ខេត្ដសំណាង! CDC អនុម័តគម្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ដ នៅខេត្ដ ២ នេះ
Bunthoeun KoemAPRIL 20 20262.8 K views

ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ដ និងរថយន្ដអគ្គិសនីចំនួន ២ ដែលទុនវិនិយោគសរុបជាង ៥០ លានដុល្លារ និងអាចបង្កើតឱកាសការងារជាច្រើនកន្លែងជូនប្រជាជនកម្ពុជាផងដែរ។

 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CDC គម្រោងរោងចក្រដំឡើងរថយន្ដថ្មីទាំង ២ នេះមានទីតាំងនៅខេត្ដកណ្ដាល ១ គម្រោង និងនៅខេត្ដពោធិ៍សាត់ ១ គម្រោង។ ដោយក្នុងនោះសម្រាប់រោងចក្រនៅខេត្ដកណ្ដាល មានទុនវិនិយោគប្រមាណ ១១ លានដុល្លារ និងអាចបង្កើតការងារចំនួន ១៦០ កន្លែងនៅពេលបើកដំណើរការ។ សម្រាប់រោងចក្រនៅខេត្ដពោធិ៍សាត់វិញមានទុនវិនិយោគប្រមាណ ៤៦ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦១១ កន្លែងនៅពេលរោងចក្របើកដំណើរការផងដែរ។ 

 

គួរជម្រាបផងដែរថា តាមរបាយការណ៍របស់ CDC នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ កម្ពុជាទទួលបានគម្រោងវិនិយោគសរុប ១៤៦ គម្រោង មានទុនវិនិយោគសរុប ២.៥ ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារបានប្រមាណជាង ៨ ម៉ឺនកន្លែងឯណោះជូនប្រជាជន៕

 

672677163 122266874282248245 4442065895192917834 N

 

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia