គួរជិះម៉ូតូទៀតអត់ ខណៈរថយន្តមួយទឹក៣ម៉ូដែលនេះមានតម្លៃធូរថ្លៃស្មើរនឹងម៉ូតូ
នារី AUTOFEBRUARY 2 202415.2 K views

ម៉ូតូ​ជាយា​នជំនិះដែលមានតម្លៃធូរថ្លៃ ខណៈបងប្អូនដែលមានជីវភាពធម្យមក៏អាចមានលទ្ធិភាពទិញបាន។ ប៉ុន្តែបើរថយន្តវិញ ទាល់តែមានកញ្ចប់ថវិកាខ្ពស់ ទើបអាចទិញបាន គ្រាន់តែឡានល្អជាងម៉ូតូត្រង់ថាអាចជួយបាំងភ្លៀង ខ្យល់ និងថ្ងៃមានល្អ ហើយថែមទាំងមានសុវត្ថិភាពខ្ពស់ជាង​ម៉ូតូូថែមទៀត។ ​ប៉ុន្តែយ៉ាងណាមិញ សម្រាប់បងប្អូនដែលមាន​កញ្ចប់​ថវិកាទាប តែចង់ជិះឡាន កុំ​ទាន់​អាក់អន់​ចិត្តអី ថ្ងៃនេះ  Business Cambodia ប្រាប់​នូវរថយន្ត​ ៣ ម៉ូដែល​​ នៅស្រុកខ្មែរ ដែលមាន​តម្លៃប្រហាក់ប្រហែលម៉ូតូ​ ៖​

១. Matiz 2000-2001

សម្រាប់​រថយន្តម៉ូដែល​​នេះ លោក​អ្នក​ប្រហែល​ជាមិនសូវជាស្គាល់ប៉ុន្មាន​ទេ ប៉ុន្តែ​​​ឡាន​​របស់​កូរ៉េ​ខាងត្បូង​មួយ​នេះ​​មាន​តម្លៃធូរថ្លៃ​ជាង​ម៉ូតូ​នាពេល​បច្ចុប្បន្ន​​នេះទៅ​ទៀត​។​ ចំពោះ​  Daewoo Matiz ស៊េរី​ឆ្នាំចាប់ពី​ ២០០០ ទៅ ២០០១​ ​មាន​តម្លៃខ្ទ​ង់​ ១២០០ដុល្លារ​ទៅ​ ២២០០ដុល្លារ​ អាស្រ័យលើ​ម៉ាស៊ីន​នៅល្អឬ​មិន​សូវល្អ និងបចេ្ចក​វិទ្យា​មួយចំនួនទៀត​ ។​​ ចំពោះ​កម្លាំង​​របស់​ម៉ាស៊ីន​ Matiz មាន​តែ ៥៣ សេះ​ប៉ុណ្ណោះ ខណៈកម្រិត​ស៊ីសាំង​ ចន្លោះ​ ៥ទៅ ៧ លីត្រ​​ក្នុង​ ១០០ គីឡូម៉ែត្រ ។​

Daewoo Matiz I Facelift 2000

២. Kia Visto

ចំពោះម៉ូដែល​នេះ ជាជម្រើសល្អ​សម្រាប់បងប្អូនដែល​មានថវិកាស្ដួចស្តើង តែមិនចង់​ហាល​ក្តៅ​ ហាលភ្លៀង​ ដោយរថយន្ត​មួយ​ម៉ូឌែលនេះមាន​កម្លាំង​ម៉ាស៊ីន​ខ្លាំងជាង​ Matiz បន្តិច​ ​​គឺ​ ៧០​សេះ​ អាចផ្ទុកបាន​មនុស្ស ៥ នាក់​​ មាន​ល្បឿង​ខ្ពស់​គួរសម​​ ១៤៩ គឺឡូវម៉ែត្រ​ក្នុង​មួយ​ម៉ោង​​ កម្រិតស៊ីសាំងស្ថិតក្និង​ចន្លោះ ៤​ ទៅ​​ ៦លីត្រ​អាស្រ័យ​លើ​ស្ថាន​ភាពផ្លូវ ហើយ​​តម្លៃវិញខ្ទង់​​ ២៣០០ ដុល្លារ​​ទៅ​ ២៧០០ ដុល្លារ​ ទេនៅទីផ្សារស្រុកខ្មែរ ។

 

Kia Visto

៣. Kia Morning ​2004-2006

​ Kai Morning ​មានការពេញ​និយម​ខ្លាំងនៅទីផ្សារស្រុក​ខ្មែរខ្លាំង​​​​​ ដោយមាន​តម្លៃចន្លោះ​ពី ៥៨០០ដុល្លារទៅ​៥៩៥០ ដុល្លារ​ចំពោះ​ស៊េរី​ឆ្នាំ​២០០៤ ទៅ​២០០៦ ។​ រីឯ​កម្លាំង​​ម៉ាស៊ីនវិញមានកម្លាំង ៦០សេះ​ ​និង​កម្រិត​ស៊ី​សាំង​ខ្ទង់ ៦​ទៅ​៧លីត្រ​នោះ​ទេ។

 

1647772383 Fb Img 1647771668574

តើបងប្អូនគិតយ៉ាងណាដែរចំពោះកូនរថយន្តមួយទឹក ទាំងបីម៉ូដែលខាងលើនេះ?

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia