អបអរសាទរ! អ្នកជំនួញ ១ រូបនេះ ទទួលបានគោរមងារជា អ្នកឧកញ៉ា
Bunthoeun Koem•SEPTEMBER 30 2026•13.1 K views

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារដល់លោកឧកញ៉ា ជា សុខឃាង ស្ថាបនិក និងប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អេជី ជា «អ្នកឧកញ៉ា»។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

 

ការផ្ដល់គោរមងារ អ្នកឧកញ៉ា នេះធ្វើឡើងយោងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

សូមបញ្ជាក់ដែរថា ស្ថាប័នអប់រំ អេជី (AG) គឺជាគ្រឹះស្ថានអប់រំស្តង់ដារខ្ពស់ដ៏រឹងមាំមួយនៅកម្ពុជា ដែលបច្ចុប្បន្នមាន ១០ ទីតាំង/សាខា និងមានបុត្រសម្ព័ន្ធល្បីៗដូចជា៖ សាលារៀនអារីហ្សូន, សាលាអន្តរជាតិហ្គ្រេនម៉ោន, មជ្ឈមណ្ឌលបណ្តុះបណ្តាលអេជី និង Global Student Cambodia។ ជាមោទនភាពក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៦នេះ ស្ថាប័នអប់រំ អេជី ទទួលបានសិស្សនិទ្ទេស A ចំនួន ១១ នាក់ ក្នុងនោះយុវសិស្ស សេន កេតរ៍ស័កធនិន មកពីសាលារៀនអារីហ្សូន សាខាខេត្តសៀមរាប សម្រេចបានលំដាប់ពិន្ទុល្អឥតខ្ចោះ ១០០.០០%៕

 

795253791 1710162964449309 748762908364229425 N

Fn 2026 09 30 04 57 38 984

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia