កុំចេះតែហ៊ាន! អគ្គនាយកដ្ឋានបច្ចេកវិទ្យា ប្រាប់កុំឲ្យធ្វើរឿង ៥នេះឲ្យសោះ បើមិនចង់ជាប់ពីបទល្មើ.សសម្អា.តប្រា.ក់ដោយមិនដឹងខ្លួន
ធី ស្រីល័ក្ខ•OCTOBER 5 2026•1 K views

នៅសុខៗឃើញជនមិនស្គាល់មុខបាញ់លុយចូលកុង កុំទាន់សប្បាយអរព្រោះករណីខ្លះគឺកំពុងតែអូសទាញអ្នកឲ្យក្លាយជារងគ្រោះដោយមិនដឹងខ្លួន។ ជាក់ស្តែង កាលពីថ្មីៗនេះអគ្គនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រកាសឲ្យបងប្អូនប្រុងប្រយ័ត្ននូវល្បិចផ្ទេរប្រាក់ច្រឡំចូលគណនី រួចទាក់ទងឱ្យផ្ទេរត្រឡប់ទៅវិញ។

 

ជាមួយគ្នានោះដែរ អគ្គនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់កុំឲ្យធ្វើរឿងទាំង៥នេះ ឲ្យសោះ បើមិនចង់ជាប់ក្នុងបទល្មើសសម្អាតប្រាក់ដោយមិនដឹងខ្លួន៖

១. កុំផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានគណនីធនាគារទៅអ្នកដទៃដោយមិនចាំបាច់។

 

២. កុំជឿការសន្យាផ្តល់ប្រាក់ជាថ្នូរនឹងការប្រើប្រាស់គណនី ឬព័ត៌មានរបស់អ្នក។

 

៣. កុំផ្ទេរ ឬប្រគល់គណនីធនាគាររបស់អ្នកឲ្យអ្នកដទៃប្រើប្រាស់។

 

៤. កុំឲ្យអ្នកដទៃប្រើគណនីធនាគាររបស់អ្នកដើម្បីទទួល ឬផ្ទេរប្រាក់ដោយមិនដឹងប្រភពច្បាស់លាស់។

 

៥. ប្រុងប្រយ័ត្នចំពោះការប្រើប្រាស់គណនីធនាគារជា Mule Account ដែលអាចពាក់ព័ន្ធនឹងបទល្មើសហិរញ្ញវត្ថុ។

 

វិធីការពារគណនីធនាគារ


១. កុំផ្ទេរ ឬប្រគល់គណនីឱ្យអ្នកដទៃប្រើប្រាស់ ចងចាំថាគណនីធនាគាររបស់អ្នក គឺជាទ្រព្យសម្បត្តិ និងព័ត៌មានសំខាន់របស់អ្នក


២. កុំផ្តល់លេខសម្ងាត់ ឬព័ត៌មានសុវត្ថិភាពសម្រាប់ចូលប្រើគណនីទៅអ្នកដទៃប្រសិនបើមានការផ្ទេរប្រាក់មិនប្រក្រតី សូមទាក់ទងធនាគាររបស់អ្នក និងរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធ


៣. កុំប្រើគណនីរបស់អ្នកដើម្បីទទួល ឬផ្ទេរប្រាក់ជំនួសអ្នកដទៃ ប្រសិនបើអ្នកមិនដឹងពីប្រភព និងគោលបំណងច្បាស់លាស់


៤. ចងចាំ កុំលក់ កុំឱ្យខ្ចី និងកុំផ្តល់គណនីធនាគាររបស់អ្នកឱ្យអ្នកដទៃប្រើប្រាស់ ការពារគណនីស្មើនឹងការពារខ្លួនអ្នក និងទ្រព្យសម្បត្តិរបស់អ្នក ។

825328540 2562785237556718 5056446948351417572 N

គួរជម្រាបថា ដើម្បីបង្កើនសុវត្ថិភាព សូមទាញយកកម្មវិធី Kapea Scams លើទូរសព្ទដៃ ដើម្បីជួយការពារការហៅចូលបោកប្រាស់ និងរាយការណ៍បឋមជូនសមត្ថកិច្ច។
សម្រាប់ប្រព័ន្ធដំណើរការ Android https://play.google.com/store/apps/details...
សម្រាប់ប្រព័ន្ធដំណើរការ iOS https://apps.apple.com/kh/app/kapea-scams/id6798943694

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia