ខេត្ដសំណាង! ក្រុមហ៊ុនអាមេរិក និងចិន ជ្រើសរើសយកខេត្ដ១នេះ សង់រោចក្រដំឡើងរថយន្ដថ្មី
Bunthoeun KoemSEPTEMBER 28 20259.1 K views

ក្រុមហ៊ុនរថយន្ដឡានរបស់អាមេរិក General Motors និងក្រុមហ៊ុនរបស់ចិន GAC international Co., Ltd. បានជ្រើសរើសយកខេត្ដកំពង់ឆ្នាំង ធ្វើជាទីតាំងសាងសង់រោងចក្រដំឡើងរថយន្ដ Chevrolet និងរថយន្ដ GAC របស់ពួកគេនៅកម្ពុជា។ ខណៈបច្ចុប្បន្នគម្រោង រោងចក្រមួយនេះបាននិងកំពុងដំណើរការសាងសង់ និងត្រៀមបើកដំណើរការនៅពេលឆាប់ៗខាងមុខ។ 

528281976 1091923839717326 8381928154015995232 N

 

១. ក្រុមហ៊ុន Chevrolet

 

កាលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd.,) និង ក្រុមហ៊ុន General Motors បានចុះហត្ថលេខាផ្ដល់សិទ្ធិផ្ដាច់មុខតម្លើងរថយន្ត Chevrolet ក្នុងព្រះរាជាណាចក្រកម្ពុជា។

 

តាមការបញ្ជាក់ពីក្រុមហ៊ុន ការវិនិយោគនេះមានទំហំទឹកប្រាក់សរុបចំនួន ១៩លានដុល្លារអាមេរិក ដែលអាចដំឡើងរថយន្ដចន្លោះពី ១០ ០០០ ដល់ ១២ ០០០ គ្រឿងក្នុងរយៈ ពេល១ឆ្នាំ។ តាមការគ្រោងទុក រោងចក្រខាងលើនេះ អាចនឹងត្រូវបញ្ចប់ និងដាក់ឲ្យដំណើរការការដំឡើងរថយន្ដ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ខាងមុខ។ ហើយនៅពេលបបើកដំណើរការនឹងផ្ដល់ឱកាសការងារ ដល់ពលកម្មជាតិចំនួនចាប់ពី ៥០០នាក់ឡើងដល់១០០០នាក់ ដែលជាផ្នែកមួយនៃការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ និង ជួយកាត់បន្ថយអត្រានិកម្មភាពនៅកម្ពុជា។

 

528172886 1091923943050649 6524919189237085775 N

 

២. ក្រុមហ៊ុន GAC

 

កាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៥  ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd., ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន TH Group, ក៏បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់ (MOU) ផ្តាច់​មុខ​ជាមួយ​ក្រុមហ៊ុន GAC International Co., Ltd. ដើម្បី​ដំឡើង​រថយន្ត GAC នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

តាមការបញ្ជាក់ពីលោក Yu Jun អនុប្រធានក្រុមហ៊ុន GAC បានបញ្ជាក់ថា ការ​បណ្តាក់​ទុន​រួម​គ្នា​រវាង​ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង GAC International Co., Ltd. មានទំហំប្រមាណ ១៩ លាន​ដុល្លារ​អាមេរិក ដែលរោងចក្រនេះ មាន​ទីតាំង​លើ​ផ្ទៃដី ១១ ហិកតា​ក្នុង​ខេត្ត​កំពង់ឆ្នាំង រោងចក្រ​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​បង្កើត​ការងារ​ចន្លោះ​ពី ៤០០ ទៅ ៦០០ កន្លែង និង​មាន​សមត្ថភាព​ផលិត​ប្រចាំ​ឆ្នាំ​ពី ១០,០០០ ទៅ ១៥,០០០ គ្រឿង៕

 

Ds C05918

G S4 Img 78

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia