ក្រុមហ៊ុន សែលកាត ពន្លឿនប្រព័ន្ធអេកូធុរកិច្ច ផ្នែកបច្ចេកវិទ្យារបស់កម្ពុជា តាមរយៈការធ្វើជាអ្នកឧបត្ថម្ភកំរិត Diamond ក្នុងកម្មវិធី SprintX Accelerator រដូវកាលទី២
Navasiri MormFEBRUARY 18 2025115 views

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនប្រតិបត្តិករសេវាទូរគមនាគមន៍ ក្នុងស្រុកតែមួយគត់របស់កម្ពុជា បានបញ្ជាក់សារជាថ្មី ពីការជំរុញនវានុវត្តន៍ និងការជំរុញអនាគតឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការឧបត្ថម្ភកំរិត Diamond ក្នុងកម្មវិធី SprintX Accelerator ក្នុងរដូវកាលទី ២។ កម្មវិធីនេះ បានប្រពឹត្តនៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយសហការជាមួយ សហគ្រិនខ្មែរ ក្រុមហ៊ុន សែលកាត​ និង ក្រុមហ៊ុន Prestige Consulting ក្នុងគោលបំណងបំពាក់ឧបករណ៍ និងធនធាន ដល់ធុរកិច្ចជនថ្មីៗ ក្នុងការចាប់ផ្តើមអាជីវកម្មផ្នែកបច្ចេកវិទ្យា តាមត្រូវការចាំបាច់ក្នុងការវិនិយោគ។

ព្រឹត្តិការណ៍នេះសម្ពោធនៅទីក្រុងភ្នំពេញ ដែលបានចូលរួម មកពីតំណាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគ្រិន និងភ្ញៀវកិត្តិយសជាច្រើនទៀត។ ព្រឹត្តិការណ៍នេះ បានបង្ហាញអំពីព័ត៌មានទូទៅនៃកម្មវិធី និងការពិភាក្សាជាក្រុមស្តីពី ការត្រៀមខ្លួនក្នុងការវិនិយោគ  ធុរកិច្ចថ្មីៗ បច្ចេកវិទ្យា អាជីវកម្មនៅកម្ពុជា និងបរិយាកាសធុរកិច្ចផ្សេងៗទៀត។

SprintX Accelerator រដូវកាលទី ២នេះ ត្រូវបានប្រារព្ធឡើងក៏ដោយសារភាពជោគជ័យកាលពីរដូវកាលទី ១ SprintX Accelerator ដែលបានគាំទ្រឧបត្ថម្ភដល់​ធុរកិច្ចជនថ្មីៗចំនួន ១២រូប ក្នុងនោះមានធុរកិច្ចជនថ្មីចំនួន ៧រូប ​ក្នុងចំណោមធុរកិច្ចជនថ្មីៗចំនួនទាំង ១២រូបនោះ បានក្លាយខ្លួនជាវិនិយោគិនរួចទៅហើយ។ ចំណែកឯធុរកិច្ចជនថ្មីចំនួន ២រូបទៀត បានប្រកួតប្រជែង លើប្រធានបទឈ្មោះថាអាជីវកម្ម ត្រូវបានឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន ៣០,០០០ ដុល្លារអាមេរិក ក្នុងរដូវកាលទី ១ រួចហើយ។

រដូវកាលនេះទី ២ កម្មវិធីនឹងបន្តការគាំទ្រ ផ្តល់ជូនធុរកិច្ចជនថ្មីៗ ដែលត្រូវបានជ្រើសរើស ផ្នែកជំនាញ លើការគ្រប់គ្រងធុរកិច្ច​ និងប្រតិបត្តិការ ជ្រើសរើសវាគ្មិនដែលចេះចែករំលែកបទពិសោធជំនាញធុរកិច្ចរបស់ខ្លួន ជ្រើសរើស គ្រូប្រឹក្សាណែនាំយោបល់ និងជាឱកាសសម្រាប់ជ្រើសរើសវាគ្មិន ដើម្បីប្រកួតប្រជែង ដើម្បីទទួលបានថវិកាគាំទ្រនៅក្នុងជុំចុងកម្មវិធី។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកប្រតិបត្តិសហគ្រិនខ្មែរ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចាប់ផ្តើមធុរកិច្ច និង​សហគ្រាសមីក្រូ ធនតូច និងមធ្យមថា នេះគឺជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើតការងារ​ ការជំរុញនវានុវត្តន៍។ ឯកឧត្តមបានមានប្រសាសន៍ថា សហគ្រិនខ្មែរ ជឿជាក់ថា SprintX Accelerator ដោយមានការគាំទ្រឧបត្ថម្ភ ពីក្រុមហ៊ុន សែលកាតនោះ វាជាការចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបរិយាកាសរីកចម្រើនសម្រាប់អាជីវកម្មទាំងនេះ ឲ្យកាន់តែរីកចម្រើនថែមទៀត។

Photo 7 2025 02 18 13 13 27

លោក ជា តុលា នាយកផ្នែកសហគ្រាសនៃក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា ក្នុងនាមជាប្រតិបត្តិករតែមួយគត់របស់កម្ពុជា ក្រុមហ៊ុន សែលកាតបានវិនិយោគយ៉ាងគំហុក សម្រាប់ប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យា ដើម្បីឲ្យមានការរីកចម្រើនក្នុងប្រទេសយើង។ ក្រុមហ៊ុនយើងរីករាយធ្វើជាអ្នកឧបត្ថម្ភកំរិត Diamond របស់ SprintX Accelerator រដូវកាលទី ២នេះ ។ កម្មវិធីនេះគឺជាកាតាលីករដ៏សំខាន់ ដែលលើកកម្ពស់ដល់ការចាប់ផ្តើមធុរកិច្ច ដើម្បីពង្រីកអាជីវកម្មឲ្យអស់សក្តានុពលរបស់ពួកគេ និងរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថលរបស់កម្ពុជា។ យើងខ្ញុំ ជឿជាក់លើឥទ្ធិពលនវានុវត្តន៍ ដែលជាកាតាលីករក្នុងការជំរុញបច្ចេកវិទ្យាដល់កម្ពុជាជំនាន់ក្រោយ។

Photo 5 2025 02 18 13 13 27

លោកស្រី ស៊ូ ហ្សូលីដា នាយកប្រត្តិបត្តិក្រុមហ៊ុន Prestige Consulting ក៏បានចែករំលែកផងដែរថា ដោយទទួលបានជោគជ័យលើកម្មវិធី SprintX នៅរដូវកាលទី​ ១ ធ្វើឲ្យយើងមានទឹកចិត្តបន្តការគាំទ្រនៅរដូវកាលទី​ ២នេះ ដើម្បីជំរុញនវានុវត្តន៍  និងការវិនិយោគថ្មីៗថែមទៀត។ ដោយទទួលបានការឧបត្ថម្ភគាំទ្រ ពីក្រុមហ៊ុន សែលកាត ធ្វើឲ្យអ្នកចូលរួមក្នុងកម្មវិធីនេះទទួលបានចំណេះជំនាញផ្នែកអាជីវកម្ម  និងការប្រាស្រ័យទាក់ទងគ្នាដើម្បីចាប់យកឱកាស នៃមូលនិធិដែលមាន។

Photo 11 2025 02 18 13 13 27

ឥឡូវនេះកម្មវិធីនេះ បានចាប់ផ្តើមទទួលពាក្យសម្រាប់រដូវកាលទី២ រហូតដល់ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៥។ សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោមសម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ តាមរយៈតំណរលីង [ចុចទីនេះ]

SprintX Accelerator រដូវកាលទី២ ត្រូវបានគាំទ្រដោយសហគ្រិនខ្មែរ ជាមួយនឹងការឧបត្ថម្ភកំរិត Diamond ពី ក្រុមហ៊ុន សែលកាត និងប្រតិបត្តិការអនុវត្តដោយ ក្រុមហ៊ុន Prestige Consulting។

Photo 8 2025 02 18 13 13 27Photo 1 2025 02 18 13 13 27Photo 2 2025 02 18 13 13 27Photo 3 2025 02 18 13 13 27Photo 4 2025 02 18 13 13 27Photo 6 2025 02 18 13 13 27Photo 9 2025 02 18 13 13 27

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia