ត្រៀមលុយទិញហ៊ុន! ក្រុមហ៊ុន Cellcard នឹងឡើងផ្សារហ៊ុន លក់ហ៊ុនជាសាធារណៈក្នុងពេលឆាប់ៗនេះ
Toeuy HongMARCH 29 20231.2 K views

បើយោងតាមសេចក្ដីប្រកាសរបស់ផ្សារមូលបត្រកម្ពុជានៅថ្ងៃនេះ បានឲ្យដឹងថា ខ្លួនបានសម្រេច ឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅទីផ្សារគោលរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថាសែលកាត នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅ ផ្សារមូលបត្រកម្ពុជាបាន ក្រុមហ៊ុន Cellcard ត្រូវតែទទួលបានការអនុញ្ញាតឲ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈនិយ័តករមូលបត្រកម្ពុជា និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត ពាក់ព័ន្ធនឹងការចុះបញ្ជីនៅ ផ្សារមូលបត្រកម្ពុជា។

ក្រុមហ៊ុន Cellcard ជាក្រុមហ៊ុនទីពីរ ដែលទទួលបានការឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាក្រុមហ៊ុនទីប្រាំបួន ដែលគ្រោងនឹងចុះបញ្ជីនៅទីផ្សារគោលរបស់ ផ្សារមូលបត្រកម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Cellcard ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ដែលផ្តល់សេវា ទូរគមនាគមន៍ឈានមុខមួយ ក្នុងប្រទេសកម្ពុជា រួមមានផ្នែកដំឡើង និងដំណើរការឧបករណ៍ និងគ្រឿងចក្រទាំងអស់ ដែលប្រើប្រាស់ពាក់ព័ន្ធនឹងប្រតិបត្តិការនៃបណ្ដាញទូរស័ព្ទចល័ត GSM ។

បច្ចុប្បន្នក្រុមហ៊ុនមានហាងលក់រាយចំនួន ៥២ទីតាំង បណ្ដាញចែកចាយចំនួន ២៩ ០០ទីតាំង និងមានទីតាំង Cell Site គ្របដណ្តប់ទូទាំងប្រទេសចំនួនប្រមាណជា ៣០០០ កន្លែង៕

 ចេះចង់វិនិយោគលើផ្សារហ៊ុន អាចតាមដាន Facebook page Toeuy Hong-ទឿយ ហុង ឬ ចូលគ្រុបតេឡេក្រាម  https://t.me/toeuy_hong

Sg

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia