ត្រូវប៉ាន់អ្នកមានឡានអគ្គិសនី! ក្រុមហ៊ុនធំ ២ នឹងដំឡើងស្ថានីយសាកថ្មរាប់រយកន្លែងនៅកម្ពុជាឆ្នាំក្រោយ
Bunthoeun KoemNOVEMBER 29 2022447 views

ក្រុមហ៊ុនឯកជនធំៗចំនួន ២ គឺក្រុមហ៊ុន EV Energy Tech Company Unlimited និងក្រុមហ៊ុន BYD Auto Industry គ្រោងនឹងដំឡើងស្ថានីយសាកថ្មរថយន្ដអគ្គិសនីសរុបជាង ២០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។ នេះយោងតាមប្រសាសន៍របស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មពិធីដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Stations)នៅទីស្ដីការក្រសួងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

316109200 452481090396224 3204675514444344597 N (1)

ថ្លែងនៅក្នុងពិធីខាងលើឯកឧត្ដមទេសរដ្ឋមន្រ្ដីបានលើកឡើងយ៉ាងដូច្នេះថា «ក្រោយពីពិភាក្សាជាមួយ EV Energy Tech គាត់មានគម្រោង នឹងដាក់ ២ កន្លែងទៀតនៅទូទាំងប្រទេស ហើយក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតយានយន្ដអគ្គិសនីបានលើកឡើងគម្រោងឆ្នាំក្រោយដាក់ឲ្យបាន ២០០ ស្ថានីយនៅទូទាំងខេត្ដក្រុង»

សូមជម្រាបថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានមានឆន្ទៈក្នុងការចូលរួមកាត់បន្ថយពីការបំពុលបរិស្ថានតាមរយៈការកាត់បន្ថយប្រើប្រាស់យានយន្តដើរដោយថាមពលប្រេងឥន្ធនៈ ងាកមកប្រើប្រាស់យានយន្តអគ្គិសនីវិញ។ ហើយតាមការគ្រោងទុក រាជរដ្ឋាភិបាលនឹងជំរុញឱ្យមានអ្នកប្រើប្រាស់រថយន្តអគ្គិសនី ៤០ ភាគរយ និងម៉ូតូ ៧០ភាគរយ នៅឆ្នាំ ២០៥០ ខាងមុខ។

យ៉ាងណាមិញសម្រាប់ ការជម្រុញឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់យានយន្តអគ្គិសនីគឺជារឿងដ៏លំបាក ដោយសារកត្តាមួយគឺមិនមានស្ថានីយបញ្ចូលថាមពលអគ្គិសនី នៅតាមបណ្ដាខេត្ត ដូច្នេះអ្នករស់នៅទីនោះគឺមិនអាចប្រើប្រាស់យានយន្តអគ្គិសនីបានឡើយ ។ ដូច្នេះសម្រាប់ការចូលរួមដំឡើងស្ថានីយសាកថ្មពីក្រុមហ៊ុនធំៗខាងលើ គឺជារឿងដ៏ល្អក្នុងការជំរុញឲ្យពលរដ្ឋនៅទូទាំងប្រទេសអាចប្រើប្រាស់រថយន្ដអគ្គិសនី៕

អត្ថបទ៖ កឹម ប៊ុនធឿន

Ladesaeule Print

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia