នាមួយរយៈចុងក្រោយនេះយើងសង្កេតឃើញថា ការបោកប្រាស់តាមប្រព័ន្ធអនឡាញគឺមានការកើន ឡើងជាខ្លាំងដោយបងប្អូនមួយចំនួនការបាត់លុយអស់ពីកុង ចំណែកបងប្អូនមួយចំនួនទៀតក៏បាត់ គណនីផ្ទាល់ខ្លួនផងដែរ ដូច្នេះបងប្អូនត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់។
ដោយឡែក កាលពីថ្មីៗនេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏បានរកឃើញករណីថ្មីមួយទៀត គឺមានជនខិលខូចបានបង្ហោះផ្សព្វផ្សាយទិញ-លក់ទូរស័ព្ទ និងស្វែងរកអ្នកចូលរួមធ្វើសកម្មភាពទទួលប្រាក់ និងតបឆាតតាមបណ្ដាញសង្គមនានា ក្នុងគោលបំណងជ្រើរើសបុគ្គលិកសម្រាប់ការងារ។
ជាមួយគ្នានោះដែរ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏បានក្រើនរំលឹកដល់សារធារណជនថា”សូមប្រុងប្រយ័ត្នខ្ពស់ ពីការផ្ដល់ឱកាសការងារតាមអនឡាញដែលមិនស្គាល់ប្រភពច្បាស់លាស់ អាចត្រូវបានជនអនាមិកបញ្ចុះបញ្ចូល អូសទាញ រហូតក្លាយជាអ្នកទទួលផលនៃបទល្មើសផ្សេងៗ និងត្រូវទទួលទោសតាមផ្លូវច្បាប់ជាធរមាន”។

គួរបញ្ជាក់ថា អាស្រ័យដូចបានបញ្ជាក់ខាងលើ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ សូមកុំចេះតែជឿគេ ក្នុងករណីបងប្អូនចង់ធ្វើការតាមអនឡាញត្រូវមើលក្រុមហ៊ុនដែលកំពុងជ្រើសរើសបុគ្គលិកនោះឱ្យបានច្បាស់សិន ចៀសវាងខ្លាចជាជបរងគ្រោះផងដែរ ៕


