យីហោរថយន្តអាមេរិក និងចិន មានដំឡើងនិងផលិតនៅខ្មែរហើយ ខណៈនេះជាតម្លៃក្រុមហ៊ុនត្រៀមដាក់លក់
ធី ស្រីល័ក្ខOCTOBER 1 20251.4 K views

នាពេលបច្ចុប្បន្ននេះយីហោរថយន្ត Chevrolet របស់អាមេរិក និង GAC របស់ចិន បាននិងកំពុងតែត្រៀមដំណើរការផលិតនិងដំឡើងរថយន្តរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាយើងហើយ។ ដោយនៅក្នុងនោះរោងចក្ររថយន្ត Chevrolet គឺមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ខណៈបច្ចុប្បន្នបាននឹងកំពុងដំណើរការសាងសង់ ដោយរោងចក្រថ្មីនេះដែរត្រូវបានអភិវឌ្ឍន៍នៅលើផ្ទៃដីសរុបចំនួន ១១ហិកតា ដោយក្រុមហ៊ុនបានចំណាយដើមទុនប្រមាណ ១៩លានដុល្លារឯណោះនៅក្នុងការសាងសង់។

 

ដោយឡែក សម្រាប់រោងចក្ររថយន្ត GAC វិញក៏បានបណ្តាក់ទុនរួមគ្នារជាមួយក្រុមហ៊ុន TH Automotive Manufacturing Co.,Ltd ដែលនឹងបោះទុនរួមគ្នាប្រមាណ១៩លានដុល្លារអាមេរិក ហើយរោងចក្រនេះនឹងសាងសង់លើផ្ទៃដី ១១ហិកតាក្នុងខេត្តកំពង់ឆ្នាំង ខណៈត្រូវបានរំពឹងទុកថានឹងបង្កើតការងារចន្លោះពី ៤០០ ទៅ៦០០ កន្លែង និងមានសមត្ថភាពផលិតប្រចាំឆ្នាំពី ១ម៉ឺនគ្រឿងទៅ ១ម៉ឺន៥ពាន់គ្រឿងផងដែរ។

 

ជាមួយគ្នានោះដែរ សម្រាប់ក្រុមហ៊ុនអាមេរិកគឺ Chevrolet នឹងដំឡើង ប្រភេទរថយន្ត Chevrolet Colorado ប្រភេទ Pick Up ដែលនឹងដាក់លក់ក្នុងតម្លៃត្រឹមតែ ៥ម៉ឺន២ពាន់ដុល្លារប៉ុណ្ណោះ។ ដូច្នេះហើយ សម្រាប់បងប្អូនដែលចូលចិត្តរថយន្តប្រភេទ Pick Up ត្រៀមលុយទិញឱ្យហើយទៅជាពិសេសនោះគឺអ្នកដែលជាហ្វេនរបស់រថយន្តអាមេរិកផ្ទាល់តែម្តង មួយវិញទៀតក្នុងករណីបងប្អូនចង់ដឹងបន្ថែមពីរថយន្តនេះអាចធ្វើការសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 095 555 832/ 093 889 888 ឬអាចទៅទីតាំងផ្ទាល់ដែលស្ថិតនៅអគារ #115 មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

7a1f0856 6640 449c 8e65 67bba155c864

ដោយឡែក សម្រាប់ក្រុមហ៊ុនចិន GAC វិញនឹងតម្លើងរថយន្តរហូតដល់ទៅ ៣ម៉ូដែលនៅក្នុងខេត្តកំពង់ឆ្នាំង ដោយតម្លៃត្រូវបានគេប៉ាន់ស្មានថាត្រៀមដាក់លក់ក្នុងតម្លៃដូចជា៖ រថយន្ត GN8 (៦៥,០០0 ដុល្លារ), Emzoom (២៣,៥០០ ដុល្លារ), Emkoo (២៩,៩៩៩ ដុល្លារ) ។ ដូច្នេះហើយសម្រាប់បងប្អូនដែលចាប់អារម្មណ៍ក្នុងការប្រើប្រាស់រថយន្ត GAC អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 095 999 029 (𝗞𝗛/𝗘𝗡)/095 999 026 (中文) ឬឆាតទៅកាន់ហ្វេសប៊ុកផេកផ្ទាល់របស់ GAC Cambodia បានផងដែរ៕

 7c62640c 42b6 4af2 A87d Dcd0a1e99895.jpg

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia