ចំពោះសិស្ស-និស្សិតឬបងប្អូនដែលកំពុងស្វែងរកការងារធ្វើទាំងពេញម៉ោងនិងក្រៅម៉ោងដើម្បីរកចំណូល ឬប្រាក់កម្រៃបន្ថែម ព្រមទាំងម្ចាស់អាជីវកម្មដែលកំពុងជ្រើសរើសបុគ្គលិកឱ្យធ្វើការផងដែរនោះ លោកអ្នកអាចប្រើប្រាស់គេហទំព័រទាំង៣នេះ ដើម្បីរកការងារធ្វើ ហើយម្ចាស់អាជីវកម្មក៏ងាយស្រួលក្នុងការរើសបុគ្គលិកដែរ។
គេហទំព័រទី១. Workingna៖ គឺជាក្រុមហ៊ុនមានជំនាញជួយដល់បុគ្គលិក ឬនិស្សិតផ្សេងៗ ឱ្យរើសបានអាជីពការងារដែលត្រឹមត្រូវជាមួយនឹងខ្លួនឯងក៏ដូចជាជួយឱ្យក្រុមហ៊ុន ឬម្ចាស់អាជីវកម្មផ្សេងៗអាចជ្រើសរើសបានបុគ្គលិកដែលល្អ ត្រឹមត្រូវជាមួយនឹងស្ថាប័នផងដែរ។
គេហទំព័រទី២. Cambojob៖ គឺជាក្រុមហ៊ុនជ្រើសរើសបុគ្គលិក និងជាភ្នាក់ងាររើសបុគ្គលិកសម្រាប់ក្រុមហ៊ុនដែលមានតម្រូវការបុគ្គលិកផងដែរ។ សម្រាប់គេហទំព័រនេះក៏មានការងារសម្រាប់អ្នកពុំមានបទពិសោធន៍ ឬមានបទពិសោធន៍ច្រើនឆ្នាំ ជាច្រើនកន្លែងដែរ ដោយគេរើសតាមជំនាញ និងតាមតម្រូវការរបស់ក្រុមហ៊ុន។
គេហទំព័រទី៣. CamHR៖ គឺជាក្រុមហ៊ុនជ្រើសរើសបុគ្គលិក តាមតម្រូវការក្រុមហ៊ុន ដែលគេហទំព័រនេះក៏មានផ្សព្វផ្សាយដំណឹងការងារថ្មីៗប្រចាំថ្ងៃផងដែរ។
ដូច្នេះប្រសិនបើបងប្អូនដែលកំពុងស្វែងរកការងារធ្វើ ឬម្ចាស់អាជីវកម្ម-ក្រុមហ៊ុនដែលមានគម្រោងរើសបុគ្គលិកអាចចូលមើលគេហទំព័រទាំង៣នេះបាន ដែលគេហទំព័រមានប្រមូលផ្តុំដំណឹងការងារជាច្រើនប្រភេទ កំពុងជ្រើសរើសបុគ្គលិកជាមួយនឹងប្រភេទការងារជាច្រើនផ្សេងៗគ្នា តាមជំនាញនឹងតម្រូវការ៕
អត្ថបទដោយ៖ ពីង ជូអេង