លោក ហេង គ្រី៖ ការសម្ពោធសិប្បកម្ម ណាយស៍ ផេភើរ ជាជំហានថ្មីក្នុងការលើកកម្ពស់ផលិតផលខ្មែរទៅកាន់ឆាកអន្តរជាតិ
Kan DaraMARCH 23 202610 views

កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន ណាយស៍ ផេភើរ (ខេមបូឌា) បានប្រកាសបើកសម្ពោធសិប្បកម្មផលិតរបស់ខ្លួនជាផ្លូវការ ដែលជាសញ្ញាណវិជ្ជមានមួយក្នុងការបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក និងត្រៀមខ្លួនវាយលុកទីផ្សារអន្តរជាតិ។

 

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ហេង គ្រី នាយកប្រតិបត្តិនៃក្រុមហ៊ុន ណាយស៍ ផេភើរ (ខេមបូឌា) បានមានប្រសាសន៍សង្កត់ធ្ងន់ថា សមិទ្ធផលនេះមិនត្រឹមតែជាការបើកដំណើរការសិប្បកម្មធម្មតានោះទេ ប៉ុន្តែវាគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យឧស្សាហកម្ម និងពង្រឹងគុណភាពផលិតផលដែលផលិតដោយកូនខ្មែរឱ្យកាន់តែមានភាពប្រកួតប្រជែង។

 

2 Large

 

លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «យើងប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើតឱកាសការងារ អភិវឌ្ឍជំនាញដល់កម្លាំងពលកម្មក្នុងស្រុក និងចូលរួមចំណែកដល់វឌ្ឍនភាពសេដ្ឋកិច្ចជាតិទាំងមូល»

 

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ ក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយក្នុងការនាំយកមោទនភាពខ្មែរទៅកាន់ក្រៅប្រទេស។ តាមរយៈម៉ាកយីហោខោទឹកនោម “ប៉ាវប៉ាវ” (Pao Pao) ក្រុមហ៊ុន ណាយស៍ ផេភើរ មានផែនការយុទ្ធសាស្ត្រក្នុងការពង្រីកវិសាលភាពចែកចាយរបស់ខ្លួនទៅកាន់ ទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទីផ្សារប្រទេសឥណ្ឌា។ 

 

ការបោះជំហាននេះ មិនត្រឹមតែបង្ហាញពីភាពរឹងមាំនៃសហគ្រាសក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញថា ផលិតផលខ្មែរមានស្តង់ដារខ្ពស់អាចឈរជើងបាននៅលើទីផ្សារតំបន់ និងពិភពលោកនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

 

1 Large

44 Large

 

អំពីខោទឹកនោម ម៉ាកប៉ាវប៉ាវ

ប៉ាវប៉ាវ (PaoPao) គឺជាម៉ាកយីហោខោទឹកនោមដែលចែកចាយដោយក្រុមហ៊ុន ណាយស៍ ផេភើរ (ខេមបូឌា)។​ ចក្ខុវិស័យនៃការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាផលិតកម្មទំនើបពីប្រទេសចិន និងប្រតិបត្តិការសិប្បកម្មក្នុងស្រុក ដើម្បីផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ និងគួរឱ្យទុកចិត្តបំផុតសម្រាប់ក្រុមគ្រួសារកម្ពុជា។

ទំព័រ Facebook: PaoPao Cambodia | Tik Tok: PaoPao Cambodia

 

 

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia