ស្ពានថ្មី១ទៀតនឹងចូលខ្លួនមកសម្រួលការកកស្ទះនៅតំបន់ច្បារអំពៅ ខណៈរដ្ឋត្រៀមបើកការដ្ឋាននៅថ្ងៃទី១៩ កុម្ភៈ
Bunthoeun KoemFEBRUARY 2 2024444 views

រាជរដ្ឋាភិបាលនឹងធ្វើការសាងសង់ស្ពានថ្មីមួយទៀតពីតំបន់ព្រែកប្រា ឆ្លងទន្លេបាសាក់តភ្ជាប់មកកាន់តំបន់ចាក់អង្រែក្រោម ដើម្បីជួយសម្រួលចរាចរនៅតំបន់ច្បារអំពៅ និងនៅលើស្ពានព្រះមុនីវង្ស ខណៈបច្ចុប្បន្នមានការកកស្ទះខ្លាំងគួរឲ្យកត់សម្គាល់។

តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹថថា ក្រសួងត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ នាថ្ងៃទី១៩ កុម្ភៈ ២០២៤ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

423236763 702463478731316 4307275109279340631 N

ជាក់ស្ដែងកាលពីថ្ងៃទីទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសម្រាប់រៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានដើម្បីប្រកាសនូវសមាសភាពគណៈកម្មការ អនុគណៈកម្មការ និងបែងចែកការងារដែលត្រូវទទួលបន្ទុកក្នុងការត្រៀមរៀបចំផងដែរ។

តាមការសិក្សាកន្លងទៅបានឲ្យដឹងថា គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់នេះប្រវែងសរុប ៨៤៥ម៉ែត្រ និងមានផ្លូវធ្វើដំណើរ ៤ គន្លង (២គន្លងទៅ ២គន្លងមក) ដែលជាទំហំធំងាយស្រួលចរាចរណ៍ ជាមួយនឹងទំហំថវិកាចំណាយប្រមាណ ៦០លានដុល្លារដែលជាឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន៕

1 68

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia