ការលក់ដូរមិនសូវដាច់! លោក  ឆាន វិទូ ណែនាំឱ្យម្ចាស់អាជីវកម្ម គួរធ្វើរឿង៣នេះ ជាបន្ទាន់
Srey NuthNOVEMBER 20 2023363 views

មុនពេលចាប់ផ្ដើមបើកអាជីវកម្មដំបូង ដើម្បីឲ្យម្ចាស់អាជីវកម្មកាន់តែមានភាពជឿទុកចិត្តក្នុងការដឹកនាំអាជីវកម្មរបស់ខ្លួនឲ្យមានភាពរីកចម្រើនឆាប់រហ័សដែលអាចពង្រឹង និងពង្រីកបានលឿន ដូច្នេះក្នុងនាមជាមេដឹកនាំត្រូវយល់ច្បាស់ពីបរិបទ និងរបៀបនៃការដឹកនាំអាជីវកម្ម ។

ជាការពិតណាស់ការដឹកនាំអាជីវកម្មមួយឲ្យឆ្ពោះទៅរកភាពជោគជ័យ មិនមែនជារឿងងាយស្រួល ហើយធ្វើតែមួយភ្លែតនោះទេ គឺវាទាមទារនូវការអនុវត្តកត្តាច្រើន ពិសេសគឺនៅក្នុងអំឡុងពេលមានវិបត្តិនេះតែម្តង ម្ចាស់អាជីវកម្មនីមួយៗកំពុង​ប្រឹងប្រែង ប្រយុទ្ធជាមួយសេដ្ឋកិច្ច ក្នុងការស្វែងរកអតិថិជន​ផងដែរ។

Photo 2023 11 23 20 48 07

ជាក់ស្ដែងនៅក្នុង សម័យនេះ វិបត្តិសេដ្ធកិច្ច មនុស្សស្ត្រេសច្រើន ដូច្នេះ ពួកគាត់ត្រូវការកន្លែងលំហែរកាយ ដែលអាចជួយសន្សំទាំងលុយ ពេលវេលា សន្សំសាំង ដោយមិនបាច់ទៅខេត្ត ត្រឹមម្តុំហ្គ្រេនភ្នំពេញជាដើម។  ដូច្នេះភោជនីយដ្ធានលំហែរ៣៦ ក៏បានផ្លាស់ប្តូរកែរម៉ូដថ្មី ឲ្យទាន់នឹងសម័យ concept Resort វិល ល្ងាច កូនបានលេងទឹក ប៉ាម៉ាកបានសប្បាយជួបជុំគ្នាលក្ខណៈ គ្រួសារ មិត្តភក្ត្រ័ ក្រុមធំៗបានផងដែរ។

Photo 2023 11 22 11 56 49

ទន្ទឹមនិងនោះដែរលោក លោក  ឆាន វិទូ ជាម្ចាស់ភោជនីយដ្ឋានលំហែ៣៦​ បានណែនាំឱ្យម្ចាស់អាជីវកម្ម គួរធ្វើរឿង៣នេះ ដើម្បីឲ្យម្ចាស់អាជីវម្មទាំងអាចគេចផុយ វិបត្តិសេដ្ឋកិច្ច ពិសេសម្ចាស់អាជីកម្មថ្មីថ្មោង​៖

១. ទុនបម្រុង

ដើមទុនគឺសំខាន់មែននៅក្នុងការចាប់ផ្ដើមអាជីវកម្មនីមួយៗ បើនិយាយឲ្យស្រួលស្ដាប់ដើមទុនគឺជាចំណុចស្លាប់រស់អាជីវកម្ម។​ លោក ឆាន វិទូ​ បានលើកឡើងថា ម្ចាស់អាជីវកម្មទាំងអស់គួរតែមានទុនបម្រុង​ហោចណាស់ពី៦ ខែទៅ១ ឆ្នាំ ដើម្បីជួយសម្រួលដល់លំហូរសាច់ប្រាក់និងមិនងាយជួបហានិភ័យ។

២. កាត់បន្ថយអ្វីដែលមិនចាំបាច់​

នៅក្នុងស្ថានភាពដែលយើងមិនអាចកែប្រែស្ថានការណ៍ខាងក្រៅបាន យើងគួរព្យាយាមកែប្រែស្ថានការណ៍ខាងក្នុង ជាពិសេសផ្ដោតលើការពង្រឹងគុណភាពផលិតផល ឬសេវាកម្ម ប្រព័ន្ធគ្រប់គ្រងជាដើម។  ឧទាហរណ៍បងប្អូនគួរតែកាត់បន្ថយរបស់របរផ្សេងៗ ដូចជាការប្រើប្រាស់អំពូលភ្លើងជាដើម ដោយអាចកែច្នៃហាងរបស់បងប្អូនដោយកាត់បន្ថយអំពូលភ្លើងទៅ កែច្នៃហាងឲ្យពន្លឺចេញចូលគ្រប់គ្រាន់ ឬប្ដូរទៅជាដាំដើមឈើ វិញទៅដើម្បីបន្ថយកម្ដៅ ទាំងនេះក៏អាចជួយឲ្យបងប្អូនកាត់បន្ថយថ្លៃភ្លើងបានខ្លះដែរ។ មួយវិញទៀតពាក់ព័ន្ធនិង ម្ហូប មានន័យថា បងប្អូន លក់បន្ថយតម្លៃហើយកាត់បន្ថយបរិមាណម្ហូបដូចគ្នា។

៣. គ្រប់គ្រងការទិញចូល​

ត្រង់ចំណុចនេះ លោក វិទូ បានលើកឡើងថា មិនគួរទិញអ៊ីវ៉ាន់ មួយខែម្តងនោះទេ អ្វីដែលល្អគួរតែទិញអ៊ីវ៉ាន់មួយសប្ដាហន៍ម្ដង ហើយធ្វើការសរុបចំណូលចំណាយមួយខែម្តងដែរ។​ ឧទាហរណ៍ ប្រសិនបើបងប្អូនធ្លាប់រកចំណូលបានមួយខែ២ ម៉ឺនដុល្លារ ហើយទៅទិញអ៊ីវ៉ាន់ ម្ដងអស់១ ម៉ឺនដុល្លារដែរគឺមិនត្រូវនោះទេ។ បងប្អូនគួរតែទិញអ៊ីវ៉ាន់មួយអាទិត្យម្ដងហើយបិទបញ្ជីមួយអាទិត្យម្តងដែរ ធ្វើបែបនេះគឺដើម្បីងាយស្រួលដឹងពីចំណូលចំណាយរបស់បងប្អូន ។

សរុបជារួមក្នុងនាមជាម្ចាស់ភោជនីយដ្ឋានលំហែរ៣៦  លោក ឆាន​ វិទូ ក៏បានណែនាំ យុវជនគួរតែជ្រើសរើសអ្វីដែលខ្លួនឯងស្រលាញ់ ពេញចិត្តចាំធ្វើ ទោះជាជួបវិបត្តិខ្លាំងប៉ុន្នានក៏មិនអាចឲ្យយើងដួលបានទេ ព្រោះកម្លាំងចិត្តជាកក្តាសំខាន់ ជាចុងក្រោយ ចង់ធ្វើជំនួញ គួរតែមើលពីអារម្មណ៏ស្រលាញ់ ចំណេះ និង ជំនាញផង ហាមឃើញគេដាច់បើកតាមគេដែល ដឹងតែដួលហើយ៕

Photo 2023 11 22 11 59 44

Photo 2023 11 22 11 59 53

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia