បន្ថយអត្រាពន្ធ! សម្រាប់រថយន្តប្រើប្រាស់អគ្គិសនី (EV) ៣ ប្រភេទនេះនឹងត្រូវបន្ថយពន្ធលើមធ្យោបាយដឹកជញ្ជូន
ធី ស្រីល័ក្ខAUGUST 22 2025496 views

យោងតាមលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា សម្រាប់រថយន្តប្រើប្រាស់ថាមពលអគ្គិសនី (អ៊ីវី) ប្រភេទទេសចរណ៍ ដឹកទំនិញធុនតូចមានទ្វារ៤ (ភិកអាប់) និងដឹកអ្នកដំណើរ នឹងមានការកែសម្រួលបន្ថយអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូនដូចខាងក្រោមនេះ៖

 

. គិតជាកម្លាំងសេះដល់ ១៥០សេះ ឆ្នាំផលិតដល់៥ឆ្នាំ ១០០ ០០០(គិតជារៀល) ឬលើសពី ៥ឆ្នាំដល់ ១០ឆ្នាំ ៨០ ០០០(គិតជារៀល) និងលើសពី ១០ឆ្នាំ ៦០ ០០០(គិតជារៀល)

 

. គិតជាកម្លាំងសេះលើសពី ១៥០សេះ ដល់២០០សេះ ឆ្នាំផលិតដល់ ៥ឆ្នាំ ១៥០ ០០០(គិតជារៀល) ឬលើសពី ៥ឆ្នាំដល់១០ឆ្នាំ ១០០ ០០០(គិតជារៀល) និងលើសពី១០ឆ្នាំ ៨០ ០០០(គិតជារៀល)

 

. គិតជាកម្លាំងសេះលើសពី ២០០សេះដល់៣០០សេះ ឆ្នាំផលិតដល់ ៥ឆ្នាំ ៣០០ ០០០(គិតជារៀល) ឬលើសពី ៥ឆ្នាំដល់១០ឆ្នាំ ១៥០ ០០០(គិតជារៀល) និងលើសពី១០ឆ្នាំ ១០០ ០០០(គិតជារៀល)

 

. គិតជាកម្លាំងសេះលើសពី ២៥០សេះ ដល់ ៣០០សេះ ឆ្នាំផលិតដល់ ៥ឆ្នាំ ៥០០ ០០០(គិតជារៀល) ឬលើសពី ៥ឆ្នាំដល់១០ឆ្នាំ ២៥០ ០០០(គិតជារៀល) និងលើសពី១០ឆ្នាំ ១៥០ ០០០(គិតជារៀល)

 

.គិតជាកម្លាំងសេះលើសពី ៣០០សេះឡើងទៅ ឆ្នាំផលិតដល់ ៥ឆ្នាំ ៨០០ ០០០(គិតជារៀល) ឬលើសពី ៥ឆ្នាំដល់១០ឆ្នាំ ៤០០ ០០០(គិតជារៀល) និងលើសពី១០ឆ្នាំ ២០០ ០០០(គិតជារៀល)

១៦

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជឿជាក់យ៉ាងមុតមាំថា សាធារណជននិងម្ចាស់រថយន្តប្រើប្រាស់ថាមពលអគ្គិសនី(អ៊ីវី) ទាំងអស់នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia