មេធំប្រេន ឆាហ្គី លក់ តែសោះ រកចំណូលបាន ១.១៣ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ
Seab SreyrathSEPTEMBER 12 202522 views

ពីបុគ្គលិកក្រៅម៉ោង នៅហាងតែមួយ ធ្វើការដោយយកចិត្តទុកដាក់ខ្ពស់ សូម្បីតែការងារតិចតួច បាននាំផ្លូវ បុរសវ័យ៣០ឆ្នាំ Zhang Junjie (张俊杰) ក្លាយជាម្ចាស់ក្រុមហ៊ុនប្រេនតែ មួយ នៅចិន ដែលកំពុងមានទីផ្សារវាដាច់ប្រេនភេជ្ជសៈមួយចំនួន ក្នុងនោះក៏បានទាក់ទាញអ្នកវិនិយោគទូទាំងសកលលោកមកធ្វើជំនួញជាមួយផងដែរ។

ការចាប់ផ្តើមដោយមិនមាន​ធនធានច្រើន តែមានគំនិតច្នៃប្រឌិតខ្ពស់, ពូកែសង្កេត ហើយឆាប់ចាប់បាននាំឱ្យបុរសម្នាក់នេះមានភាពជាអ្នកដឹកនាំ តាំងពីវ័យ១៧ឆ្នាំ ហើយមិនដែលនឹកស្មានថា គាត់អាចជម្រុញឱ្យ
ទីផ្សារឧស្សាហកម្មផលិតតែចិន មានភាពល្បីល្បាយខ្លាំងត្រឹមតែរយៈពេល៨ឆ្នាំនោះទេ។

ជាបុគ្គលិកហាងតែត្រឹមតែ២ឆ្នាំ លោក Zhang ទទួលបានតំណែងជាមេគេ គាត់ក៏បានធ្វើដំណើរកំសាន្ត ទៅក្រៅប្រទេស ហើយបានសិក្សាពីទីផ្សារអាជីវកម្ម រហូតទៅដល់ ម៉ាឡេស៊ី និងកូរ៉េខាងត្បូង សិក្សាពី រសជាតិតែ ដែលកំពុងពេញនិយម តាមរយៈការបញ្ចូលរសជាតិបុរាណ និងរសជាតិថ្មី មិនតែប៉ុណ្ណោះគាត់ក៏បានសង្កេតឃើញពីសក្តានុពលក្នុងការប្រើសារជាតិផ្សំពីផ្លែឈើនៅតាមជនបទ ក៏ដូចជារបៀបតុបតែងហាង ដែលអាចទាក់ទាញអតិថិជនឱ្យគាំទ្រច្រើន។

38dbb6fd5266d016092410ce9e72c30735fae7cd9f86

ដំណើរកំសាន្តដ៏មានអត្ថន័យនេះ បានជំរុញឱ្យលោក Zhang Junjie (张俊杰) ត្រឡប់មកវិញជាមួយគំនិតថ្មីក្នុងការអភិវឌ្ឍហាងឆេងតែ ដោយបានបង្កើតស្លាកយីហោផលិតផលរបស់គាត់ថា ឆាហ្គី(Chagee) ដែលជាតែមានរសជាតិថ្មីប្លែកសម្រាប់ប្រេនរបស់គាត់ ពោលគឺផ្តោតសំខាន់ទៅលើភាពស្រស់នៃតែទឹកដោះគោដោយប្រើការផ្សំចូលគ្នារវាង តែ ដែលឆុងពីស្លឹកតែបានភ្លាមៗជាមួយទឹកដោះគោស្រស់ វាផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពរបស់អតិថិជន ជាមួយនឹងការរចនាហាងដ៏មានភាពទាក់ទាញខ្លាំងដោយបានរួមបញ្ចូលសិល្បៈបុរាណ និង ភាពទាន់សម័យនៃវប្បធម៌ប្រទេសខ្លួន។

Capture

បន្ទាប់ពីឆាហ្គី(Chagee) បានបើក​ឱ្យមានអ្នកវិនិយោគទូទាំងពិភពលោក ក្រុមហ៊ុននេះទទួលបានទឹកប្រាក់ពី ការវិនិយោគប្រមាណជាង ៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក នេះបើតាម Reuters ចុះផ្សាយ ក្នុងខែមេសា ឆ្នាំ២០២៥។

បើគិតត្រឹមឆមាសទីមួយក្នុងឆ្នាំ២០២៥ ប្រេនតែនេះ រកប្រាក់ចំណូលបានដល់ទៅ ១.១៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក បើយោងតាម Nasdsq ចុះផ្សាយ ខែសីហា​ ឆ្នាំ២០២៥។ ក្នុងនោះសម្រាប់ហាង ឆាហ្គី (Chagee) មួយកន្លែង រកចំណូលបានដល់ទៅ ៧៣៤ ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយថ្ងៃ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia