ពិធីបើកសម្ពោធផ្សារទំនើប Chengxinlong ភ្នំពេញនិងពិធីបុណ្យសែននំព្រះខែ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម! ដែលផ្តល់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យចំនួន៤សម្រាប់អតិថិជន!
Bunthoeun KoemJULY 28 2024

ពិធីសម្ពោធផ្សារទំនើប Chengxinlong ភ្នំពេញ និងពិធីផ្លាស់ប្តូរទីតាំងមជ្ឈមណ្ឌលបោះដុំ និងពិធីបុណ្យសែននំព្រះខែនៅកម្ពុជាឆ្នំា២០២៤ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនាព្រឹកថ្ងៃទី២៧ ខែកក្កដានៅគេហដ្ឋានលេខ១០១៩ ផ្លូវហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

Photo 2024 07 27 22 29 35

តំណាង​ភ្ញៀវ​សំខាន់​ៗ​ដែលបាន​ចូល​រួម​ក្នុង​ពិធី​នេះមានដូចជា លោក ជិន ប៊ុនធឿន លេខាសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន និង នាយកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ក្រុមហ៊ុនបច្ចេកវិទ្យា Zhongdaogu(វូហាន)ខូអិលធីឌី  ដែលមានលោក Huang Zhiming ជាស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មដុតនំចិន,  លោកស្រី Lu Hong ប្រធានក្រុមហ៊ុន sabava , ប្រធានគ្រប់គ្រង​ទូទៅនៃក្រុមហ៊ុនបច្ចេកវិទ្យាអាហារ Jun Huan ខូអិលធីឌី , លោក Wen Jie ប្រធានគណៈកម្មាធិការនិងជានាយកទីផ្សារនៃសមាគមអាហារចិន  និពន្ធនាយកនៃទស្សនាវដ្តី《China Candy》《Snack Express》  អ្នកគ្រប់គ្រងពិព័រណ៍អាហារ“All Food”  , លោក Li Jun អគ្គលេខាធិការរងគណៈកម្មាធិការជំនាញអាហារសម្រន់នៃសមាគមអាហារចិន,  លោក Wang Xin ប្រធានផ្នែកពាណិជ្ជកម្មក្រៅប្រទេសនៃក្រុមហ៊ុន Eastroc Beverage   , លោក He Xiansheng ស្ថាបនិកនិងជាប្រធានក្រុមហ៊ុនពាណិជ្ជកម្ម​អន្តរជាតិChengxinlongខូអិលធីឌី និងលោកស្រី Zhu Zhu ប្រធាន​ចាត់ការ​ទូទៅក្រុមហ៊ុន រួមទាំងលោក Xiao Niankun អគ្គនាយករងក្រុមហ៊ុនផងដែរ។

នៅក្នុងរាត្រីនៃពិធីបើកសម្ពោធ ផ្សារទំនើបChengxinlong ភ្នំពេញនោះដែរ ក៏មានរៀបចំកម្មវិធីសម្តែងវប្បធម៌ដ៏អស្ចារ្យ និងពិធីជប់លៀងអាហារពេលល្ងាចដើម្បីថ្លែងអំណរគុណជាពិសេស  ព្រមទាំងរៀបចំពិធីផ្តល់សិទ្ធិម៉ាកផលិតផលជាផ្លូវការ និងពិធីចុះហត្ថលេខាអំពីម៉ាកផលិតផលក្រុមហ៊ុនជាមួយនិងម៉ាកល្បីៗជាច្រើនមានដូចជា Eastroc Beverage  CuiShengSheng  LiuLiuMei  Yangzhanggui  Xinmaichao និង ChaoLiuShu។ ក្នុង​នោះ​ទំហំ​ទឹកប្រាក់នៃកិច្ច​សហប្រតិបត្តិការ​ដែល​បាន​ចុះ​ហត្ថលេខា​សរុបនេះមានតម្លៃជាង១០លាន​ដុល្លារ​អាមេរិក។

លោក Wangដែលជាអ្នកគ្រប់គ្រងហាង Chengxinlong ភ្នំពេញនិងជាតំណាងអោយ Chengxinlong បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវដែលបានមកចូលរួមក្នុងពិធីបើកនេះ បើទោះបីជាមានការងារមមាញឹកយ៉ាងណាក៏ដោយ។

Photo 2024 07 27 22 29 31

ហាង Chengxinlong ភ្នំពេញបើកដំណើរការជាមួយទំនិញជាងមួយម៉ឺនមុខតម្លៃសមរម្យ និងងាយស្រួលទិញ

ផ្សារទំនើប Chengxinlong ភ្នំពេញ មានទុនវិនិយោគ ១៥លានដុល្លារអាមេរិក គ្របដណ្តប់លើផ្ទៃដីប្រមាណ ជា២ម៉ឺនម៉ែត្រការ៉េ និងមានផលិតផលជាង១៣៥០០ប្រភេទ ទីតាំងទំនិញ SKU រួមមានបារី និងភេសជ្ជៈមានជាតិអាល់កុល អាហារសម្រន់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ មានទាំងផលិតផលជប៉ុន កូរ៉េ ថៃ និងផលិតផលក្នុងស្រុកជាច្រើនផងដែរ។

ចំណែកបរិយាកាសក្នុងផ្សារទំនើបវិញគឺមានផាសុកភាព តម្លៃទំនិញសមរម្យ ការទិញទំនិញមានភាពងាយស្រួលដោយសេរី  ដោយវានឹងបង្កើតបានជាបទពិសោធន៍ទិញទំនិញថ្មីសម្រាប់អ្នកប្រើប្រាស់ និងបំពេញតម្រូវការទិញទំនិញប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់ និងក្នុងហាងតែមួយ។

Chengxinlong មិនត្រឹមតែជាឃ្លាំងផ្គត់ផ្គង់លក់ដុំនិងលក់រាយដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើតជាបណ្តាញផ្គត់ផ្គង់និងទីផ្សារលក់ ដែលបានជ្រើសរើសយ៉ាងហ្មត់ចត់សម្រាប់អ្នកចែកចាយ និងផ្គត់ផ្គង់ជាច្រើននៅក្នុងទីក្រុងភ្នំពេញថែមទៀតផង។

Photo 2024 07 27 22 29 28

ផ្សារទំនើប Chengxinlong ភ្នំពេញ បើកដំណើរការជាមួយការផ្តល់ជូនពិសេសសូមណែនាំការបញ្ចុះតម្លៃដ៏ធំចំនួន៤! !

ក្នុងពិធីបើកសម្ពោធ ផ្សារទំនើប Chengxinlong ភ្នំពេញ មានសកម្មភាពបញ្ចុះតម្លៃពិសេសៗជាច្រើន ជាមួយនឹងការបញ្ចុះតម្លៃទំនិញដែលមានក្នុងហាង កាដូស្វាគមន៍ កាដូពិសេសផ្តល់ឥតឈប់ឈរ ការបញ្ចុះតម្លៃលើការទិញទំនិញ តម្លៃទាបដែលនឹកស្មានមិនដល់ជាបន្តបន្ទាប់ ផ្តល់អត្ថប្រយោជន៍ដល់អតិថិជន។

