ទើបមកដល់ក្តៅៗ! នេះគឺជារថយន្តអគ្គិសិនីដំបូងគេ ២ម៉ូដែលនាំចូលដោយក្រុមហ៊ុន RMA ខណៈរូបរាងនិងសមត្ថភាពមិនធម្មតា បើនិយាយអំពីតម្លៃវិញកាន់តែមិនគួរឱ្យជឿថែមទៀត
នារី AUTOAUGUST 24 2024

ជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលតែងតែនិយមចូលចិត្តរថយន្តអគ្គិសនី បែបស្ព័រ ទំនើប ស៊ីវីល័យ ជាពិសេសបងប្អូនដែលជាហ្វេនរបស់ក្រុមហ៊ុន RMA ​ផ្ទាល់ ត្រូវប៉ាន់តែម្តង ខណៈកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនយក្ស RMA បាននាំមកនូវសមាជិកថ្មី រថយន្តអគ្គិសនីដំបូងគេបង្អស់របស់ខ្លួនមកកាន់ប្រទេសកម្ពុជាហើយ នោះគឺរថយន្តអគ្គិសនី CHANGAN DEEPAL L07 និង DEEPAL S07។

Photo 2024 08 24 20 15 17

Untitled ក

រថយន្តអគ្គិសនី  DEEPAL L07 & S07 សុទ្ធតែមានចំណុចទាក់ទាញមិនចាញ់គ្នាប៉ុន្មានទេ ដោយរថយន្ត DEEPAL L07 ដែលជារថយន្តអគ្គិសនីមានតួខ្លួនបែប Sedan មានកម្លាំង១៩០KW ឬ២៥៨សេះ ដែលអាចបង្កើតកម្លាំងរមួលបាន ៣២០Nm ដោយសាកថ្មមួយពេញអាចរត់បានចម្ងាយរហូតដល់ទៅ ៦១០គីឡូម៉ែត្រដោយជាន់ពី០ទៅ១០០ Km/h ចាយពេលត្រឹមតែ ៦.៧វិតែប៉ុណ្ណោះ។

Untitled 1

Photo 2024 08 24 20 14 53

បើនិយាយអំពីទំហំតួរខ្លួនសរុបរបស់វាវិញ រថយន្តនេះមានបណ្តោយ ៤.៨ម ទទឹង ១.៨ម កម្ពស់១.៤ម និងគន្លាតកង់មុខក្រោយ ២.៩ម ខណៈជម្រើសពណ៌មានរហូតដល់ទៅ៤ពណ៌សម្រាប់ជ្រើសរើស ដោយក្នុងនោះរួមមានពណ៌៌ស ខ្មៅ ប្រផេះ និងផ្ទៃមេឃ។

Photo 2024 08 24 20 14 57

ជាមួយគ្នានេះដែរបើងាកមកមើលរថយន្ត DEEPAL S07 ដែលមានទំហំតួជា SUVវិញ មានសមត្ថភាពមិនសូវខុសគ្នាជាមួយ L07 ​ប៉ុន្មានទេ ដោយរថយន្តនេះ មានកម្លាំង១៩០KW ឬ២៥៨សេះ ដែលអាចបង្កើតកម្លាំងរមួលបាន ៣២០Nm ដោយសាកថ្មមួយពេញអាចរត់បានចម្ងាយរហូតដល់ទៅ ៦២០គីឡូម៉ែត្រ  ដោយជាន់ពី០ទៅ១០០ Km/h ចាយពេលតែ ៧.៥វិតែប៉ុណ្ណោះ​។

Photo 2024 08 24 20 15 13

លើសពីនេះរថយន្តនេះមានទំហំតួរខ្លួនសរុប បណ្តោយ ៤.៧ម ទទឹង ១.៩ម កម្ពស់១.៦ម និងគន្លាតកង់មុខក្រោយ ២.៩ម ខណៈជម្រើសពណ៌មាន៤ជម្រើសដូចគ្នា គ្រាន់តែ S07 មានពណ៌ បៃតង ក្រហម ខ្មៅ និងពណ៌ស ពោលខុសគ្នាត្រង់ S07 មានពណ៌ក្រហម ខណៈ L07 ជំនួសដោយពណ៌ប្រផេះ ។

Photo 2024 08 24 20 15 04

ទន្ទឹមនឹងនេះដែរបើនិយាយអំពីតម្លៃវិញគឺកាន់តែពិសេសទៀតហើយ ដោយ DEEPAL L07 ​មានតម្លៃ ៤៤,៩០០ដុល្លារ និង DEEPAL S07 មានតម្លៃសរុប ៤៩,៩០០ដុល្លារតែប៉ុណ្ណោះ ពោលតម្លៃខុសគ្នា៥០០០ដុល្លារ។

Changan Cambodia គឺជាផ្នែកអាជីវកម្មដែលដំណើរការដោយក្រុមហ៊ុនយក្ស RMA (Cambodia) PLC ។ ក្រុមហ៊ុន RMA (Cambodia) PLC គឺជាអ្នកចែកចាយផ្តាច់មុខនៃក្រុមហ៊ុន Changan Automobile ដើម្បីនាំចូល និងចែកចាយរថយន្ត Changan គ្រឿងបន្លាស់ និងសេវាកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា រថយន្ត CHANGAN ដែលនាំចូលដោយ RMA Cambodia សុទ្ធតែមានតម្លៃស្តង់ដារ មិនងាយបញ្ចុះតម្លៃ ឬធ្លាក់ថ្លៃនៅពេលក្រោយនោះទេ ដែលធ្វើឲ្យអតិថិជនប្រើរថយន្តជាមួយទំនុកចិត្ត មិនបារម្ភឡានធ្លាក់ថ្លៃខ្លាំងនៅពេលក្រោយ  ជាពិសេសគឺសេវាកម្មថែទាំអតិថិជន ក្រោយពេលទិញរថយន្តរួច មិនបារម្មណ៍អំពីហានិភ័យ ផ្សេងៗលើការជួសជុលដោយយថាហេតុណាមួយនិងចំណាយច្រើនលើការជួសជុល ព្រោះមានការធានាច្បាស់លាស់ ពីក្រុមហ៊ុន RMA។
ក្នុងនោះដែរ លោកអ្នកក៏អាចអញ្ជើញ មកមើលរថយន្ត ផ្ទាល់នៅ ៖
 • អាគារតាំងបង្ហាញរថយន្ត Changan Cambodia នៅតាមបណ្តោយមហាវិថីមនីវង្ស (ទល់មុខស្ថានទូតវៀតណាម)

អំពី CHANGAN AUTO ៖
បច្ចុប្បន្ននេះរថយន្ត CHANGAN បានកំពុងវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានច្រើនជាង ៤០ ប្រទេសដែលបានទទួលសិទ្ធលក់ដូចជាប្រទេសរុស្ស៊ី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, អេស៊ីប, កាតា, អាហ្សង់ទីន, កូឡុំប៊ី, ឈីលី, នីហ្សេរីយ៉ា, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, និង ប៉ាគីស្ថានផងដែរ។                                                                Facebook Page ផ្លូវការ ៖ Changan Cambodia (https://www.facebook.com/ChanganKH/)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia