តើមានបងប្អូនណាខ្លះដែលមានថវិការត្រឹមតែ៣ម៉ឺនដុល្លារបន្តិចបន្តួច ហើយកំពុងតែពិបាកចិត្តមិនដឹងថាគួរទិញរថយន្តមួយណាដែលធន់ រូបរាងស្អាតនោះទេ ជាពិសេសនោះគឺចង់បានឡានថ្មីបកពីកេសតែម្តង។ ជាមួយគ្នានោះដែរ សម្រាប់បងប្អូនចង់បានឡានខ្លាញ់គោ កុំរំលងម៉ូដែលឡាន MG ឱ្យសោះព្រោះកំពុងមានការបញ្ចុះតម្លៃខ្លាំងមុនពិធីបុណ្យអុំទូកខាងមុខនេះ ខណៈតម្លៃវិញសល់ត្រឹមតែ ៣ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន MG Cambodia បានឱ្យដឹងថា សម្រាប់ចុងខែកញ្ញានេះ ក្រុមហ៊ុនកំពុងមានការបញ្ចុះតម្លៃលើម៉ូដែលរថយន្ត MG RX5 គឺជាប្រភេទរថយន្ត SUV ស៊ីសាំងតិច ទំនើប និងធំទូលាយ ដោយជាទូទៅលក់ក្នុងតម្លៃពេញរហូតដល់ទៅ ៣ម៉ឺន៨ពាន់ដុល្លារឯណោះ ប៉ុន្តែដើម្បីបងប្អូនដែលមានបំណងចង់ទិញទុកជិះដើរលេងជុំគ្រួសារថ្ងៃបុណ្យអ៊ុំទូកខាងមុខនេះក្រុមហ៊ុនបានលក់បញ្ចុះតម្លៃត្រឹមតែ ៣៥,៩៩០ដុល្លារតែប៉ុណ្ណោះ។
អ្វីដែលកាន់តែពិសេសទៀតនោះ ប្រសិនជាបងប្អូនទិញនៅក្នុងតម្លៃប្រូម៉ូសិននេះក្រុមហ៊ុនក៏មានការថែមជូនកាដូដូចជា ស្លាកលេខ កម្រាលជើង ឈ្នាន់ជើងអូតូមួយគូ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៀតនោះបើលោកអ្នកចង់ចចារដើម្បីបញ្ចុះតម្លៃរថយន្តបន្ថែមទៀតនោះលោកអ្នកអាចដកកាដូដែលខាងក្រុមហ៊ុនថែមជូនឱ្យទៅតាមហ្នឹងបាន។
នៅក្នុងនោះដែរ សម្រាប់លោកអ្នកដែលចាប់អារម្មណ៍លើម៉ូដែលរថយន្ត MG RX5 ហើយមិនទាន់មានប្រាក់គ្រប់គ្រាន់ដើម្បីទិញទេនោះ ខាងក្រុមហ៊ុនក៏អនុញ្ញាតឱ្យបងប្អូនមានប្រាក់ចូលរួមមុនត្រឹមតែ ៩,៩៩៩ដុល្លារនោះទេ ហើយនៅក្នុងមួយខែអាចបង់ត្រឹមតែ ៤០០ដុល្លារបន្តិចបន្តួចតែប៉ុណ្ណោះ។ ដូច្នេះសម្រាប់បងប្អូនដែលចាប់អារម្មណ៍លើម៉ូដែលរថយន្តនេះ ហើយចង់បានព័ត៌មានបន្ថែមផ្សេងៗអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 077753269/070834858 ៕