ក្រុមហ៊ុនសែលកាតដែលជាក្រុមហ៊ុនបម្រើសេវាកម្មទូរគមនាគមន៍ដ៏ចំណាស់មួយនៅកម្ពុជាបានឡើងផ្សារហ៊ុនជាផ្លូវការកាលពីចុងខែមិថុនាឆ្នាំ២០២៣នេះ អនុញ្ញាតឲ្យប្រជាជនកម្ពុជាទូទៅអាចទិញភាគហ៊ុន របស់ ក្រុមហ៊ុនCellcard ដោយសេរីនៅលើផ្សារហ៊ុនកម្ពុជា។
ដោយឡែកនៅខែតុលាឆ្នាំ២០២៣នេះក្រុមហ៊ុនសែលកាតបានប្រកាសពីដំណឹងចែកភាគលាភសម្រាប់អ្នកវិនិយោគដែលបានវិនិយោគទិញហ៊ុនសែលកាតនៅលើផ្សារហ៊ុនខ្មែរបន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកកាលពីពេលថ្មីៗនេះ។
ក្រោយពីបានធ្វើការប្រជុំមហាសន្និបាតភាគហ៊ុនិក ក្រុមហ៊ុនសែលកាតសម្រេចចែកភាគលាភដល់អ្នកវិនិយោគលើផ្សារហ៊ុនជាសាច់ប្រាក់សុទ្ធ(Cash)។ ក្រុមហ៊ុនសែលកាតមានគោលការណ៍ចែកភាគហ៊ុនប្រចាំត្រីមាសពោលគឺចែក៣ខែម្ដងខុសពីហ៊ុនផ្សេងៗដែលចែកមួយឆ្នាំម្ដង។ ដូច្នេះភាគហ៊ុនដែលចែកអំឡុងខែតុលាឆ្នាំ២០២៣នេះគឺជាការចែកប្រចាំត្រីមាសទៅតាមគោលការណ៍ដែលបានកំណត់។
បើយោងទៅតាមគោលការណ៍ចែកភាគលាភ សែលកាតចែកភាគចំនួន៧%ក្នុងមួយឆ្នាំនៃតម្លៃលក់ក្នុងផ្សារដំបូង(IPO) ដូច្នេះបើអ្នកទិញក្នុងផ្សារដំបូងតម្លៃ២២៧០រៀលក្នុងមួយនោះក្នុងមួយឆ្នាំទទួលបានភាគលាភ១៥៨.៩រៀលក្នុងមួយហ៊ុនហើយចែកប្រចាំត្រីមាស ១ឆ្នាំចែកបាន៤ដែង។ ដូច្នេះភាគលាភដែលអ្នកវិនិយោគទទួលបានអំឡុងខែតុលានេះគឺបាន៣៩.៧២រៀលក្នុងមួយហ៊ុន។
សម្រាប់អ្នកដែលមិនទាន់ទិញហ៊ុនសែលកាត ហើយចង់ទិញហ៊ុនសែលកាតបានភាគលាភលឿនគឺត្រូវទិញឲ្យបានមុនកាលបរិច្ឆេទកំណត់ទុក( Record date)២ថ្ងៃ។ កាលបរិច្ឆេទកំណត់ទុកគឺនៅថ្ងៃទី២៦ខែតុលានេះ។ ដូច្នេះបើចង់ទិញហ៊ុនសែលកាតបានភាគលាភ បងប្អូនត្រូវទិញនៅត្រឹមថ្ងៃទី២៤ខែតុលានេះ។ បើទិញក្រោយថ្ងៃទី២៤តុលានេះនឹងចាំយកភាគលាភនៅត្រីមាសក្រោយទៀត។ សែលកាតនឹងចែកចាប់ផ្ដើមទូទាត់ភាគលាភជូនដល់វិនិយោគិននៅថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២៣នេះ ដោយភាគលាភបងប្អូនទទួលបាននឹងចូលក្នុងគណនីជួញដូរបងប្អូនដោយស្វ័យប្រវត្តិ។
យ៉ាងណាមិញទិញហ៊ុនសែលកាតនេះមិនមែនស្រួលដូចទិញទំនិញអនឡាញឬទិញទំនិញទូទៅនោះទេពោលគឺត្រូវទិញនៅលើផ្សារហ៊ុន។ ដូច្នេះបើងប្អូនមិនដឹងពីផ្លូវក្នុងការចូលទៅទិញទេនោះមិនអាចទិញបានឡើយ។ មួយវិញទៀតផ្សារភាគហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជា។ ដូច្នេះបើចង់ចេះវិនិយោគលើផ្សារហ៊ុន ចង់ចេះទិញហ៊ុនសែលកាតទទួលបានភាគលាភ៣ខែម្ដងអាចតាមដានផេក Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong៕


