លោក ចាន់ កុសល៖ តួអង្គសំខាន់២ ត្រូវត្រួតពិនិត្យបន្ទាន់ នៅពេលប្រសិទ្ធភាពការងារបុគ្គលិកខ្សោយ
Kan DaraSEPTEMBER 24 2023757 views

បញ្ហាបុគ្គលិកធ្វើការមិនអស់ពីលទ្ធភាព ឬធ្វើការលំៗលែងៗឲ្យរួចតែពីដៃ និងមិនបានផ្តោតការយល់ចិត្តបំពេញតួនាទីមុខងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ត្រូវបានកើតឡើងស្ទើរគ្រប់ស្ថាប័ន។ ការណ៍បែបនេះបាននាំមកនូវផងប៉ះពាល់ជាអវិជ្ជមានយ៉ាងខ្លាំងដល់ដំណើរការ និងសង្វាក់ការងាររបស់ស្ថាប័នឬក្រុមហ៊ុនទាំងមូល។ ដូច្នេះតើត្រូវធ្វើបែបណានៅពេលដែលមានករណីនេះកើតឡើង?

 

ជុំវិញរឿងនេះ ក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក ចាន់ កុសល ជាប្រធានប្រតិបត្តិ នៅមជ្ឈមណ្ឌលផលិតភាពការងារ LSI បានលើកបង្ហាញពីតួអង្គពីរ ដែលត្រូវធ្វើការត្រួតពិនិត្យជាបន្ទាន់ នៅពេលបុគ្គលិកធ្វើការលំៗយកតែប្រាក់ខែ៖

 

១/. តួអង្គឯក

 

តួអង្គឯកនៅទីនេះសំដៅទៅលើថ្នាក់ដឹកនាំផ្ទាល់ ឬអ្នកដែលនៅលើបង្គាប់។ ប្រសិនបើអ្នកជាអ្នកដឹកនាំនៅពេលដែលមានបុគ្គលិកនៅក្រោមឱវាទធ្វើការមិនរីកចម្រើន ឬធ្វើការឡេះឡោះលំៗឲ្យតែរួចខ្លួន អ្នកត្រូវពិនិត្យលើខ្លួនឯងឡើងវិញ។ ជួនកាលពួកគេមានសមត្ថភាព និងសក្តានុពល ប៉ុន្តែអ្នកអសមត្ថភាពដឹកនាំមនុស្ស ប្រើឲ្យចំជំនាញ និងភាពប៉ិនប្រសព្វរបស់បុគ្គល ឬមិនចេះរៀបចំចាត់ចែងការងារពួកគេឲ្យបានត្រឹមត្រូវ វាក៏ជាផ្នែកធំមួយដែលនាំឲ្យអ្នកនៅក្រោមបង្គាប់វិវត្តន៍ខ្លួនទៅជាបែបនេះដែរ។

 

២/. តួអង្គរង

 

តួអង្គរងនៅទីនេះសំដៅលើបុគ្គលិកខ្លួនឯងផ្ទាល់តែម្តង។ តើតម្លៃការងារដែលខ្លួនបានបំពេញមានភាពសមស្របទៅនឹងអ្វីដែលក្រុមហ៊ុនឬស្ថាប័នតបស្នងមកវិញដែរឬទេ? បុគ្គលិកមួយចំនួនមិនបានផ្តោតការយកចិត្តទុកដាក់លើអ្វីដែលជាទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ខ្លួននោះទេ។ យកម៉ោងធ្វើការរទៅធ្វើរឿងអ្វីផ្សេងទៀតតាមលក្ខណបុគ្គល ឬការងារគ្មានសណ្តាប់ធ្នាប់ និងលទ្ធផលការងារមិនល្អជាដើម។ នេះគឺជាបញ្ហាដែលត្រូវធ្វើការត្រួតពិនិត្យឡើងវិញ ព្រោះបើសកម្មភាពបែបនេះតែបន្តនឹងនាំឲ្យមានផលប៉ះពាល់ដល់ស្ថាប័នទាំងមូល។

 

ជាមួយគ្នានេះ លោក ចាន់ កុសល ក៏បានសង្កត់ធ្ងន់ផងដែរថា នៅពេលប្រសិទ្ធភាពការងារបុគ្គលិកចុះខ្សោយអ្នកត្រូវត្រួតពិនិត្យទៅលើតួអង្គសំខាន់ពីរនេះ រកចំណោទនៃបញ្ហាឲ្យឃើញនិងដោះស្រាយប្រកបដោយសន្តិវិធីឈរលើមាគ៌ាត្រឹមត្រូវផ្អែកលើហេតុផលសមស្របដែលអាចទទួលយកបាន៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia