​​​​​​​​​​​​​​​​​​​ រថយន្ត​​​ BAIC BJ40 Plus ស៊េរី​ឆ្នាំ២០២២ ​​​​​​​​ចូ​លមក​ដល់​​ស្រុក​ខ្មែរ​ហើយ ​
Makara ChhamSEPTEMBER 12 2022

​​​​​​​​​​​​​​​​​​ក្រុមហ៊ុន​ សេ​ណូ​វា​​ អូតូ​ បាន​ប្រារ​ព្ធ​ពិធី​​​​​សម្ពោធ​​​​រថយន្ត​​ថ្មី​​​​​​​​​​​​​គឺ​ BAIC BJ40 Plus ស៊េរី​ឆ្នាំ២០២២​ យ៉ាង​​​​​​​​ធំ​មួយ​​​ ​ហើយ​​កម្មវិធី​​សម្ពោធ​​នេះផងដែរ​ត្រូវបាន​​ធ្វើ​ឡើង​នៅ​ ​​​​​​ BAIC Showroom​​​​ ​​​តាម​បណ្ដោយផ្លូវជាតិ​លេខ​ ៦A  ​ខណ្ឌ​​​ជ្រោយ​​ចង្វា​ រាជធានីភ្នំពេញ​ ​ដោយមាន​​​​​ភ្ញៀវ​កិត្តិយស​​​​​ជា​​​ច្រើន​​ រួម​​ទាំង​អ្នក​​​​​​​​សារព័ត៌មាន​​ជាច្រើន​​​​​​ស្ថាប័ន​​ក៏បាន​អញ្ជើ​ញ​​​​ចូល​រួម​ផងដែរ​​។

Photo 2022 09 11 15 54 12

​​​​​​ក្នុង​ឱ​កា​ស​​នេះ​ដែរ​ លោក ឯមភិន វិរិយ៉ាវុធ អគ្គនាយក​នៃ​ក្រុម​ហ៊ុន​ ​ស៊ី​ណូ​វា​ អូតូ​​​ បានឡើង​ថ្លែ​​ងសុន្ទរក​ថា​​នៅក្នុង​​​​អង្គ​ពិធី​នេះដែរ​​ ដោយ​​​​​លោក​បាន​មាន​ប្រសាសន៍​​ថា​ ​​៖ “​​​​​​​​​​​​​​​​​​​​​​​​​​​ប្រ​វត្តិ​​នៃ​ការ​ចាប់​ផ្តើម​នៃ​ក្រុមហ៊ុន​ ស៊ី​ណូវា​ អូតូ​ ​​​​​​​​​​​​​​ដែល​ត្រូវបាន​បង្កើត​ឡើង​​តាំងពី​ឆ្នាំ២០១៦​​ ​ក្រុមហ៊ុន​​​របស់​យើង​(SenovaAuto) ផ្តោត​​ទៅ​លើ​ការចង​ក្រង​លើ​រថយន្ត​​ស៊េរី​ទំនើបនិង​ជាប្រភេទ​រថយន្ត​ថ្មី​​ ផ្តាច់មុខ​​ពី​ក្រុមហ៊ុន​​​​​​​​​​​លំដាប់​អន្តរជាតិ​មួយ ​នៅ​ឯ​​​​សាធារ​ណ​រដ្ឋ​​​ប្រជាមានិត​​ចិន​​ ដោយ​មាន​ឈ្មោះ​ថា​ BAIC ។​ មកទល់​​បច្ចុប្បន្ន​នេះ​ ទទួល​បាន​កា​រ​​​គាំ​ទ្រ​​​​​​​​យ៉ាង​​​ខ្លាំង​ពី​សំណាក់​​​អតិ​ថិ​ជន​ប្រើប្រាស់​​រថយន្ត​​​ថ្មី​ ដែល​មាន​គុណ​ភាពខ្ពស់​​ ស្ត​ង់​ដា​​អឺ​រ៉ុប​ និង​មាន​ការ​ផ្តល់​​​ធានា​​​​​​ច្បាស់​លាស់​ ព្រម​ទាំងមាន​ការ​​​​សេវា​ថែម​ទាំជូន​អតិ​ថិ​ជន​​ដោយអ្នក​ជំនាញ​​​ផ្ទាល់​ពី​ក្រុមហ៊ុន​​​​​​​​​​​​​តែម្តង​ ​“ ​។​

Photo 2022 09 11 15 47 05 (2)

​លោក​​អគ្គរនាយក​ក៏បានមាន​ប្រសាសន៍​បន្ថែម​​​ទៀតថា​៖ “​ គួ​រជំរាប​ផងដែរ​ថា​ ​ក្រុមហ៊ុន​ BAIC ជា​ក្រុមហ៊ុនដែល​​​​​ផលិត​​រថយន្ត​ដ៏ធំ​មួយ​ក្នុង​ចំណោមផលិត​​រថយន្ត​​​​​ក្រុមហ៊ុន​ធំ​ៗទាំង​​​​​​​​​​​​​​​​ ៥​ នៅ​ឯ​សាធារ​ណ​​​រដ្ឋ​ប្រ​ជា​មា​និត​ចិន​ ដោយ​បង្កើត​​ឡើង​នៅ​ឆ្នាំ​ ១៩៥៨ មក​ម្ល៉េះ។​​ ក្រុមហ៊ុន​នេះ​ក៏​មាន​សិទ្ធ​​ផលិត​​​​​​​ និង​​ចែក​ចាយ​​​​​​ ​​រថយន្តម៉ាក​​ Mecerdes-Benz ​​​​​​​ចាប់​ពី​ឆ្នាំ​ ២០០៥​ នៅ​សាធា​រណ​រដ្ឋ​ប្រ​ជានិ​តចិន​ផងដែរ​ តាម​បទពិ​សោ​ទ​​​​ន៍​​​​​ស្នា​ដៃ​យ៉ាង​ល្អឯក​​ ​​ធ្វើ​ឲ្យ BAIC ​អាចផលិត​ និង​បង្កើត​​​នូវរថយន្ត​ស៊េរី​ទំ​នើបៗ គុណភាព​ខ្ពស់​​ និង​រឹង​មាំ​ ឆ្លាត​វ៉ៃ​​ តាម​បច្ចេក​វិទ្យា​ចុង​ក្រោយ​​​កម្រិត​ស្តង់​ដាអឺរ៉ុប​​​​ដែលលោក​អ្នក​​អាចជឿទុក​ចិត្ត​បាន​​​”។

Photo 2022 09 11 15 47 03

ជាចុង​ក្រោយ​​​ លោក​ក៏​បន្ថែម​ទៀត​​​ថា​៖ “រយ:កាល​ ៤ឆ្នាំ កន្លង​មក​នេះ​ ​​ក្រុមហ៊ុន​ ស៊ី​ណូវា​ អូ​តូ​​ ​បាន​​ចាប់ដៃ​សហកា​រ​​​​​​​​​​​​​​​ ​នាំចូល​​ផ្តាច់​​​មុខ​នូវរថយន្ត​ BAIC មក​កាន់​​ប្រ​ទេសកម្ពុជា​ ​ហើយ​​​ឃើញ​ថា​​សន្ទុះ​នៃការ​គាំ​ទ្រ​​​​នៃអតិថិ​ជន​​ ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​​​មាន​ការ​​កើន​ឡើង​​​គួរ​ឲ្យ​កត់​សម្គាល់​ ​​ដូច្នេះ​ហើយ​​​​​​​​​​​​​​​​​​​​ក្រុមហ៊ុន​​​​​​ សម្រេច​នាំចូល​​រថយន្ត​ស៊េរី​​​​​​ថ្មី​​ ​​​​​ជាមួយ​បច្ចេ​កវិទ្យា​ចុង​​ក្រោយ​​​​​​របស់​ BAIC គឺ​​​ BJ40 Plus ស៊េរី​ឆ្នាំ២០២២ ​ដើម្បី​គាំទ្រ​​​តម្រូវការ​​​ប្រើប្រាស់​របស់​អតិថិ​ជន​​​ តម្លៃ​សមរម្យ​​ និង​​លក្ខណ:សម្បត្តិ​ល្អសាក​សម​​​​អ្នក​ចូល​ចិត្តបើកបរ​បែប off-Road ដូច​ជា ឡើង​​ភ្នំ​ ចូល​ព្រៃ​ ទី​ជិតទី​​ឆ្ងាយ និង​អាច​ប្រើប្រាស់​ប្រចាំ​ថ្ងៃទៅ​តាមតម្រូវការ​ អ្វី​ដែ​ល​ពិសេសជានេទៅ​ទៀត​ គឺមាន​​ការធានា​ពី​រោង​ចក្រផ្ទាល់​​រយ:ពេល​​ ៣​ឆ្នាំ​ពេញ​​ ឬ​​​១00,០០០​​គីឡូម៉ែត្រ​ ​​ទទួលមើល​ការ​ថែទាំ​​​​​​​លើ​រថយន្ត​​រយ:ពេល​ ២ឆ្នាំ ឬ​​​២0,០០០​​គីឡូម៉ែត្រ និង​មាន​សេវា​បង់រំលួស​យ៉ា​ង​ងាយ​ស្រួល​​​​ ​​​សម្រាប់​​អតិថិជន ​​​ជាមួយ​នឹង​ធានា​គារ​ដៃ​គូ​​ជាច្រើន”​​។

Photo 2022 09 11 15 47 02

​​​​ក្រឡេក​មក​មើល​​​ ​រថយន្ត​​ទំ​នើប​ស៊េរី​ថ្មី BAIC BJ40 Plus វិញ​​ម្តង​​ ​ដែលក្រុមហ៊ុន​​ ស៊ី​ណូវា​​ អូ​តូ​ ​ទើប​​​​​​នាំចូល​មក​ថ្មី​​ៗ​នេះ ​​គឺជារថយន្ត​​​​​ប្រ​ភេទ​​ Body on Frame SUV ​ដោយគេបានបំពាក់​ដោយ​៖

  • ​ម៉ាស៊ី​ន​សាំង​ 4ស៊ីឡាំង​​​ចំណុះ​ 2.០L Twin Turbo
  • កម្លាំង 160kW/ កម្លាំង​រមូរ 380NM
  • ​​ប្រើ​ប្រ​អប់​លេខ​ 8​វគ្គ​​អូ​តូ​​ម៉ាតិច​
  • ​ចំណុះ​​ធុង​​ប្រេង​ឥ​ន្ធ​ន:​ 80L
  • កម្រិត​ស៊ីសាំង​សាំង​​ជាមួយ​ធម្យ​ម​​ 10.1L ក្នុង​កា​រ​បើកបរ​ចម្ងាយ​ 100KM
  • សម្រាប់​​​ការបើកប​រ គឺ​ជាប្រ​ភេទ​ AWD ​(4X4)
  • ទម្ងន់​​​ទាញ​​​​ ៥តោន​​​

ផ្នែកខាង​ក្រៅ​​នៃ​រថយន្ត​​ BAIC BJ40 Plus ៖

  • ​​​​ប៉ាណា​​​ ​​​​​​​​​​ខាង​មុខ​​មាន​​ ៥​ប្រណោះ​​​​​​​​​ ​បញ្ជាក់​​ពី​លក្ខណ:​ស្វាហាប់​ ដោយ​​ត្រូ​វបានចម្លង DNA ចេញ​ពី​​រថយន្ត​ដែល​បម្រើ​​ឲ្យ​​វិស័យ​យោធា​​ ​​​​​។​​​​​​
  • ចង្កៀង​​​ខាងមុខ​​ គឺ​ជាប្រ​ភេទ LED  ​​​​​​​​​​​បំពាក់​មកជាមួ​យនឹង​​ប្រភេទ​ភ្លើង​គុជ​ ​​​ពន្លឺ​ភ្លឺ​ច្បាស់​​​ល្អ​​  ​​​ក៏​ដូចជាការរចនា​​​​​​អំពូលសង​ខាង​​ ៣​​គ្រាប់រាង​ជាប្រ​អប់​​​​​​​​​ និង​អំពូល​ Daylight ផងដែរ​​​​។​
  • ​​​កាងខាងមុ​ខ​ កាន់​ស្រស់​ស្អាត​​​ អម​ជាមួយ​​ការឌី​ហ្សាញ​បែប​ស៊ីវិល័យ ហើយ​​ផ្តល់​នូវ​​​កម្ពស់​​រថយន្ត​ហើប​ពី​ដី​កាន់​ខ្ពស់​​​ស្រឡះ ​​បញ្ជាក់​​អំពី​អំ​ណាច​​​​​​​​​​​​ ឈ្នះ​អស់​គ្រប់​ស្ថាន​ភាព​​ផ្លូវ​​ពិបាក​ៗ ។

ប្រ​វែង​​រថយន្តរបសស់​ BAIC BJ40 Plus រួម​មាន​៖

  • ​​​​​ប​ណ្តោយប្រ​វែង​​ 4,645mm
  • ទទឹង​ប្រវែង​ 1,925mm
  • កម្ពស់​ប្រវែង​ 1,871mm
  • គម្លាត​កង់​​​​មុខ​-ក្រោយ​ 2,745​​​​mm
  • ទម្ងន់​នៃរថយន្ត​​ 2505kg

រី​ឯផ្នែកខាង​ក្រោយ​នៃ​រថយន្ត​​ BAIC  BJ40 Plus ត្រូវបាន​បំពាក់​មក​ជាមួយ​ស្តុប​ក្រោយ​ជាប្រភេទ LED  ​​​​​រាង​ប្រ​អប់​​​​​​​​​​​​​​​កាន់​លើ​ក​នូវ​សោភ័ណ​​ភាព​រថយន្ត​​​​កាន់​​ស្អាត​​ ហើយ​អ្វី​​ដែល​លេ​ច​ធ្លោ​ខ្លាំង​នោះ​​គឺ​​ កង់​សាគួរ​នៅ​​ខាងក្រោ​យ​រថយន្ត​ ​​​​​​​​​​​ងាយ​ស្រួល​​ក្នុង​ការ​ដោះ​ដូរ​​​​កាន់​រហ័ស​​​នៅពេល​ណាមាន​អាសន្ន​​​។​

Photo 2022 09 11 15 47 07

​​​​​​​ចំណែក​​​​​​​​​ផ្នែកខាងក្នុង

+ផ្នែកខាងក្នុង​

  • ចង្កូត​​ដៃស្រោបដោយស្បែក​​​ Leather streeing wheel
  • ចង្កូត​​​​​​​​​​ដៃ​អេឡិចត្រូនិក​​ Electric Power streering ​​​​​​
  • ចង្កូតដៃ​មាន​កម្តៅ​​​​​ Heated streering wheel ​​​​​​​​​​​​​​​​​
  • ​​​​​អេក្រង់​​មើល​កុង​ត័រ​​​​​ឬ​ឌី​ជីថល​​ ប្រភេទ​ LED ទំ​ហំ​ 12.3 អ៊ីញ​
  • ប៉ាស់​​ចំនួន​​​​​ ៦ គ្រាប់​
  • ​​​​​​​​​​​​ប៊ូតុងបញ្ជារផ្សេងៗជាច្រើន​លើ​ដៃចង្កូត​​​​​​​​​ Multi-function streering
  • កៅ​​អី​​​អង្គុយប្រ​ភេទ​ Leather nanometer
  • អេក្រង់​កម្សាន្ត​ទំហំ​ 10អ៊ីញ​
  • Bluetooth+USB+ Radio
  • មាន​ម៉ាស៊ីន​ត្រជាប់​​​ Air conditioner micro filter
  • ​ម៉ាស៊ីន​ត្រជាក់​ផ្នែក​ខាងក្រោយ​ Rear seat ari-conditioner outlet
  • Interior Ambient light ​​​​​​​
  • Photo 2022 09 12 13 26 47

​​​​​​​+ ប្រ​ព័ន្ធសុវត្ថិភាព​

  • ប្រព័ន្ធហ្រ្វាំង ABS
  • ប្រព័ន្ធបែកចែកសម្ពាធហ្រ្វាំង EBD
  • ប្រព័ន្ធជំនួយចាប់ច្រាំងបន្ទាន់ EBA
  • ប្រព័ន្ធ ESP TCS HHC
  • ប្រព័ន្ធវាស់ស្ទង់សម្ពាធខ្យល់កង់ TPMS
  • ប្រព័ន្ធប្រាប់​សញ្ញា​​​​ពេល​ចូល​ចត​ Parking sensor
  • ប្រព័ន្ធការពារក្រលែង Anti-roll cage
  • ប្រព័ន្ធ​Theft-deterrent system
  • ប្រព័ន្ធ Child safety child lock
  • ប្រ​ព័ន្អCruise control
  • ​កាមេរ៉ា​​​មើល​​ក្រោយ​​Reversing camera​
  • ពោង​សុវត្ថិភាព​​​​​​​​​ Driver air bag, passenger air bag ​​
  • មាន​ប្រ​ព័ន្ធមើល​​​​​​សម្ពាធ​ខ្យល់​ Tire pressure monitoring
  • ​​​​​​​​​​​​ប្រព័ន្ធ​​ចាក់​​សោរទ្វា​រថយន្ត​​សម្រាប់​កូន​​​ក្មេង​​ Children’s door lock
  • ប្រ​ព័ន្ធAnti -theft engine
  • ប្រព័ន្ទSound adjustable- speed sensor
  • ប្រ​ព័ន្ធ Auto-hold
  • Photo 2022 09 12 13 26 51

​​គួ​របញ្ជាក់​ផងដែរថា​ រថយន្ត​​ BAIC BJ40 plus ស៊េរី​ឆ្នាំ​២០២២ នេះ​​​មាន​​ជម្រើសបើក​បរ​ជាច្រើន​ រួម​មាន ​Snow/​​​​​​​​​Sport/Comfort/Eco mode ។​​ ហើយរថយន្តនេះដែរ មានតម្លៃក្នុង ទីផ្សារស្រុុកខ្មែរថ្លៃ ៧៩០០០ដុល្លារ  ប៉ុន្តែក្នុងឪកាសពិសេសនេះបញ្ជុះនៅសល់ ៧៥ ០០០ដុល្លារតែប៉ុណ្ណោះ

ដូច្នេះសម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖

  • ទូរស័ព្ទលេខ 085 777 266 /085 777 388
  • អគារតាំងបង្ហាញរថយន្តទាំង ២ទីតាំង៖
  • ទីស្នាក់ការកណ្តាល BAIC Cambodia ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វា
  • សាខាង BAIC Cambodia ផ្លូវមហាវិថីសហព័ន្ធរុស្សី ស្ថិតនៅទល់មុខសកវិទ្យាល័យភូមិន្ទភ្នំពេញ៕

អត្ថបទ​​ដោយ​៖ ព្រឹម ភក្តី​​

Photo 2022 09 11 15 47 02 (2)

Photo 2022 09 11 15 47 05

Photo 2022 09 11 15 47 08

Photo 2022 09 11 15 47 04

Photo 2022 09 11 15 47 06

Makara Chham

អត្ថបទសរុប៖ 48

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia