ឮហើយស្រងាកចិត្ត! Apple បានបញ្ចេញ iOS26 ឱ្យប្រើជាផ្លូវការហើយ តែម៉ូឌែល iPhone ទាំងនេះ គ្មានវាសនាបានប្រើទេ
ធី ស្រីល័ក្ខSEPTEMBER 27 20253.6 K views

កាលពីថ្មីៗនេះ យើងបានដឹងហើយថាក្រុមហ៊ុន Apple ទើបតែបញ្ចេញ iOS 26 ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅក្នុងនោះយើងបានសង្កេតឃើញថាមានអ្នកប្រើប្រាស់ iPhone ជាច្រើននៅលើពិភពលោកបានចាប់អារម្មណ៍នៅ iOS ថ្មីនេះជាខ្លាំងដោយសារតែវាមានការផ្លាស់ប្តូរប្លែកខុសពី Version មុនទាំង icon កម្មវិធី(App) និង UI ផងដែរ។

 

ជាមួយគ្នានោះដែរ ថ្វីត្បិតតែក្រុមហ៊ុន Apple បានបញ្ចេញ iOS 26 សម្រាប់អ្នកប្រើទូរស័ព្ទ iPhone ទូទាំងពិភពលោកឱ្យអាប់ដេតទាំងអស់គ្នាយ៉ាងណាក៏ដោយ។ ប៉ុន្តែនៅក្នុងនោះសម្រាប់អ្នកដែលប្រើទូរស័ព្ទម៉ូដែលចាស់ៗដូចជា៖ iPhone XS, iPhone XS Max, iPhone XR និងiPhone ម៉ូឌែលចាស់ៗជាងនេះក៏មិនអាចដំឡើងទៅ iOS 26 បានឡើយ។

5

យ៉ាងណាមិញសម្រាប់អ្នកដែលប្រើប្រាស់ iPhone ដែលអាចអាប់ដេត iOS 26 នេះបាន គឺចាប់ពីទូរស័ព្ទ iPhone 11 រហូតដល់ iPhone 17 Pro Max ផងដែរ។

ចំពោះមុខងារថ្មីនៅក្នុង iOS 26 គឺមានចំណុចពិសេសៗរួមមាន អាចកំណត់សម្គាល់បុគ្គលដែលកំពុងវាយអក្សរផ្ញើសារ សម្រាប់ការជជែកក្នុងក្រុម និងការបកប្រែលើ iMessage, FaceTime និងការហៅទូរសព្ទ​ដែលអាចដាក់រូបនិងកំណត់សម្គាល់បានសូម្បីតែអ្នកមិនប្រើប្រាស់ iPhone ក៏ដោយ។ បន្ថែមពីនោះវាក៏មានមុខងារថ្មីៗស្ទើរគ្រប់កម្មវិធីលើទូរស័ព្ទដៃ iPhone ដែលអាចដំឡើង iOS26 បានថែមទៀតផង៕

6

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia