ក្រុមហ៊ុន Cellcard មានតម្លៃ១.១៤ពាន់លាន$ ដឹងអត់មួយឆ្នាំៗក្រុមហ៊ុននេះរកស៊ីចំណេញប៉ុន្មាន?
Toeuy HongAPRIL 12 20234.2 K views

 បើនិយាយពីក្រុមហ៊ុន Cellcard មានពលរដ្ឋខ្មែរយើងសា្គល់ច្រើនព្រោះក្រុមហ៊ុននេះជាក្រុមហ៊ុនរកស៊ីខាងបម្រើសេវាកម្មសេវាទូរស័ព្ទយូរមកហើយពោលគឺចាប់តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។ យ៉ាងណាមិញ បងប្អូនមួយចំនួនធំប្រហែលជាមិនទាន់ដឹងទេថាតើក្រុមហ៊ុននេះមានតម្លៃប៉ុន្មាន ហើយក្នុងមួយឆ្នាំៗក្រុមហ៊ុនរកស៊ីបានចំណេញប៉ុន្មាន។

ក្រុមហ៊ុន Cellcard ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៧ដោយមានឈ្មោះថា MobiTel ប៉ុន្ដែក្រោយនៅឆ្នាំ១៩៩៨ ត្រូវបានប្ដូរឈ្មោះមក Cellcard រហូតមកដល់សព្វថ្ងៃនេះ។ បើគិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនដែលរកស៊ីបម្រើសេវាទូរស័ព្ទមួយនេះមានអាយុ២៦ឆ្នាំហើយ ចំណែកតម្លៃខ្លួនរបស់ក្រុមហ៊ុនមានតម្លៃរហូតដល់ទៅ១.១៤ពាន់លានដុល្លារ។

 បើយោងតាមរយបាយការណ៍របស់ក្រុមហ៊ុន Cellcard ដែលបានបង្ហាញជាសាធារណៈបន្ទាប់ពីខ្លួនបានប្រកាសថានឹងឡើងផ្សារហ៊ុនលក់ភាគហ៊ុនជាសាធារណៈដល់ពលរដ្ឋខ្មែរបានបង្ហាញថាប្រាក់ចំណេញរបស់ក្រុមហ៊ុនរកស៊ីមានការកើនឡើងជាលំដាប់។

 ជាក់ស្ដែងនៅ៣ឆ្នាំចុងក្រោយនេះបានបង្ហាញថាឆ្នាំ២០២០ ក្រុមហ៊ុនCellcard រកស៊ីចំណេញជាង១៨លានដុល្លារ  ហើយនៅឆ្នាំ២០២១ ប្រាក់ចំណេញក្រុមហ៊ុនរកស៊ីកើនឡើងដោយចំណេញបានជាង២៧លានដុល្លារ ចំណែកឆ្នាំ២០២២កន្លងទៅក្រុមហ៊ុនរកស៊ីចំណេញជាង៤៩លានដុល្លារកើនឡើងរហូតដល់ទៅ៧៩.៨៥%ធៀបនឹងឆ្នាំ២០២១។

 ក្រុមហ៊ុន Cellcard នឹងឡើងផ្សារហ៊ុនក្នុងពេលឆាប់ៗនេះ ដោយចាប់ផ្ដើមលក់ហ៊ុនជាសាធារណៈដល់ពលរដ្ឋខ្មែរក្នុងផ្សារដំបូង(IPO)នៅខែដើមក្រោយនេះ។  ក្នុងនោះដែរ តម្លៃហ៊ុនរបស់Cellcard លក់ក្នុងផ្សារដំបូង( IPO) មានតម្លៃ ២,២៧០រៀលក្នុងមួយហ៊ុន ហើយវិនិយោគិនដែលចង់ស្នើសុំទិញក្នុងផ្សារដំបូងគេតម្រូវឲ្យទិញចាប់ពី៤០ម៉ឺនរៀលឡើងទៅ(ប្រមាណជាជិត២០០ហ៊ុន)។  អ្វីដែលកាន់តែពិសេសនោះគឺក្រុមហ៊ុន ធានាចែកភាគលាភរហូតដល់ទៅ៧%រយៈពេល៥ឆ្នាំដោយភាគលាភត្រូវបានទូទាត់រយៈពេល៣ខែម្ដង។

ចេះចង់វិនិយោគលើផ្សារហ៊ុន អាចតាមដាន Facebook page Toeuy Hong-ទឿយ ហុង ឬ ចូលគ្រុបតេឡេក្រាម  https://t.me/toeuy_hong

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia