ប្រញាប់ទិញ! Cellcard លក់ហ៊ុនជាសាធារណៈតម្លៃខ្ទង់២ពាន់រៀលក្នុង១ហ៊ុននឹងបិទបញ្ចប់ឆាប់ៗនេះ
Toeuy HongJUNE 1 20237.1 K views

 និយាយពីក្រុមហ៊ុនCellcard អ្នកណាៗក៏ស្គាល់ព្រោះក្រុមហ៊ុននេះគឺជាក្រុមហ៊ុនទូរគមនាគមន៍ ដែលមានវត្តមានក្នុងទីផ្សារយូរជាងគេ និងទទួលបានពានរង្វាន់ច្រើនជាងគេក្នុងប្រទេសកម្ពុជា ហើយឆ្នាំ២០២៣ ក្រុមហ៊ុននេះនឹងឡើងផ្សារហ៊ុនបោះផ្សាយលក់ភាគហ៊ុនជាធារណៈផងដែរ។

បច្ចុប្បន្នក្រុមហ៊ុន  Cellcard កំពុងលក់ហ៊ុនជាសាធារណៈនៅក្នុងផ្សារដំបូង( IOP) ដូច្នេះសាធារណៈជូនទូទៅដែលមានគណនីជួញដូរភាគហ៊ុនសុទ្ធតែមានសិទ្ធិក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនCellcard តាមរយៈការទិញភាគហ៊ុនក្រុមហ៊ុន Cellcard ក្នុងផ្សារដំបូង( IPO)នេះ។

តាមពិតគម្រោងលក់ហ៊ុនក្នុងផ្សារដំបូងរបស់ Cellcard នឹងបិទបញ្ចប់ត្រឹមថ្ងៃទី៣១ខែឧសឆ្នាំ២០២៣នេះប៉ុន្ដែដោយសារទទួលបានការគាំទ្រច្រើនលើសពីការរំពឹងទុក ក្រុមហ៊ុន Cellcard បានបន្តការលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនរយៈពេលមួយសប្ដាហ៍ទៀត ពោលគឺបន្តលក់រហូតដល់ថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។

 សម្រាប់តម្លៃហ៊ុនដែលក្រុមហ៊ុនដាក់លក់ក្នុងផ្សារដំបូង មានតម្លៃ២,២៧០រៀលប៉ុណ្ណោះក្នុងមួយហ៊ុន ចំណែកភាគលាភដែលម្ចាស់ភាគហ៊ុនទទួលបានបានតាមរយៈការវិនិយោគទិញហ៊ុនCellcard គឺទទួលបានភាគលាភរហូតដល់ទៅ៧% ជាពិសេសក្រុមហ៊ុននឹងធ្វើការចែកភាគលាភរៀងរាល់៣ខែម្ដងទៅដល់ម្ចាស់ភាគហ៊ុនដែលបានទិញហ៊ុនCellcard។

 សម្រាប់បងប្អូនដែលមានគណនីជួញដូរហើយ អាចចុចនៅទីនេះ ដើម្បីចុះឈ្មោះស្នើសុំទិញហ៊ុនCellcard ក្នុងផ្សារដំបូង។ ហើយចំពោះចម្ងល់នានាទាក់ទងនឹងការទិញហ៊ុនCellcard បងប្អូនអាចចូលទៅសួរនាំបន្ថែមក្នុងគ្រុបតេឡេក្រាម https://t.me/Cellcard_IPO_Group

ការវិនិយោគលើភាគហ៊ុនគឺជារឿងថ្មីសម្រាប់បងប្អូនយើងខ្មែរ ហើយដំបូងបងប្អូនមានអារម្មណ៍ថាពិបាកនិងស្មុគស្មាញបន្តិចពោលគឺមិនដឹងគេទិញលក់ហ៊ុនដូចម្ដេច។ ដូច្នេះដើម្បីស្វែងយល់កាន់តែច្បាស់ពីការវិនិយោគភាគហ៊ុនបងប្អូនអាចតាមដាន Facebook page Toeuy Hong-ទឿយ ហុងនិងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia