ចង់ប្រើរថយន្តជប៉ុន TOYOTA ស៊េរីឆ្នាំ២០២៦ ដំឡើងដោយស្នាដៃកូនខ្មែរអាចសម្លឹងម៉ូដែល ៣នេះបាន ខណៈនេះជាតម្លៃក្រុមហ៊ុនដាក់លក់
ធី ស្រីល័ក្ខMAY 8 2026956 views

នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន Toyota ដែលជាយីហោដ៏ល្បីល្បាញរបស់ជប៉ុន មានរោងចក្រដំឡើងរថយន្ដរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាហើយ ដោយមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ បន្ទាប់ពីក្រុមហ៊ុនបានបោះទុនវិនិយោគប្រមាណជាង ៣៦ លានដុល្លារ និងបានបើកដំណើរការ​ កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

 

យ៉ាងណាសម្រាប់រោងចក្រទី១នៅកម្ពុជានេះដែរ ក្រុមហ៊ុន Toyota បានធ្វើការដំឡើងនូវរថយន្ដទំនើបៗដូចជា៖TOYOTA FORTUNER LEGENDER, TOYOTA HILUX REVO V EDITION, TOYOTA HILUX REVO RALLY ជាដើម។ ដូច្នេះតើសម្រាប់ស៊េរីឆ្នាំ២០២៦ រថយន្ដខាងលើនេះដាក់លក់លើទីផ្សារក្នុងតម្លៃប៉ុន្មាន?

 

បើតាមការបញ្ជាក់ពីក្រុមហ៊ុន Toyota Cambodia មកកាន់ Business Cambodia បានឲ្យដឹងថា សម្រាប់រថយន្ដ Toyota ដែលដំឡើងនៅខ្មែរសម្រាប់ស៊េរីឆ្នាំ២០២៦ គឺដាក់លក់ក្នុងតម្លៃដូចមុនដដែល ដោយក្នុងនោះ៖

. TOYOTA FORTUNER LEGENDER ដាក់លក់ក្នុងតម្លៃ ៦៥,៥០០ ដុល្លារ ។

. TOYOTA HILUX REVO V EDITION ដាក់លក់ក្នុងតម្លៃ ៤០,៩០០ ដុល្លារ ។

. TOYOTA HILUX REVO RALLY ដាក់លក់ក្នុងតម្លៃ ៥០,៦០០ ដុល្លារ ។

51

យ៉ាងណាមិញ សម្រាប់រថយន្ដ 𝐓𝐨𝐲𝐨𝐭𝐚 𝐇𝐢𝐥𝐮𝐱 𝐑𝐞𝐯𝐨 𝐕-𝐄𝐝𝐢𝐭𝐢𝐨𝐧 និង 𝐓𝐨𝐭𝐨𝐲𝐚 𝐇𝐢𝐥𝐮𝐱 𝐑𝐞𝐯𝐨 𝐑𝐚𝐥𝐥𝐲 ស៊េរី២០២៦ ក្រុមហ៊ុនបានបំពាក់នូវម៉ាស៊ីន GD Engine 2.8L កម្លាំង 201HP គ្រោងឆ្អឹងរឹងមាំព្រមជាមួយ ជន្ទៀស 5 សន្លឹកងាយស្រួលដឹកធ្ងន់ និងប្រព័ន្ធសុវត្ថិភាព បើកបរដោយប៉ុង ១ ក៏បាន ប៉ុង ១ ក៏បាន។ ដោយឡែករថយន្ត 𝐓𝐨𝐲𝐨𝐭𝐚 𝐅𝐨𝐫𝐭𝐮𝐧𝐞𝐫 𝐋𝐞𝐠𝐞𝐧𝐝𝐞𝐫 ម៉ាស៊ីនចំណុះ ២.៨ លីត្រ (2.8L Diesel) ជំនាន់ 1GD-FTV និងមាននូវកន្លែងអង្គុយ ៧ កៅអី ឬបត់ជួរទីពីរ និងទីបីសម្រាប់កន្លែងផ្ទុកទំនិញកាន់តែច្រើន។ ក្នុងនោះសម្រាប់ការបើកបរចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រស៊ីប្រេងតែ ៦ លីត្រ ទៅ ៨ លីត្រប៉ុណ្ណោះ។

53

សម្រាប់លោកអ្នកដែលចង់បានរថយន្ដទាំង ៣ ខាងលើយកទៅប្រើបប្រាស់ អាចធ្វើការទាក់ទងសាកសួរព័ត៌មានលម្អិតទៅកាន់ក្រុមហ៊ុន Toyota Cambodia បានតាមរយៈលេខទូរស័ព្ទ 𝟬𝟭𝟳 𝟯𝟯𝟯 𝟱𝟬𝟯/ 𝟬𝟵𝟲 𝟰𝟮𝟮 𝟳𝟴𝟵𝟮 នេះបានផងដែរ៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia