ចង់ទិញឡាន តែស្ទើរលុ.យ! មកស្គាល់ឡានមួយទឹក ៤ម៉ូដែល តម្លៃខ្ទង់ ៥ពាន់ដុ.ល្លារ នៅខ្មែរ
Kan DaraNOVEMBER 10 20257.8 K views

មានក្តីស្រមៃចង់ទិញរថយន្តមួយក្នុងតម្លៃទាប ចំណាយថ្លៃថែទាំតិចតួច ទុកគ្រាន់សម្រួលដល់ការធ្វើដំណើរក្នុងគ្រួសារ។ ខាងក្រោមនេះគឺជារថយន្តមួយទឹក ៤ ម៉ូដែល បច្ចុប្បន្នមានតម្លៃខ្ទង់ ៥ ពាន់ដុល្លារប៉ុណ្ណោះ នៅខ្មែរ៖

 

១/. Kia Morning ឆ្នាំ ស៊េរីឆ្នាំ ២០០៤-២០០៨៖ តម្លៃចន្លោះពី ៣,០០$ ជាងដល់ខ្ទង់ ៥,០០០$ ជាឡានក្នុងចំណោមប្រភេទ Hatchback និង City Car មានរាងខ្លីតូចល្មម ស៊ីសាំងតិច សន្សំសំចៃខ្ពស់ អាចជួយកាត់បន្ថយការចំណាយបានច្រើន។ លើសពីនេះរថយន្ដពពួក Hatchback ដូចជា​ Kia Morning នេះចំណាយតិចតួចបំផុតក្នុងការថែទាំ។

 

A

 

២/. Toyota Rav4 ស៊េរីឆ្នាំ ១៩៩៦-២០០០៖ តម្លៃដាក់លក់លើទីផ្សារខ្ទង់ ៣,០០០ដុល្លារជាង ទៅ ៤,០០០ដុល្លារជាង អាស្រ័យលើពណ៌ ឆ្នាំផលិត និងភិនភាគឡានជាក់ស្ដែង។ រថយន្តនេះមានបំពាក់កៅអីធម្មតា ២ជួរ អាចជិះបានគ្នា ៥នាក់ ប្រើម៉ាស៊ីន ៤ស៊ីឡាំង ២.០លីត្រ ផលិតកម្លាំងបាន ១២០ សេះ ជាមួយកម្រិតស៊ីសាំងខ្ទង់ ៧លីត្រ ទៅ ១១លីត្រ ក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច។

 

A

 

/. Toyota Corolla ស៊េរីឆ្នាំ ២០០១-២០០២៖ ជើងចាស់យូឆ្នាំមួយម៉ូឌែលនៅស្រុកខ្មែរ ព្រោះតែភាពធន់សន្សំសំចៃ និងរូបរាងគួរសមដែរនោះ ធ្វើឲ្យទីផ្សារហាក់មិនទាន់លេចបើធៀប និងរថយន្ដផ្សេងៗ ខណៈតម្លៃខ្ទង់ ៥០០០$ តិចតួច។ រថយន្តនេះអាចរត់លឿនបំផុត ១៨០ គីឡូម៉ែត្រ/ម៉ោង ជាមួយកម្រិតស៊ីសាំងខ្ទង់ ៦លីត្រទៅជិត ៨លីត្រ ក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

 

W

 

/. Toyota Camry ស៊េរីឆ្នាំ ១៩៩៧-២០០១៖ ដែលគ្រប់គ្នាស្គាល់ថាអាឆ្លាម មានតម្លៃចន្លោះពី ៥០០០ដុល្លារ ទៅ ៦០០០ដុល្លារជាង ជារថយន្តដែលស័ក្តិសមបំផុតសម្រាប់អ្នកដែលត្រូវការ​ប្រភេទរថយន្ត Sedan មានសមាជិកតិច​ វាមានសំទុះខ្លាំង ធន់និងសម្បូរគ្រឿងបន្លាស់។

 

Aaa

 

គួរជម្រាបផងដែរថា ប្រសិនបើបងប្អូនមានតម្រូវការចង់ទិញរថយន្ត ប៉ុន្តែស្ទើរលុយ ធនាគារ ស្ថាបនា មានផ្តល់សេវាកម្មកម្ចីទិញរថយន្ត ដែលមានទំហំរហូតដល់ ៧០% នៃតម្លៃរថយន្ត, ការប្រាក់សមរម្យ, រយៈពេលកំណត់រហូតដល់ ៥ឆ្នាំ (សម្រាប់យានយន្តថ្មី) និង ៤ឆ្នាំ (សម្រាប់យានយន្តមួយទឹក ឬម៉ូតូកង់បី)។ សម្រាប់ព័ត៌មានលម្អិតអាចចូលទៅកាន់ហ្វេសបុកផេក Sathapana Bank ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០២៣/០៨១ ៩៩៩ ០១០៕

 

Screenshot 2025 11 10 at 11.06.21 in the Morning Large

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia