២០២៣ ចង់ទិញឡានថ្មីខ្លាញ់គោ តម្លៃជាង២ម៉ឺនដល់ជាង៣ម៉ឺនដុល្លារ គួរសម្លឹងមើលយីហោ២នេះ
Kan DaraMAY 28 20233.5 K views

ដូចយើងបានដឹងហើយនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនឡានជាច្រើនបានផលិតរថយន្ត ស៊ីសាំងតិចដើម្បីជួយបរិស្ថាន ហើយមានតម្លៃថោកសមរម្យដែលអ្នកមានលទ្ធភាពល្មមៗក៏អាចទិញជិះបានដែរ។ យ៉ាងណាមិញថ្ងៃនេះដែរ​ Business Cambodia សុំធ្វើការណែនាំនូវយីហោឡានល្បី២ក្រុមហ៊ុន ដែលកំពុងលក់ក្នុងតម្លៃចាប់ពីជាង២ម៉ឺនដុល្លារ ដល់ជាង៣ម៉ឺនដុល្លារ ដែលសុទ្ធតែជាប្រភេទឡានថ្មីខ្លាញ់គោទៀតផង។

១. រថយន្ត Hyundai៖ ក្រុមហ៊ុន Hyundai គឺជាក្រុមហ៊ុន​លក់រថយន្តរបស់ប្រទេសកូរ៉េ ហើយថ្មីៗនេះដែរក្រុមហ៊ុននៅខ្មែរក៏បានដាក់លក់ម៉ាក រថយន្តមួយប្រភេទក្នុងតម្លៃ ២៧៥០០ដុល្លារ ដែលមានឈ្មោះថា Hyundai Venue ជាប្រភេទរថយន្ត​​SUV ៥កៅអី មានរូបរាងទាន់សម័យ ផ្នែកខាងក្នុងទំនើប ផាសុកភាព ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរជាប្រចាំថ្ងៃ​។

Screenshot 2023 05 25 132333

២. រថយន្ត Ford៖ ក្រុមហ៊ុន Ford មានរថយន្តមួយប្រភេទម៉ាក Next-Generation Ranger XL ស៊េរីថ្មីឆ្នាំ 2023 ជាប្រភេទ Pick Up ដែលតម្លៃពិសេសត្រឹមជាង៣៦៩០០$ វាមានសមត្ថភាពដឹក ផ្ទុកទំនិញធ្ងន់ៗសម្រាប់បំពេញនូវគ្រប់តម្រូវការរបស់លោកអ្នកជាមួយភាពធន់ រឹងមាំ និងបើកបរបានគ្រប់ស្ថានភាពផ្លូវ។

344375666 1956399831419060 1527130319998295017 N

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia