ខេត្ដសំណាង! ក្រុមហ៊ុនអាមេរិកបោះទុនវិនិយោគជាង ៥០០ លានដុល្លារនៅខេត្ដ១នេះ
Bunthoeun KoemJANUARY 15 202616.3 K views

ក្រុមហ៊ុន ឆាល រីវើរ លេប័ររេថឺរី (ខេមបូឌា) ឯ.ក (Charles River Laboratories Cambodia Co., Ltd) ដែលជាក្រុមហ៊ុនស្រាវជ្រាវឱសថដ៏ធំរបស់សហរដ្ឋអាមេរិកបានសម្រេចបោះទុនវិនិយោគប្រមាណជាង ៥០០ លានដុ្លលារ ដើម្បីសាងសង់កសិដ្ឋានចិញ្ចឹមសត្វស្វា មានទីតាំងស្ថិតនៅក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ។

 

615333235 1190185373290697 1498041902683866949 N

 

យោងតាមការចេញផ្សាយដោយរដ្ឋបាលខេត្ដកំពង់ធំ គម្រោងកសិដ្ឋានដ៏ធំនេះ បានបើកសម្ពោធនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី ឯកឧត្ដម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្ដកំពង់ធំ ព្រមទាំងថ្នាក់នាំខេត្ដ និងក្រុមហ៊ុនជាច្រើនរូបទៀតផងដែរ។

 

615705412 1190186333290601 5163673647560199728 N

 

បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuter កាលពីថ្ងៃទី១២ ខែមករា បានឲ្យដឹងថា ក្រុមហ៊ុន Charles River Laboratories International បានសម្រេចទិញយកក្រុមហ៊ុន ខេ.អេហ្វ. (ខេមបូឌា) អិលធីឌី (K.F. (Cambodia) Ltd ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សត្វស្វាសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពិសោធន៍ក្នុងទំហំទឹកប្រាក់ ៥១០ លានដុល្លារ ដើម្បីបើកកសិដ្ឋានចិញ្ចឹមសត្វស្វាខាងលើ។ 

 

ការសម្រេចចិត្តទិញយកក្រុមហ៊ុន ខេ.អេហ្វ. (ខេមបូឌា) អិលធីឌី (K.F. (Cambodia) Ltd នេះធ្វើឡើងក្នុងគោលបំណងពង្រឹង និងធានាឱ្យបាននូវខ្សែសង្វាក់ផ្គត់ផ្គង់សត្វស្វា សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឱសថរបស់ក្រុមហ៊ុនខ្លួន៕

 

615714593 1190186263290608 8379461856333678126 N

Photo 2026 01 15 16 37 27

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia