ចង់​ទិញ​ឡាន​​​​​ពី​ស្រុ​​ក​ក្រៅ​ទេ​​!​​ ​តោះ​​មក​ដឹង​​​​ស្គាល់​កន្លែងកម្មង់ឡាន​​​អឺរ៉ុបពី​​កូរ៉េ​​ ២០​ថ្ងៃ​​​មកដល់​​ដៃ​ភ្លាម
Phanna PhenOCTOBER 8 2022

បើ​យើង​និយាយ​ដល់​ការទិញ​​ឡាន​​​​នៅ​ប្រទេស​​ក្រៅ​​​យក​មក​ជិះ​នៅ​ស្រុក​ខ្មែរ​​​​​ វាពិត​​ជាមិន​ងាយ​ស្រួល​​ឡើយ​​ប្រសិន​​យើងគ្មាន​​​​ឈ្មួញ​កណ្ដាល​​ដើម្បី​ឲ្យជួយ​​ទិញ​​​ ​​​ ណា​មួយ​​ការ​​​​​​ទិញ​​ឡាន​​​​​មួយ​ទឹក​​ពី​ស្រុក​គេ​​​​ទាល់​​តែ​​មាន​​ក្រុម​ហ៊ុន​​មក​ធានា​ទើប​អាច​អូស​ចេញ​ពី​ឃ្លាំង​​​​​​​ពី​​​ស្រុក​គេ​​បាន​។

Carzone2

​​ប៉ុន្តែ​​ថ្ងៃនេះដែរ​​ Technology Cambodia ណែនាំ​លើ​ក​អ្នក​​​អំពី​កន្លែង​កម្មង់​ឡាន​​ពី​អឺរ៉ុបមក​កាន់​ស្រុក​ខ្មែរ​​ ដោយ​ចំណាយ​​​​​​​​​​លុយ​តិច ចំណេញ​ពេល​​វេលាច្រើន​​​​ ​​ហើយ​​នោះ​​​គឺ  ​​Car Zone Cambodiaជា​កន្លែង​កម្មង់​​​​​​​​ឡាន​អឺរ៉ុប​ពី​ប្រទេស​​​​កូ​រ៉េខាង​ត្បូ​ង​​ ដែល​បង្កើត​​ឡើង​​​​​​ដោយ​កូន​ខ្មែរ​​​​មួយរូប​​​ឈ្មោះ​​ សេង​ ដារ៉ា​​ ដែល​លោក​​ធ្លាប់​​ជាអតី​ត​​​​ពល​ករ​​​​​​កូ​រ៉េ​​ ​​​​បាន​ធ្វើ​ការ​​នៅ​​​ប្រទេសកូរ៉េ​​ខាងត្បូងអស់​រយ:ពេល​​ ៥ឆ្នាំ​​​។​

Car Zone10

ថ្លែង​​ក្នុង​​បទសម្ភាសន៍​រវាង​​​​លោក​​​​​​ ​សេង ដារ៉ា​​​ ម្ចាស់​​​អាជីវកម្ម​ ​​Car Zone Cambodia ​នឹង​ក្រុមការ​ងារចាបខៀវ​​ Technology Cambodia ​បានឲ្យដឹង​ថា​៖ ​​​​​​​​​​​  ​​Car Zone Cambodiaត្រូវបាន​បង្កើតឡើង​​នៅ​ឆ្នាំ​​២០១៩​​ ​​ពោល​​គឺ​​​មុន​ពេល​​​​​​​​​ជំងឺ​កូ​វិដ​១៩ចូល​មក​ដល់​ស្រុកខ្មែរ​​​​​​ ៥ខែ​ ។​​​  ​​Car Zone Cambodia បង្កើតឡើង​​​​ដំបូង​​ជា​លក្ខណ: Website ​​​ដេញ​ថ្លៃ​​ឡាន​​​​​​​​​តែប៉ុណ្ណោះ​​ ​។​ បន្ទាប់​មក​​​​​​​​  ​​Car Zone Cambodia ក៏បាន​​​វិវត្តន៍​​ទៅ​​​​​​​​​​​​​​​ក្រុមហ៊ុន​ដែល​​​​​​​​ផ្តល់​សេវាកម្ម​កម្មង់​​​ឡាន​​គ្រប់​ប្រភេទ​​​​​​ពី​កូរ៉េ​​ខាងត្បូង មក​ទល់​បច្ចុប្បន្ន​នេះ​។

Car Zone11

ជា​មួយ​គ្នា​​នេះ​ដែរ​​​ ​​Car Zone Cambodia គឺជាកន្លែង​​កម្មង់​​​​ឡាន​​​​​មួយទឹក​​​ពី​អឺរ៉ុប​ទំនើប​ៗ​​ ក៏ដូច​ជា​​ប្រភេទ​ឡាន​លំដាប់​ថវិកា​​មធ្យម ​មិន​​តែប៉ុណ្ណោះ​ ​លោក​ សេង ដារ៉ា​​ ​​​បាន​និយាយ​ថា​៖ ការ​នាំ​ចូល​ឡាន​មួយ​ទឹក​មក​ពី​ប្រទេសកូ​រ៉េខាងត្បូង​​គឺ​​ខុស​​គ្នា​ពី​បណ្ដា​ប្រទេសផ្សេង​​ៗ ដូចសហរដ្ឋ​​អាមេរិក​ ​​អីតាលី​ និង​ប្រទេសប៉ែក​ខាងអឺរ៉ុប​ផ្សេង​ៗ​​ទៀត​​ គឺ​ត្រូវការ​ចំណា​យពេល​យ៉ាងហ៉ោច​​ណាស់​ ២​ទៅ​៣ខែ​ ទើបបាន​មក​ដល់​ស្រុកខ្មែរ​​ ដោយ​ឡែក​​​សម្រាប់ការ​នាំ​ចូល​​​​​​ពី​ប្រទេសកូរ៉េខាងត្បូង​ គឺត្រូវការ​​ពេល​​យ៉ាង​យូរ​​ ២០​ ថ្ងៃតែ​ប៉ុណ្ណោះ​​​​​ ​​​​។

Car Zone9

ឡាន​​ដែល​បាន​​​នាំ​ចេញ​​ពី​កូរ៉េ​​សុទ្ធសឹង​តែ​​ជា​ឡាន​ឆ្លង​កាត់​​ការ​ត្រួត​ពិនិត្យ​ច្បាស់​លាស​ វាយតម្លៃ​​​បាន​ត្រឹម​ត្រូវ​ ​​ថែម​ទាំង​មាន​ការ​ធានា​ពី ​​Car Zone Cambodiaថែម​ទៀត​ផង​ ។​​

​​​​​ចំណែក​ឯក​​ដំណើរ​​ការ​​​​កម្មង់​​ឡាន​​ពី​ខាង ​​Car Zone Cambodia លោក​​ សេង ដារ៉ា​ បាន​​បញ្ជាក់​ថា បងប្អូន​គ្រាន់​តែ​​​​​​ជ្រើ​ស​​​​​រើស​​​ម៉ូដែល​​ខ្លួន​ស្រឡាញ់​​​រួចទាក់​ទង​​ទៅ​កាន់​ផេក​​​​ផ្លូវការ​​របស់​ ​​Car Zone Cambodia ​​​​​​ដើម្បី​​ជួយ​ឆែក​​​​​​​និង​​រកឡាន​ដែលមាន​គុណ​ភាព​ល្អ​​ ​និង​មាន​សុវត្ថិភាព​​ខ្ពស់​​​​ជូន​ ​ហើយ​ចំពោះ​​ការ​ផ្ត​ល់​​​សេវាកម្ម​​កម្មង់ឡាន​នេះ​ ​​​គឺតម្រូវ​​​​ការ​ប្រាក់កក់​ទុក​មុនចន្លោះ​ពី​ ២០% ទៅ៣០​%នៃតម្លៃ​​ឡានសរុប (ថ្លៃដឹក​ជញ្ជូន​ និ​ងពន្ធ)​​​​​​​​​​ ​​​​​​​​ហើយ​​តម្លៃ​សេវាកម្ម​​​​នេះទៀត​សោទ​​​​​គឺលោក​អ្នក​​ចំណា​យ​ប្រាក់​​​ត្រឹម​តែ​​ ៥០០ដុល្លារ​​​ ​​​ក្រុមហ៊ុន​​​រៀបចំ​រត់​ឯកសារ​ផ្សេង​​​ៗ​​ មួយ​ចប់​​​​​ជូន​​ ​​។​

Car Zone8

គួរ​បញ្ជាក់​ផងដែរថា​ ​​​ ​​Car Zone Cambodia ជា​កន្លែង​​ផ្តល់​សេវាកម្ម​​កម្មង់​ឡាន​ពី​​កូរ៉េ​​ ​​​​ដោយ​​គិត​​​តែកម្រៃ​​​សេវា​កម្ម​តែប៉ុណ្ណោះ​ រី​ឯប្រាក់​ចំណេញ​ ​គឺ​​ខាងក្រុមហ៊ុន​មិន​មាន​​ការ​​យក​ឡើយ​​។

Car Zone4

សម្រាប់​ព័ត៌មាន​លម្អិត​​អំពី​​សេវាកម្ម​​កម្មង់​ឡាន​ពី​កូ​រ៉េ​​ ​​​​សូម​រង់ចាំ​ទស្សនា​​នូវ​វិដេអូ​​​​បទ​​សម្ភាសន៍ពេញ​នៅ​លើ​​ផេក​ Technology Cambodia ផ្ទាល់​​​​​​ ។​ ​​ប្រសិន​មាន​ចម្ងល់​​អ្វី​ទាក់​ទង់​​​​ទៅ​នឹង​ការ​ទិញ​​ឡាន​ពី​ក្រៅ​​​ប្រទេសអ្វី​ផ្សេង​ៗ​លោក​អ្នក​អាច​ខមិន​សួរ​​​​ក្នុង​ផុស​​​នេះបាន​ នៅក្នុង​​បទសម្ភាសន៍​​​ពួក​យើង​នឹង​យក​សំណួរ​​​​​​បង​ប្អូន​​​​ចោទ​សួរ​ទៅ​ម្ចាស់​​​​​​ក្រុមហ៊ុន​  ​​Car Zone Cambodia​៕

Car Zone7

Car Zone១២

​អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី ​(Telegram: 010272022)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia