ប្រភេទការងារទាំង១០នេះ ChatGPT អាចធ្វើបានល្អជាងមនុស្ស និងនាំទៅរកបាត់បង់ការងារខ្ទង់លាននាក់
Kan DaraAPRIL 6 20232.1 K views

យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា បច្ចេកវិទ្យាឆ្លាតវៃ Chat GPT ដែលកំពុងពេញនិយមបំផុតរបស់ក្រុមហ៊ុន OpenAI ត្រូវបានគេរំពឹងថានឹងជំនួសការងារមនុស្សចំនួន ៤.៨ លានកន្លែងនៅសហរដ្ឋអាមេរិក។ នេះបើយោងតាម Fox Business ចុះផ្សាយនាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។

១១១

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Outplacement និងក្រុមហ៊ុន Challenger, Grey & Christmas បានចោទសួរសំណួរដ៏រសើបមួយទៅកាន់ ChatGPT ថា៖ «តើ ChatGPT អាចជំនួសការងារអ្វីខ្លះ?»។ ឆ្លើយតបនឹងសំណួរនេះ bot បានប្រាប់ថា វាទំនងជានឹងជំនួសមុខតំណែងដែលមានលក្ខណដដែលៗ អាចទស្សន៍ទាយអនាគតបាន និងរាប់បញ្ចូលទាំងតម្រូវការភាសាផងដែរ។ ការងារទាំងនោះរួមមាន៖ អ្នកតំណាងផ្នែកសេវាកម្មអតិថិជន អ្នកបកប្រែ អ្នកសរសេរបច្ចេកទេស (ជាអ្នកសារព័ត៌មានវិជ្ជាជីវៈតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ) អ្នកថតចម្លង បុគ្គលិកផ្នែកបញ្ចូលទិន្នន័យ។ AI chatbot នេះក៏បានបន្ថែមថា ខ្លួនអាចជ្រាតចូលទៅក្នុងវិស័យផ្សេងទៀតដូចជា វិទ្យាសាស្ត្រទិន្នន័យ វិទ្យាសាស្ត្រ​កុំព្យូទ័រ ការរៀនម៉ាស៊ីន គណិតវិទ្យានិងស្ថិតិ និងអាជីវកម្ម

២

ក្នុងនោះ ក្រុមហ៊ុន Challenger, Grey & Christmas បានបំបែកចំនួនការងារនៅក្នុងផ្នែកនីមួយៗដែលបានរាយបញ្ជីដោយប្រើទិន្នន័យពីការិយាល័យស្ថិតិការងារ ហើយបានរកឃើញថាយ៉ាងហោចណាស់ ៤.៨ លានការងារនៅអាមេរិកអាចត្រូវបានជំនួសដោយ បច្ចេកវិទ្យាឆ្លាតវៃ Chat GPT។ ស្របពេល ទីភ្នាក់ងារសារព័ត៌មាន CTV News បានរាយការណ៍ថា ឥទ្ធិពលរបស់ Chat GPT មកលើកម្លាំងពលកម្មរបស់មនុស្សមានសញ្ញាគួរឲ្យព្រួយបារម្ភ ហើយករណីខ្លះ មនុស្សអាចស្វែងរកការងារថ្មីក្នុងវិស័យដែលពាក់ព័ន្ធ ការទទួលបានជំនាញថ្មី និងការផ្លាស់ប្តូរទៅកាន់ឧស្សាហកម្មផ្សេងៗគ្នា។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សគួរពង្រឹងការយល់ដឹងខាងផ្នែកបច្ចេកវិទ្យា អភិវឌ្ឍន៍ជំនាញទន់ ស្វែងរកឱកាសថ្មីៗ បង្កើតទំនាក់ទំនង និង បណ្តាញផ្សេងៗជាដើម។

22

គួរជម្រាបផងដែរថា បច្ចេកវិទ្យា ChatGPT របស់ក្រុមហ៊ុន OpenAI នេះត្រូវបានដាក់ឱ្យដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ហើយបានបំបែកកំណត់ត្រារីកលូតលាស់លឿនបំផុតជាមួយនឹងអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួនដល់ទៅ ១០០លាននាក់ឯណោះ ក្នុងខែមករា ឆ្នាំ២០២៣។ លើសពីនេះ ក្រុមហ៊ុន OpenAI ក៏ទើបបានចេញផ្សាយអំពីកំណែទម្រង់ចុងក្រោយរបស់ខ្លួនលើ GPT-4 កាលពីខែមីនាផងដែរ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia