលក្រុមហ៊ុន ពីវិទ្យាស្ថានអូស្រ្ដាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD)ថ។

 

Nssf

 

សូមជម្រាបថា​ បច្ចុប្បន្នក្រុមប្រឹក្សាភិបាលធនាគារអេស៊ីលីដា មានសមាជិកសរុបចំនួន ៩ រូបដែលកាន់តួនាទីផ្សេងៗគ្នា ដោយក្នុងនោះរួមមានដូចជា៖

១. លោក ឆាយ សឿន ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ។

២. លោក អុិន ចាន់នី ជាអភិបាល និងកាន់តួនាទីជាប្រធាននាយកប្រតិបត្ដិធនាគារ។

៣. លោក Pieter Kooi អភិបាល និងជាប្រធានគណៈកម្មាធិការ​គ្រប់គ្រងហានិភ័យ និង​ព័ត៌មានវិទ្យា, ប្រធានគណៈកម្មាធិការ​តែងតាំង និងលាភការ និងជាគណៈកម្មាធិការសវនកម្ម របស់ធនាគារផងដែរ។

៤. លោកស្រី ភូរិ រតនា អភិបាល និងជា​ប្រធានគណៈកម្មាធិការសវនកម្ម។

៥. លោក Stéphane MANGIAVACCA អភិបាល និងជាគណៈកម្មាធិការ​តែងតាំង និង​លាភការ។

៦. លោក Kyosuke Hattori អភិបាល និងជាគណៈកម្មាធិការ​គ្រប់គ្រង​ហានិភ័យ និង​ព័ត៌មានវិទ្យា។

៧. លោក Albertus Bruggink ជាអភិបាល និងគណៈកម្មាធិការ​តែងតាំង និង​លាភការ ព្រមទាំងជាគណៈកម្មាធិការ​គ្រប់គ្រងហានិភ័យ និង​ព័ត៌មានវិទ្យា។

៨. លោកបណ្ឌិត ហេង ឌីណា អភិបាល និងជាគណៈកម្មាធិការ​គ្រប់គ្រងហានិភ័យ និង​ព័ត៌មានវិទ្យា។

៩. លោក កាយ ឡូត អភិបាល និងជាគណៈកម្មាធិការ​គ្រប់គ្រងហានិភ័យ និង​ព័ត៌មានវិទ្យា។

 

សម្រាប់សកម្មភាពអាជីវកម្ម បច្ចុប្បន្ន ធនាគារ ​អេស៊ីលីដា មាន​ទ្រព្យ​សកម្ម​សរុប ១០,០៨ ពាន់លាន​ដុល្លារ​អាមេរិក, ប្រាក់បញ្ញើ ៧,៦២ ពាន់លាន​ដុល្លារ​អាមេរិក, និងសមតុល្យ​ឥណទាន ៦,៥ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​លើ​ដៃ​អតិថិជន​ជាង ៦០ ម៉ឺន​នាក់ ដែល​ក្នុង​នោះ​មាន ៥៤,៨៤% ជា​ស្ត្រី ។ ធនាគារ​មានបុគ្គលិកសរុបជាង ១២ ០០០ នាក់កំពុង​បម្រើ​ការងារ​នៅ​ក្នុង ២៦៤សាខាគ្រប់​ខេត្ត-​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ អ្វីដែលពិសេស ក្រៅពីប្រតិបត្ដិការនៅក្នុងប្រទេសកម្ពុជា អេស៊ីលីដា ក៏មានប្រតិបត្ដិការនៅក្នុងប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ាថែមទៀតផង៕

 

Aeon Mean Chey

Banan Kantueu Pir

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia