ចប់ទី១២ ចង់ពង្រឹងជំនាញកុំព្យូទ័រឱ្យខ្លាំង នេះជាឆានែលខ្មែរ បង្រៀន Microsoft Office ឥតគិតថ្លៃ
ធី ស្រីល័ក្ខNOVEMBER 15 20232.2 K views

ចំណុចចាប់ផ្ដើមនៃការរៀនកុំព្យូទ័រ គេមិនដែលរំលងចោលកម្មវិធី Word, Excel, Power Point នោះទេ ព្រោះកម្មវិធីពេញនិយមទាំងអស់នេះ គឺជាគ្រឹះយ៉ាងសំខាន់សម្រាប់សិស្ស ហើយក៏ជារឿងចំបាច់មួយសម្រាប់ទី១២ គួរតែចេះពេលឡើងមករៀននៅសាកលវិទ្យាល័យ។

ដើម្បីជាជំនួសដល់សិស្សដែលត្រៀមឡើងមករៀននៅភ្នំពេញ ឬអ្នកកំពុងស្វែងរកការសិក្សា Microsoft Word, Excel, Power Point យើងសូមណែនាំឆានែលយូធូប១ ឈ្មោះ Rean Computer 101 ដែលមានគ្រូបង្គោលធំគឺលោកម៉េង ហាន់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា។ ខាងក្រោមនេះ Link រៀនតាមកម្មវិធីនីមួយៗ សម្រាប់អ្នកចង់រៀន Microsoft Word, Excel, Power Point នៅខាងក្រោម៖

វីដេអូមេរៀន Microsoft Office មានរាប់រយវីដេអូ
 ១.លីង Word: http://bit.ly/WordTutorial

២០

២. លីង Excel: https://bit.ly/ExcelKhmer

២១

៣. លីង PowerPoint: http://bit.ly/PowerptTutorials

២២

សូមបញ្ជាក់ថា ការពង្រឹងជំនាញកុំព្យូទ័រ គឺជារឿងដ៏សំខាន់ខ្លាំងមួយសម្រាប់ប្អូនៗដែលទើបតែបញ្ចប់ទី១២ គួរតែចេះព្រោះនៅពេលដែលឡើងទៅរៀននៅសាកលវិទ្យាល័យចង់មិនចង់ក៏ត្រូវប្រើប្រាស់កុំព្យូទ័រធ្វើ assignment ដែរមិនតែប៉ុណ្ណោះ កម្មវិធីទាំង៣ ខាងលើនេះ គឺមានទីផ្សារការងារល្អមួយសម្រាប់អ្នកដែលមានក្តីស្រមៃចង់ធ្វើការនៅក្នុងការិយាល័យដូច្នេះបើប្អូនៗចាប់អារម្មណ៍អាចរៀនតាមឆានែលដែលចាបក្រហមណែនាំខាងលើបាន៕

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia