អបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ «បុរី ណាឌី» ផ្តល់ជូនទឹកប្រាក់រហូតដល់២ម៉ឺនដុល្លារជូនទៅដល់អតិថិជន
Sopheak PichAPRIL 7 2023201 views

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ«បុរីណាឌី»ផ្តល់ជូនទឹកប្រាក់រហូតដល់20.000ដុល្លារជូនទៅដល់អតិថិជន​ ការផ្តល់ជូនទឹកប្រាក់នេះចាប់ពីថ្ងែទី១ខែមេសាឆ្នាំ២០២​៣រហូតដល់ថ្ងៃទី​៣១ខែឩសភាឆ្នាំ២០២៣​​។ គ្រប់អតិថិជនទាំងអស់គ្រាន់តែលោកអ្នក​អញ្ជើញមកកាន់ការិយាល័យលក់ បុរី ណាឌី​ ក្នុងការទទួលប័ណ្ណសាច់ប្រាក់ពី​ ២,០០០ដុល្លារ ដល់ ៨,០០០ដុល្លារ និងរង្វាន់ផ្សេងៗទៀត។ ដូច្នេះសូមកុំរង់ចាំយូរ! មកទទួលយករង្វាន់នេះទាំងអស់គ្នា!

Photo 2023 04 07 15 20 27

Photo 2023 04 07 15 20 36

Photo 2023 04 07 15 20 30

Photo 2023 04 07 15 34 48

Photo 2023 04 07 15 34 50បុរី ណាឌី ផ្តល់ជូននូវច្រើនជម្រើសសម្រាប់លោកអ្នក និងការរស់នៅបែបទាន់សម័យ។ បុរី ណាឌី មានប្រភេទផ្ទះជាច្រើនដូចជា វីឡាទោល,  វីឡាភ្លោះ, វីឡាកូនកាត់, វីឡាកូនកាត់អាជីវកម្ម និងផ្ទះអាជីវកម្ម។ ផ្ទះនីមួយៗមានការរចនាបែបទំនើប ដែលមានម៉ូតស្អាតៗ សក្កិសមនឹងការរស់នៅបែប ទំនើបស៊ីវីល័យពេលបច្ចុប្បន្ន។ បុរី ណាឌី មានសំណង់រឹងមាំដែលសាងសង់ដោយវិស្វករជំនាញៗ ។

ចំណែកឯទីតាំងវិញ បុរី ណាឌី​ ស្ថិតនៅតំបន់សក្តានុពលនៃខណ្ឌជ្រោយចង្វារ ដែលមានហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាស្ពានជ្រោយចង្វារ ស្ពានព្រែកព្នៅ ស្ពានបាឡេ ស្ពានអាកាសឫស្សីកែវដែលទើបដាក់ប្រើប្រាស់​ជាបណ្តោះអាសន្ន​ គម្រោងស្ពានឆ្លងកាត់ពីផ្សាររាត្រី មកសណ្ឋាគារសុខាភ្នំពេញ ឆ្ពោះទៅកាន់អរិយក្សត្រ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ហើយផ្លូវជាតិលេខ៦អា​កំពុងតែសម្រួលការធ្វើដំណើរនៅតំបន់នេះ។ 

Photo 2023 04 07 15 32 51លើសពីនេះទៅទៀត បុរី ណាឌី ស្ថិតនៅជិតមជ្ឈមណ្ឌល កីឡា កម្សាន្ត និងទំនិញផ្សេងៗទៀត ដូចជា ទីតាំងត្រឹមតែ3នាទី ពីផ្សារម៉ាក្រូ, 5នាទី ពីពហុកីឡាដ្ឋានជាតិមរតកតេជោ និងវិមានឈ្នះឈ្នះ, 8នាទី ទៅកាន់សួនទឹកហ្គាដិនស៊ីធី និងសួនសាហ្វារី​, 15នាទី ទៅស្ពានជ្រោយចង្វារ រួមទាំងទីប្រជុំផ្សេងៗទៀត។ ទាំងអស់នេះ កំពុងតែធ្វើអោយទីតាំង បុរី ណាឌី ក្លាយជាទីប្រជុំជនសំខាន់ថ្មីមួយទៀត ដែលប្រជុំដោយការអភិវឌ្ឍន៍។

  នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២៣ ខាងមុខនេះ   «បុរី ណាឌី» សូមជូនពរអស់លោក លោកស្រី អ្នកនាង កញ្ញា ជួបប្រទះតែសេចក្ដីសុខ សំណាងល្អ សុខភាពល្អ  ជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងគ្រួសារ ។ ជាពិសេស សូមអស់លោកអ្នក កុំភ្លេចមកទទួលយករង្វាន់ និងប្រូម៉ូសិនដ៏ច្រើនសន្ធឹកសន្ធាប់នាឱកាសឆ្នាំថ្មីពី បុរី ណាឌី ។

សម្រាប់ព័ត៌មានបន្ថែម អស់លោកអ្នកអញ្ជើញ មកកាន់ការិយាល័យលក់ បុរី ណាឌី ដែលស្ថិតនៅបណ្តោយផ្លូវ៦អា ជិត វិទ្យាស្ថានជាតិ កសិកម្មព្រែកលៀប ឬ ទំនាក់ទំនង​ តាមលេខទូរស័ព្ទ 085 887 885 ឬចូលទៅកាន់ផេកហ្វេប៊ុកផ្លូវការ Borey NADI by GC City!

Sopheak Pich

អត្ថបទសរុប៖ 685

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia