ជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលតែងនិយមគាំទ្ររថយន្តរបស់អាមេរិក និងបងប្អូនដែលកំពុងស្វែងរកឡានដែលមានកន្លែងអង្គុយធំទូលាយ ជួយសន្សំសំចៃខ្ពស់ ជាមួយតម្លៃធូរថ្លៃ ពេលនេះត្រូវម៉ាច់តែម្តង ខណៈរថយន្ត 𝘾𝙝𝙚𝙫𝙧𝙤𝙡𝙚𝙩 𝙏𝙧𝙖𝙭 សន្សំសំចៃខ្លាំង ដោយកម្រិតស៊ីសាំងត្រឹមតែ 5-6 L/100km តែប៉ុណ្ណោះ ដោយតម្លៃត្រឹមតែ ៣៧៥០០ដុល្លារ។
រថយន្តChevrolet Trax 2024 បានបំពាក់ជាមួយកម្លាំងម៉ាស៊ីនធំជាងមុន ដែលមិន ត្រឹមបើកបរស្ទុះលើដងផ្លូវទេ តែវាក៏ផ្តល់នូវផាសុកភាពសម្រាប់អ្នករួមដំណើរព្រោះកន្លែង អង្គុយខាងក្នុងមានភាពទូលាយ ប្រវែងតួខ្លួនរថយន្តវែង និងកម្ពស់ពីបាតក៍ខ្ពស់ធ្វើឲ្យការបើកបរលើផ្លូវដែលពិបាកមួយចំនួននៅតាមខេត្តកាន់តែងាយស្រួល។
ខាងក្រោមនេះជាលក្ខណៈសម្បតិ្តរបស់រថយន្ត Chevrolet Trax 2024។ ដោយក្នុងនោះរួមមានដូចជា៖
- បំពាក់មកជាមួយ Speaker 6គ្រាប់ ធ្វើឲ្យការស្តាប់ចម្រៀងកាន់តែពិរោះ
- Automatic emergency braking / ប្រព័ន្ធចាប់ហ្រ្វាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់
- Forward collision alert / ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គនៅផ្នែកខាងមុខ
- Front pedestrian braking / ប្រព័ន្ធចាប់ហ្រ្វាំងស្វ័យប្រវត្តិពេលមានថ្មើរជើងឆ្លងកាត់
- Following distance indicator / ប្រព័ន្ធរក្សាគម្លាតសុវត្ថិភាពរថយន្ត
- Lane keeps assist with lane departure warning / ប្រព័ន្ធដាស់តឿនពេលរើចង្កូត ចេញពីគន្លងផ្លូវ និងរក្សារថយន្តក្នុងគន្លងផ្លូវសុវត្ថិភាព
- IntelliBeams auto high beams / ប្រព័ន្ធចង្កៀងគុជឆ្លាតវៃ ទម្លាក់ និងតម្លើងហ្វាកូដ ដោយស្វ័យប្រវត្តិ
- ប្រើប្រអប់លេខ6វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ ជំនួយដោយប្រព័ន្ធ Eco-Friendly Tech ដែលបង្កើនសន្ទុះ និងសន្សំសំចៃខ្លាំង កម្រិតស៊ីសាំងត្រឹមតែ 5-6 L/100km៕