១          ការបញ្ចុះតម្លៃលើការទិញទំនិញ

អំឡុងពេលបើកលក់ចាប់ពីថ្ងៃទី ២៧ ខែកក្កដាដល់ថ្ងៃទី ៣១ ខែកក្កដា

បញ្ចុះតម្លៃ ៥$ នៅពេលលោកអ្នកចំណាយចាប់ពី ១០០$ដល់១៩៩$

បញ្ចុះតម្លៃ ១០$ នៅពេលលោកអ្នកចំណាយចាប់ពី ២០០$ដល់២៩៩$

បញ្ចុះតម្លៃ $១៥ នៅពេលអ្នកចំណាយចាប់ពី ៣០០$ដល់៣៩៩$ជាដើម

ហើយក៏មានការបញ្ចុះតម្លៃលើប្រភេទទំនិញផ្សេងៗទៀតនៅក្នុងហាងផងដែរ

២          ការផ្តល់ជូនពិសេសសម្រាប់ការចូលជាសមាជិក

ការបញ្ចូលទឹកប្រាក់ជាសមាជិក Chengxinlong

អាចសន្សំលុយហើយមិនបារម្ភខ្លាចច្រើន

រាល់ពេលបញ្ចូល២០០$នឹងទទួលបាន១០$បន្ថែម

រាល់ពេលបញ្ចូល៥០០$នឹងទទួលបាន៣៥$បន្ថែម

រាល់ពេលបញ្ចូល១០០០$នឹងទទួលបាន១០០$បន្ថែម

រាល់ពេលបញ្ចូល៥០០០$នឹងទទួលបាន៦០០$បន្ថែម

រាល់ពេលបញ្ចូល១០០០០$នឹងទទួលបាន១៥០០$បន្ថែម

៣         ការចាប់ឆ្នោតផ្សងសំណាង

អំឡុងពេលបើកដំណើរការពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែកក្កដា

ប្រសិនបើលោកអ្នកចំណាយអស់៥០$ នោះលោកអ្នកនឹងអាចចូលរួមចាប់ឆ្នោតបាន១ដង

ចំណាយអស់១០០$ អ្នកនឹងអាចចូលរួមចាប់ឆ្នោត២ដង

ទិញកាន់តែច្រើន ឱកាសចាប់ឆ្នោតទទួលបានកាន់តែច្រើន

ដោយនឹងជ្រើសរើសធ្វើការចាប់ឆ្នោតចំនួន១០០នាក់ជារៀងរាល់ថ្ងៃដែរ

ចាប់ឆ្នោតរហូតដល់អស់សន្លឹកឆ្នោត ដោយអ្នកឈ្នះសរុបមានចំនួន៨០នាក់

៤          ពិធីបុណ្យនំព្រះខែ

ក្នុងនាមជាភ្នាក់ងារលក់នំព្រះខែអស់រយៈពេលជាង២០ឆ្នាំមកហើយ Chengxinlong មានបទពិសោធន៍ និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងមានធនធានដ៏សំបូរបែប វាគឺជាភ្នាក់ងាររបស់ម៉ាកនំសែនព្រះខែដ៏ល្បីៗជាច្រើនរបស់ប្រទេសចិនមាន ដូចជា Su Yue, Guang Yue, នំព្រះខែព្រិល និងនំព្រះខែជាប្រអប់អំណោយ មានច្រើនប្រភេទ អាចរកបានតាមតម្រូវការបាន។

ក្នុងឱកាសពិធីបុណ្យសែននំព្រះខែដែលនឹងឈានចូលមកដល់ខាងនេះ នៅថ្ងៃទី ២៧ ខែកក្កដា Chengxinlong ក៏បានណែនាំចំពោះកញ្ចប់បញ្ចុះតម្លៃយ៉ាងច្រើន និងផ្តល់រង្វាន់ដ៏សម្បូរបែប! យើងសូមអញ្ជើញលោកអ្នកជាអ្នកលក់ផ្ទាល់ និង អ្នកចែកចាយអាចមកសហការទំនាក់ទំនងជាមួយយើងខ្ញុំ      បានគ្រប់ពេលវេលា។

Photo 2024 07 27 22 29 32

ក្រុមហ៊ុនChengxinlong Trading បានបើកហាងចំនួន៧ ក្នុងរយៈពេល៥ ឆ្នាំបង្កើតទម្រង់ឃ្លាំងលក់ដុំ និងលក់រាយថ្មីនៅកម្ពុជា

ក្រុមហ៊ុនChengxinlong Trading ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ វាជាផ្សារទំនើបប្រភេទឃ្លាំងទំនើបដំបូងគេដែលរួមបញ្ចូលឃ្លាំងស្តុក ការដឹកជញ្ជូន ផ្សារទំនើបលក់ដុំនិងរាយ។ វាជាភ្នាក់ងាររបស់ម៉ាកល្បីពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង កម្ពុជា វៀតណាម ប្រទេសថៃនិងបណ្តាប្រទេសផ្សេងទៀត ដែលមានម្ហូបអាហារ ភេសជ្ជៈ គ្រឿងស្រវឹង និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ ល។

Chengxinlong Trading មានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា មានសាខានៅក្រុងបាវិត ប៉ោយប៉ែត ជ្រៃធំ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកែប ទីតាំងសាខានៅខេត្តត្បូងឃ្មុំក៏កំពុងតែរៀបចំតម្លើងដែរ។ រហូតមកដល់ពេលនេះឃ្លាំងស្តុកទំនិញនៅទូទាំងប្រទេសកម្ពុជា មានផ្ទៃដីសរុប ប្រមាណ៣ម៉ឺនម៉ែត្រការ៉េឯណោះ។

១         ឃ្លាំងធំនៅទីក្រុងភ្នំពេញ

២         ឃ្លាំងផ្សារទំនើបនៅក្រុងបាវិត

៣         ឃ្លាំងផ្សារទំនើបនៅជ្រៃធំ

៤         ឃ្លាំងផ្សារទំនើបនៅប៉ោយប៉ែត

៥         សាខាក្រុមហ៊ុននៅខេត្តសៀមរាប

៦         ហាងថ្មីនៅខេត្តព្រះសីហនុ និងខេត្តកែបនឹងបើកនៅពេលឆាប់ៗនេះ

Photo 2024 07 27 22 29 30

Chengxinlong Trading ពឹងផ្អែកលើប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំនៃទីស្នាក់ការកណ្តាលនៅប្រទេសចិន ជាមួយនឹងក្រុមគ្រប់គ្រងដ៏ល្អឥតខ្ចោះ និងក្រុមដឹកជញ្ជូនជំនាញរបស់ផ្សារទំនើបក្នុងស្រុកបានចាក់ឫសក្នុងប្រទេសកម្ពុជានិងរីកចម្រើនទៅមុខជាបន្តបន្ទាប់។ វាមិនត្រឹមតែជាការបង្កើតគំរូអាជីវកម្មថ្មីជារូបមន្ត "ឃ្លាំង + លក់ដុំ + លក់រាយ" សម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំណត់ស្តង់ដារនៅក្នុងវិស័យនេះផងដែរ។

បច្ចុប្បន្ន Chengxinlong Trading មានក្រុមការងារជំនាញដែលមានបុគ្គលិកជនជាតិចិនផង និងពលរដ្ឋកម្ពុជាផងសរុបចំនួន៣០០នាក់។ ក្នុងនោះ ក្រុមចែកចាយត្រូវបានបែងចែកជាក្រុមរហ័ស  ក្រុមកាន់តែរហ័ស  និងក្រុមបន្ទាន់ខ្លាំង ជាដើមដើម្បីធានាថាតំណភ្ជាប់ទាំងអស់គឺត្រូវមានល្បឿនលឿន ត្រឹមត្រូវ មានជំនាញនិងប្រសិទ្ធភាពខ្ពស់។

ចំពោះការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ គឺយកចិត្តទុកដាក់ទៅលើគុណភាពនិងប្រសិទ្ធភាព លេចចេញជាបណ្តើរៗ ជាឈ្មួញផ្គត់ផ្គង់អាហារភេសជ្ជៈនិងទំនិញចិនធំជាងគេនៅកម្ពុជា និងបង្កើតបានជាម៉ាកយីហោទំនិញខ្នាតធំលក់ដាច់ខ្លាំងដំបូងគេបង្អស់ដែលបណ្តាក់ទុនដោយនប្រទេសចិន ដោយមានចំណូលប្រចាំឆ្នាំលើសពី ២០លានដុល្លារអាមេរិក។

Chengxinlong Trading តែងតែជឿថាដំណើរការចែកចាយតាមស្តង់ដារគឺជាគន្លឹះសម្រាប់ធានាល្បឿនចែកចាយ និងគុណភាពសេវាកម្ម។ ចាប់ពីដំណើរការបញ្ជាទិញរហូតដល់ការបែងចែកនៅក្នុងឃ្លាំង  រហូតដល់ការដឹកជញ្ជូនពីផ្ទះមួយទៅផ្ទះមួយ និងគ្រប់ដំណាក់កាលត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ដោយអនុវត្តការត្រួតពិនិត្យ និងការបញ្ជាក់ផ្ទួនគ្នាពីរដង ហើយដឹកជញ្ជូនទៅគ្រប់ទិសទីតែម្តង។

Chengxinlong Trading តែងតែប្រកាន់ខ្ជាប់នូវគុណតម្លៃសេវាកម្មជាសំខាន់ ហើយទទួលបាននូវទំនុកចិត្តយ៉ាងទូលំទូលាយ។ សព្វថ្ងៃនេះអតិថិជននៅទូទាំងប្រទេសកម្ពុជា មានទាំងអនឡាញ និងក្នុងហាង  រួមមានផ្សារទំនើបអ៊ីអន ផ្សារទំនើបម៉ាក្រូ ផ្សារទំនើបឡាក់គី ផ្សារទំនើបព្រីនស៍ និងផ្សារទំនើបចិនទាំងអស់ក្នុងប្រទេសកម្ពុជា។ ស្របពេលជាមួយគ្នានេះដែរ វាក៏បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកល្បីៗដូចជា ZTO  E-GetS  tinhtinh Shop  និង WOWNOW។ល។

នាពេលអនាគត Chengxinlong Trading នឹងបន្តពង្រីកទីផ្សារ ប្រែក្លាយជាអ្នកនាំមុខគេនៃឧស្សាហកម្មនេះនិងចាប់ដៃគូសហការជាមួយអ្នកដែលមានឧត្តមគតិខ្ពស់ដើម្បីបង្កើតទំព័រថ្មីមួយនៅក្នុងយុគសម័យជាមួយគ្នា។

ស្វាគមន៍សម្រាប់ការប្រឹក្សា និងសហការ

លេខទំនាក់ទំនង៖ ០៩៧ ៦៥ ៨៨ ៧៧៧/ ០៩៧ ៦៥ ៧៧​ ៨៨៨

អាស័យដ្ឋានពិធីជប់លៀងអាហារពេលល្ងាច៖ ផ្ទះលេខ ១០១៩ ផ្លូវហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទីតាំង Google map ៖​ https://maps.app.goo.gl/ZnsGZHcmPoxzc2m87?g_st=ic

Photo 2024 07 27 22 29 33

Photo 2024 07 27 22 29 29 (2)

Photo 2024 07 27 22 29 36

Photo 2024 07 27 22 29 37

Photo 2024 07 27 22 29 37 (2)

Photo 2024 07 27 22 29 38

Photo 2024 07 27 22 29 39

Photo 2024 07 27 22 29 29

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia