ជិះហ្រ្វីៗ! នេះជាទីតាំងទាំង ៦កន្លែង ដែលរដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុង ឱ្យពលរដ្ឋជិះមិនគិតថ្លៃ នៅថ្ងៃភ្ជុំ៥ថ្ងៃ
ធី ស្រីល័ក្ខ•OCTOBER 6 2026•138 views

ក្នុងឱកាសបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញនឹងដំណើរការរថយន្តក្រុងជិះឥតគិតថ្លៃ សម្រាប់ពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតតាមបណ្តាខេត្ត និងតាមបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ។

 

តាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថាដើម្បីជួយសម្រួលដល់ការចំណាយប្រាក់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មករ-និយោជិត​ ដែលទៅលេងស្រុកកំណើតជួបជុំគ្រួសារ រដ្ឋបាលនឹងប្រើប្រាស់រថយន្តក្រុងរបស់រដ្ឋ (City Bus) ចំនួន៦០០គ្រឿងដើម្បីបម្រើសេវាជូន ព្រមទាំងមានទឹកទទួលទានដោយឥតគិតថ្លៃផងដែរ។

 

ក្នុងនោះរថយន្ត១០០គ្រឿងសម្រាប់តម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញ និងចំនួន៥០០គ្រឿងទៀត សម្រាប់ដឹកជញ្ជូនពលរដ្ឋទៅតាមគោលដៅខេត្ត និងតាមវេលាម៉ោង ដូចមានចែងក្នុងលិខិតខាងក្រោមនេះ៖

825273370 1073775648631077 3227552038019969174 N825273244 1073775955297713 2502549177341082663 N

គួរជម្រាបផងដែរថាឆ្លៀតក្នុងឱកាសបុណ្យភ្ជុំទាននេះ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវឱ្យម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរឯកជនទាំងអស់ សូមមេត្តារក្សាតម្លៃឱ្យនៅដដែលកុំតំឡើងថ្លៃ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិ​បាលក្នុងការជួយសម្រួលនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕

825273547 1073775758631066 6616341756562384428 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia