វ័យ៤៣ឆ្នាំហើយ នៅស្អាត! តួអង្គទាវឆាន តាមពិតគឺជាសេដ្ឋីលាក់ខ្លួន មានទ្រព្យលានដុល្លារ
Kan DaraMARCH 13 2023402 views

ស្នេហាស្ម័គ្រស្លាប់រវាងបុរសចិត្តស្មោះជិះសេះទន្សាយក្រហម លីពូ និងស្ត្រីគ្រប់ល័ក្ខល្អឯក ទាវឆាន បានអង្រួនខ្សែ​ភាពយន្ត​បុរាណ​ចិន​បែប​ប្រវត្តិ​សាស្ត្រ​​ Three Kingdoms ដែលខ្មែរហៅ​ថា​ សាម​កុក​ ​​(នគរ​ទាំង​បី) ឲ្យអ្នកទស្សនារំជើបរំជួលឈួលដល់មនោសចេតនាភាសាបេះដូង។ ចុះតើជីវិតក្រៅឆាករបស់ស្រីស្អាតលើសគេមួយនគរ ទាវឆាន មានប្រវត្តិយ៉ាងណា?

Qqq

ក្មួយស្រីអភិជនកាន់តួនាទីធំក្នុងជួររាជការ សម្រស់ក៏ស្អាត ប្រាជ្ញាវ័យឆ្លាតគ្រប់លក្ខិណា ទាវឆាន មានឈ្មោះពិតថា Chen Hao កើតនាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ១៩៧៩ លើទឹកដីនៃទីក្រុងឆ្នេរសមុទ្រ Qingdao ខេត្ត Shandong Chen ប្រទេសចិន។ ដោយមើលឃើញពីទេពកោសល្យ និងមានឈាមជាអ្នកសិល្បៈរត់ត្របាញ់ប្រដេញពេញខ្លួន នាងត្រូវបានឪពុកម្តាយបញ្ជូនទៅសិក្សានៅសាលា Central Academy of Drama ជំនាញផ្នែកសម្តែង និងបានបញ្ចប់ការសិក្សាជាស្ថាពរក្នុងឆ្នាំ១៩៩៧។

Jj

ជីវិតក្នុងវិថីសិល្បៈរបស់យុវត្តីអនាគតភ្លឺស្វាង Chen Hao បានផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសមត្ថភាពសម្តែងរបស់នាងក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីការចេញផ្សាយខ្សែភាពយន្តឈ្នះពានរង្វាន់ មានចំណងជើងថា “Postman in the Mountains”។ ក្រោយមកនាងមានឱកាសសម្តែងជាតួអង្គឯកក្នុងរឿងភាគទូរទស្សន៍ “Li Wei the Magistrate” (2000/2001) ធ្វើឱ្យនាងទទួលបានប្រជាប្រិយភាពពីសាធារណៈជនចិនកាន់តែច្រើនឡើង និងបោះជំហានជោគជ័យជាបន្តបន្ទាប់។ គិតចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ១៩៩៨ អ្នកនាង Chen Hao បានសម្តែងក្នុងកម្មវិធីទូរទស្សន៍ចំនួន០១ រឿងភាគទូរទស្សន៍ចំនួន១២ និងខ្សែភាពយន្តខ្នាតធំចំនួន០៣ រួមទាំងជាផលិតករដឹកនាំសម្តែងក្នុងរឿង Innocent Playmates ថែមទៀតផង។

បច្ចុប្បន្នតួអង្គ ទាវឆាន ឆ្នាំ២០១០ ឬអ្នកនាង Chen Hao គឺជាតារាចម្រៀង តារាសម្តែង និងតារាម៉ូដែល។ អ្នកនាងត្រូវបានគេប៉ានស្មានថាមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ៥លានដុល្លារ គិតត្រឹមដើមឆ្នាំ២០២៣ ចេញផ្សាយដោយគេហទំព័រ allfamousbirthday។ ជីវិតនៅលីវរបស់អ្នកនាងត្រូវបានបិទបញ្ចប់ក្នុងឆ្នាំ២០១០ ដោយបានរៀបការជាមួយលោក David Liu Haifeng ដែលជាអ្នកជំនួញជនជាតិចិន។ ថ្វីត្បិតមានវ័យ៤៣ឆ្នាំហើយក៏ពិតមែន ប៉ុន្តែបើក្រឡេកមកមើលរូបសម្រស់របស់តារាស្រីកម្ពស់ ១៦៦សង់ទីម៉ែត្ររូបនេះវិញហាក់ពុំមានភាពខុសប្លែកខ្លាំងពីគ្រាកាលនៅវ័យខ្ទង់២០ឆ្នាំឡើយ។

Jjj

ខាងក្រោមនេះគឺជាទស្សនៈកំពូលទាំង៣ របស់ស្រីស្អាតប្រចាំនគរក្រុមអ្នកមានមហិច្ឆតាឈរតម្រង់ជួរគ្នាចង់បានជាភរិយា ទាវឆាន៖

១/. ខ្ញុំមកទីនេះដើម្បីបំភ្លឺដល់ទឹកដីដ៏ស្រស់បំព្រងនេះ

២/. ខ្ញុំមិនអាចបោះបង់បានទេ មានរឿងច្រើនណាស់ដែលត្រូវពឹងផ្អែកលើខ្ញុំ

៣/. មិនថាអ្នកខ្លាំងប៉ុណ្ណាទេ អ្នកមិនអាចឈ្នះការប្រយុទ្ធនេះតែម្នាក់ឯងបានឡើយ សូមអនុញ្ញាតឱ្យខ្ញុំរួមប្រយុទ្ធជាមួយអ្នក៕

Ww

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia