ឧកញ៉ាឡាវ វ៉ាន់ ប្រើក្បួន ៣+៣ វិវត្តន៍ខ្លួនពីអតីតកម្មករនៅហាងលក់ម៉ូតូជជុះ ក្លាយជាម្ចាស់ជំនួញតម្លៃលា.ន$
Kan DaraNOVEMBER 7 2023243 views

លោកឧកញ៉ា ឡាវ វ៉ាន់ គឺជានាយកគ្រប់គ្រងក្រុមហ៊ុន NVC Corporation មានស្រុកកំណើតនៅទីរួមខេត្ដបាត់ដំបង។ ក្រោយថ្ងៃរំដោះរបបកម្ពុជាប្រជាធិបតេយ្យ លោកនិងក្រុមគ្រួសារបានមករស់នៅទីក្រុងភ្នំពេញ។ លុះអាយុជិត ២០ឆ្នាំ លោកបានបង្កើតមុខរបរដែលមានប្រាក់ចំណូលជាបន្ដបន្ទាប់។ ប៉ុន្ដែបើកងាយទៅមើលពីអតីកាលមុននឹងមានដើមទុនបើកអាជីវកម្មផ្ទាល់ខ្លួន បុរសម្នាក់នេះជាអតីតកម្មករនៅហាងលក់ម៉ូតូជជុះមកពីជប៉ុននៅម្ដុំផ្សារឃ្លាំងរំសែវ ហើយក៏ធ្វើជាអ្នកលក់បារីផងដែរ។

យ៉ាងណាមិញ កត្តានិករដែលដឹកនាំលោកឲ្យទទួលបានភាពជោគជ័យដូចនាពេលបច្ចុប្បន្ន គឺការប្រកាន់ខ្ជាប់នូវគន្លឹះជោគជ័យ ៦ចំណុច ដោយ ៣ចំណុចជាគោលការណ៍ផ្ទាល់ខ្លួន និង ៣ចំណុចទៀតជាគោលការណ៍សម្រាប់ក្រុមហ៊ុន NVC Corporation។

គោលការណ៍ផ្ទាល់ខ្លួនធំៗ៣៖

/. ឪពុកម្ដាយ៖ លោកឧកញ៉ាបានលើកឡើងថា ឪពុកម្ដាយរបស់លោកមិនត្រឹមតែជាអ្នកផ្ដល់កំណើតប៉ុណ្ណោះទេ ថែមទាំងជាគ្រូបង្រៀនដ៏ល្អដែលតែងអប់រំកូនឲ្យខិតខំប្រឹងប្រែងរៀនសូត្រ និងខិតខំធ្វើការ។ ដើម្បីតបស្នងសងគុណលោកទាំងទ្វេ លោកឧកញ៉ាបានតាំងចិត្តយ៉ាងមុតមាំក្នុងការធ្វើដំណើរឆ្ពោះទៅកាន់គោលដៅរបស់ខ្លួន។

 

/. បរិយាកាស៖ បរិយាកាសនេះគឹលោកសំដៅទៅលើសង្គម លោកឧកញ៉ាបាននិយាយថា ដោយបច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែរីកចម្រើន ដូច្នេះវាជាឱកាសដ៏ល្អមួយដែលយើងគួរចាប់ផ្ដើមអាជីវកម្ម។

 

/. ការតស៊ួព្យាយាម៖ បើបានចាប់ផ្ដើមធ្វើអ្វីមួយហើយត្រូវតស៊ូជន្នះធ្វើវាឲ្យដល់គោលដៅ។

 

គោលការណ៍ក្រុមហ៊ុនវីតាល់ធំៗ៣៖

 

/. ខំពង្រឹងខ្លួនឯង៖ នៅក្នុងទីផ្សារប្រកួតប្រជែងគឺយើងមិនអាចហាមអាជីវកម្មផ្សេងៗដែលរកស៊ីទៅលើទឹកបរិសុទ្ធដូចគ្នាបាននោះទេ។ ប៉ុន្តែយើងក៏អាចខិតខំពង្រឹងខ្លួនឯងឲ្យកាន់តែខ្លាំងទាំងគុណភាព កេរ្តិ៍ឈ្មោះឲ្យកាន់តែល្អ ដើម្បីទទួលបានទំនុកចិត្តពីប្រជាជនកម្ពុជាទាំងមូល រួមទាំងបណ្ដាប្រទេសនានានៅលើពិភពលោក ដែលទឹកបរិសុទ្ធវីតាល់អាចទៅដល់។ 

 

/. ការជួយសង្គម៖ ទឹកបរិសុទ្ធវីតាល់បានចូលរួមជួយសង្គមជាច្រើនទាក់ទងទៅនឹងយុទ្ធនាការផ្សេងៗ ទាក់ទងទៅនឹងសុវត្ថិភាពចរាចរណ៍ បរិស្ថាន កុមារកំព្រា ចាស់ជរា មន្ទីពេទ្យគន្ធបុប្ជាជាដើម។ ក្រុមហ៊ុនមានចក្ខុវិស័យមួយគឺធ្វើអាជីវកម្មដោយមិនផ្ដោតទៅលើប្រាក់ចំណេញជាធំនោះទេ គឺក្រុមហ៊ុនបានកាត់ចេញនូវប្រាក់ចំណេញចំនួន ២៥% ជួយដល់សកម្មភាពសង្គម។ លោកជឿថា ប្រសិនបើយើងអាចជួយសង្គមឲ្យមានភាពរីកចម្រើន នោះអាជីវកម្មរបស់យើងក៏នឹងមានភាពរីកចម្រើនទៅតាមនោះដែរ។

 

/. កត្ដាសាមគ្គីភាព៖ កត្តាមួយទៀតគឺសាមគ្គីភាពនៅក្នុងអង្គភាព។ នៅពេលណាដែលបុគ្គលិកនៅក្នុងអង្គភាពមានការសាមគ្គីភាពគ្នា ធ្វើការសហការគ្នាបានដោយរលូននោះអាជីវកម្មយើងក៏មានភាពរីកចម្រើនរហ័សទៅតាមនោះដែរ។ 

 

ក្នុងនោះ លោកឧកញ៉ា ក៏បានក្រើនរំលឹកដល់យុវជនជំនាន់ក្រោយផងដែរថា៖ «បើចង់ជោគជ័យគួរចាប់ផ្ដើមពីពេលនេះទៅ សូមកុំរងចាំពេលវេលា ឱកាសវានឹងមានកាលណាយើងចាប់ផ្ដើមធ្វើ ត្រូខិតខំរៀនឲ្យបានច្រើនចំណេះដឹងនឹងហើយនឹងផ្ដល់ឲ្យអ្នកនូវចំណេះធ្វើ»៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» បើកទទួលការកក់ហើយ តម្លៃពិសេសត្រឹម ១០$ ប៉ុណ្ណោះ។

កក់តាម👇  https://t.me/hangchhengH24

ាា Large

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia